**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការធ្វើយុទ្ធនាការអន្ទាក់សូន្យ គឺដើម្បីជួយសង្គ្រោះជីវិតសត្វព្រៃដែលកំពុងធ្លាក់ចុះ

ពោធិ៍សាត់៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម នេត្រ ភក្រ្តា បានលើកឡើងថា ការធ្វើយុទ្ធនាការអន្ទាក់សូន្យ គឺដើម្បីជួយសង្គ្រោះជីវិតសត្វព្រៃដែលកំពុងធ្លាក់ចុះ ដែលរយៈពេល៧០ឆ្នាំមកនេះ ការធ្លាក់ចុះសត្វព្រៃ ហើយតាមការស្រាវជ្រាវ គឺប្រមាណ៦០ភាគរយ។

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ អន្ទាក់សូន្យ នៅសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម នេត្រ ភក្រ្តា បានឱ្យដឹងថា បន្ទាប់ពីយុទ្ធនាការលើកទី១កាលពីឆ្នាំ២០២២កន្លងមក ត្រូវបានបញ្ចប់ដោយយោគជ័យរួចមកក្រសួង និងអង្គការដៃគូបានបន្តបើកយុទ្ធនាការនេះ នៅស្រុកវាលវែងបន្តទៀត ដោយសារតែតំបន់នេះមានការដាក់អន្ទាក់ច្រើន និងជាកន្លែងសំបូរសត្វព្រៃច្រើន។ ជាងនេះតំបន់នេះមានព្រៃឈើច្រើនផងដែរ ហើយដើម្បីបណ្តុះគំនិតដល់ប្រជាពលរដ្ឋយល់ដឹងពីគុណសម្បត្តិរបស់សត្វព្រៃ រុក្ខជាតិ ដែលជាប្រពន្ធប្រព័ន្ធអេកូឡូស៊ី ក្នុងការជួយទ្រង់ទ្រងជីវិតសត្វ និងមនុស្ស។

ឯកឧត្ដមបានបញ្ជាក់ថា “តំបន់ជួរភ្នំក្រវាញ គឺជាតំបន់ដែលសំបូរដោយអន្ទាក់ច្រើនជាងគេ ដោយសារតែតំបន់នេះសំបូរដោយសត្វព្រៃដូចជា៖ សត្វដំរី សត្វកែះ សត្វប្រឹស សត្វជ្រូកព្រៃ។ល។ ហើយការធ្វើយុទ្ធនាការនេះ គឺដើម្បីជួយសង្គ្រោះជីវិតសត្វព្រៃដែលកំពុងធ្លាក់ចុះ ដែលរយៈពេល៧០ឆ្នាំមកនេះ ការធ្លាក់ចុះសត្វ ព្រៃ ហើយតាមការស្រាវជ្រាវ គឺប្រមាណ៦០ភាគរយ”។

ឯកឧត្ដមបានលើកឡើងថា ការធ្លាក់ចុះប្រភេទសត្វព្រៃនេះដោយសារមានការរកឃើញអន្ទាក់ត្រូវបានព្រានព្រៃដាក់ក្នុងព្រៃដើម្បីដាក់ចាប់សត្វ។ អ្វីដែលសំខាន់នោះយុទ្ធនាការអន្ទាក់សូន្យលើកទី២នេះដែរ ដើម្បីអប់រំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីហានិភ័យនៃការបាត់បង់សត្វព្រៃ បែរមកនាំគ្នាចូលរួមអភិរក្សសត្វព្រៃនៅកម្ពុជា។

សូមរំលឹកថា ក្រសួងបរិស្ថាន អង្គការសង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរជំនាញពាក់ព័ន្ធជាង ៣០០នាក់ បានបន្តដង្ហែក្បួនបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅទីរួមស្រុកវលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។

យុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅស្រុកវាលវែង ក្នុងគោលបំណងសំខាន់កាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន។

យុទ្ធនាការអន្ទាក់សូន្យលើកទី២នេះ ដែលបានឆ្ពោះមកកាន់ខេត្តតំបន់ជួរភ្នំក្រវាញនេះ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនគិរី កាលពីឆ្នាំ២០២២ ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្ស និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

គួរបញ្ជាក់ថាខេត្តពោធិ៍សាត់ ដែលតាមការឱ្យដឹងរបស់ឯកឧត្ដម នេត្រ ភក្ត្រា នោះគឺមានតំបន់ការពារធម្មជាតិចំនួន០៦ គឺឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ មានផ្ទៃដីសរុប ៦៨៩,២៩៧៕

អត្ថបទដែលជាប់ទាក់ទង