**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្ដេច ស ខេង និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ក្រុមប្រឹក្សាខេត្ត-អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានលើកឡើងថា រយៈពេលមួយឆ្នាំ ២០២២ កន្លងមកនេះ កងកម្លាំងនគរបាលខេត្តបាត់ដំបង បានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មមោះមុត ដោយរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅទូទាំងខេត្ត និងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ឆ្លៀតឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានសម្ដែងនូវកតញ្ញូដឹងគុណដ៏ជ្រាលជ្រៅ ប្រកបដោយភក្តិភាពបំផុតចំពោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដោះស្រាយ រាល់ការលំបាក ខ្វះខាតរបស់កងកម្លាំង និងផ្ដល់អនុសាសន៍ដ៏មានតម្លៃដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងការបំពេញភារកិច្ចសម្រេចបានជោគជ័យល្អប្រសើរ។

លើសពីនេះ លោកឧត្តមសេនីយ៍ទោ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចូលរួមជួយកសាងសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ក៏បានប្តេជ្ញាថែរក្សាការពារសមិទ្ធផលទាំងនេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ទុកជាកេរដំណែល សម្រាប់កងកម្លាំងបន្តវេនបំពេញភារកិច្ចបានសមរម្យ និងប្រកបដោយផាសុកភាពផងដែរ។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍អបអរសាទរនូវសមិទ្ធផលទាំងឡាយរបស់និវត្តន៍ជននៅខេត្តបាត់ដំបង សម្រេចបាននាពេលកន្លងទៅ។ ជាងនេះនេះទៅទៀត សម្ដេចក្រឡាហោម ក៏សង្ឃឹមជឿជាក់ថា ក្នុងពេលអនាគត និវត្តន៍ជន នៅតែរក្សានូវទឹកចិត្តមនោសញ្ចេតនា គាំទ្រដល់បេសកកម្មដ៏ឧត្តុងឧត្តមក្នុងខេត្តបាត់ដំបងនេះ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួន ហើយក៏ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់។ សម្ដេចក្រឡាហោម បន្ដថា ជាក់ស្តែងការបង្រ្កាបបទល្មើសនៅខេត្តបាត់ដំបង មានការថយចុះ ហើយការបង្ក្រាបក៏ទទួលបានលទ្ធផលខ្ពស់។ ចំពោះការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព សម្ដេច មើលឃើញថា មានឃុំជាច្រើនបានទទួលចំណាត់ថ្នាក់លេខ១ លេខ ២ លេខ៣ ហើយ ឃុំ សង្កាត់ ដែលគ្មានចំណាត់ថ្នាក់នោះ បានន័យថា «មិនមែនខិតខំប្រឹងប្រែងទទួលខុសត្រូវ ក្នុងការការពារសន្តិសុខជូនប្រជពលរដ្ឋឡើយ»។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ដល់ស្នងការដ្ឋាន អធិការដ្ឋាននគរបាល នៅតាមក្រុង ស្រុក នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាម ឃុំ សង្កាត់ ដើម្បីនគរបាលគ្រប់ថ្នាក់ គ្រប់ផ្នែក មានទឹកចិត្តក្នុងការបំពេញបេសកកម្មរបស់ខ្លួន។ សម្តេច សង្ឃឹមថា គណៈបញ្ជាការឯកភាព នឹងបន្តបំពេញបេសកកម្មនេះបន្តទៀត។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់ក្រុមការងារខេត្ត ក្រុមកាងារស្រុក ក្រុមការងារឃុំ របស់រាជរដ្ឋាភិបាល ដែលកន្លងទៅនេះបានចំណាយពេលវេលា ធនធានយ៉ាងច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ តែដោយឡែកក៏បានជួយដល់វិស័យសន្តិសុខ នៅមូលដ្ឋានផងដែរ។ សម្តេច សង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅតែបន្តការចូលរួមចំណែកនេះបន្តទៅទៀត ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង