**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម​ គៀត​ ច័ន្ទថារិទ្ធ​ ចុះទៅពិនិត្យអំពូលភ្លេីងសូឡាតាមដងផ្លូវជាតិលេខ៥៧ ប្រវែង ១០ គីឡូម៉ែត្រក្នុងភូមិសាស្រ្តឃុំស្នឹង ស្រុកបាណន់​ ខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម​ គៀត​ ច័ន្ទថារិទ្ធ​ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាណន់ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំស្នឹង និងក្រុមការងារ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣​ បានអញ្ជេីញចុះទៅពិនិត្យអំពូលភ្លេីងសូឡាតាមដងផ្លូវជាតិលេខ៥៧ ប្រវែង ១០ គីឡូម៉ែត្រក្នុងភូមិសាស្រ្តឃុំស្នឹង​ និងជួបសំណេះសំណាលសួរសុខទុកជាមួយបងប្អូនប្រជាពលរដ្ឋចំនួន​ ១៣៦នាក់​ នៅចំនុចអូរស្វាយ​ ស្ថិតនៅភូមិរំជៃ​ ឃុំស្នឹង​ ស្រុកបាណន់​ ខេត្តបាត់ដំបង។

ឯកឧត្តម​ គៀត​ ច័ន្ទថារិទ្ធ​ បានគូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ រាជរដ្ឋាភិបាលកម្ពុជា​ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថេរភាព នយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព ទោះបីជាយើងត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក្ដី។​

ឯកឧត្តម​ បានបញ្ជាក់ទៀតថា សមិទ្ធផលទាំងអស់ដែលប្រទេសជាតិសម្រេចបានរហូតមកទល់ពេលនេះ ពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានាជាមួយការចាត់តាំងអនុវត្ត ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសទេីបធ្វេីឱ្យប្រទេសជាតិមានសុខសុវត្តិភាព​ ក្រោមម្លប់សន្តិភាព។ ទន្ទឹមគ្នានឹងនេះដែរ ​ឃុំស្នឹង​ ស្រុកបាណន់​ ខេត្តបាត់ដំបង នេះក៏ដូចគ្នាដែលមានការអភិវឌ្ឍន៍ទៅមុខគឺដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋាន​ និងបងប្អូនប្រជាលរដ្ឋដែលរស់នៅនៅឃុំស្នឹងគាំទ្រចូលរួមការពាថែរក្សា។

ឯកឧត្តម​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋានឃុំស្នឹង និងសប្បុរសជនដែលបានបរិច្ចាគនូវធនធាន និងកំលាំង កាយចិត្ត បញ្ញាស្មារតី ជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានឃុំស្នឹង​ ស្រុកបាណន់​ ខេត្តបាត់ដំបងឱ្យមានការរីកចំរេីនដូចមកដល់ពេលបច្ចុប្បននេះ។

នាឱកាសនោះជាការឆ្លេីយតបទៅនូវសំណូរពររបស់ប្រជាពលរដ្ឋដែលរស់នៅភូមិរំជៃ ឃុំស្នឹង​ ឯកឧត្តម​បានចុះទៅត្រួតពិនិត្យទីតាំងសាលាមត្តេយ្យ​ ដោយឃេីញថាសាលាមានសភាពចាស់ទ្រុឌទ្រោមខ្លាំង​ ឯកឧត្តម​ក៏បានសម្រេចផ្ដល់ជូនការសាងសង់អគារ១ខ្នង មានបីបន្ទប់ជូនតាមសំណូមពរ។

ចុងបញ្ចប់ឯកឧត្តម​ គៀត​ ច័ន្ទថារិទ្ធ​ ក៏បានផ្ដាំផ្ញេីរសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលរស់ភូមិរំជៃ​ និងភូមិទាំង១១ដែលរស់នៅឃុំស្នឹងទាំងអស់ចូលរួមថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធរបស់ភូមិ​ឱ្យបានល្អបន្ថែមជាងនេះ។ ឯកឧត្តម​ក៏បានសំណូមពរប្រពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោតត្រៀមលក្ខណ:ទុកជាមុន​ សំភារ:​ឱ្យបានគ្រប់គ្រាន់​ និងអញ្ជេីញចូលរួមទៅបោះឆ្នោតនាពេលខាងមុខនេះឱ្យបានគ្រប់ៗគ្នា​ ៕

អត្ថបទដែលជាប់ទាក់ទង