**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

អភិបាលរងខេត្តបន្ទាយមានជ័យ បិទសន្និបាតបូកសរុបការងារសុខាភិបាល​ នៃរដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

ក្នុងនាមរដ្ឋបាលខេត្ត​ លោក​ ឈឿន​ ក្រៃយ៉ុង​ អភិបាលរងខេត្ត បានធ្វើការណែនាំដល់មន្ត្រីសុខាភិបាល​ ត្រូវបន្តខិតខំផ្តល់សេវាសាធារណៈ ដែលជាកិច្ចការដ៏សំខាន់ និងចាំបាច់ក្នុងការចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន និងការកាត់បន្ថយភាពក្រីក្រ ដូច្នេះ ទាមទារឱ្យមានការចូលរួមគាំទ្រពីផ្នែកពាក់ព័ន្ធរួមទាំងវិស័យឯកជន និងអង្គការដៃគូព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងនេះ ត្រូវចូលរួមក្នុងការវិនិយោគវិស័យសុខាភិបាលឱ្យបានខ្លាំងក្លា និងទាមទារឱ្យមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់លះបង់ កម្លាំងកាយចិត្ត ភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ។

ការថ្លែងនេះ ក្នុងឱកាស លោក ឈឿន​ ក្រៃយ៉ុង តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ មានការអញ្ជើញចូលរួម លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក-លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានអង្គការដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ​ ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ប្រធានការិយាល័យចំណុះមន្ទីរ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកក្រុង/ ស្រុក ប្រធានមណ្ឌលសុខភាព ធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍ថា ៖ សមិទ្ឋផល និងវឌ្ឍនភាពដែលវិស័យសុខាភិបាលខេត្តបន្ទាយមានជ័យ សម្រេចបានក្នុងឆ្នាំ២០២២ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល មានការលុបបំបាត់ជំងឺមួយចំនួន កាត់បន្ថយបន្ទុកជំងឺផ្សេងៗ និងការលើកកម្ពស់សុខភាពប្រជាជនជាលំដាប់ និងបានបង្កើនបរិយាកាសអំណោយផល ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងនោះរួមមានទាំងការបង្កើនចំនួនមន្ត្រីសុខាភិបាល ជាពិសេសគ្រូពេទ្យ និងបុគ្គលិក បច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការចូលរួមកែលំម្អហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ការផ្គត់ផ្គង់ ឱសថ បរិក្ខាពេទ្យ ការបំពាក់ឧបករណ៍ពេទ្យ និងបច្ចេកវិទ្យា។

មានប្រសាសន៍បិទសន្និបាត​ លោក​ ឈឿន​ ក្រៃយ៉ុង​ អភិបាលរងខេត្ត​ បានក៏ថ្លែងនូវការកោតសរសើចំពោះ មន្ត្រីសុខាភិបាល​ ដែលបានខិតខំប្រែងអស់កម្លាំងកាយចិត្ត​ លើផ្នែកសេវាសុខាភិបាលជូនប្រជាពលរដ្ឋ​ ជាពិសេសវរកងទ័ព​ អាវស​ ដែលបានចូលរួមចំណែកយ៉ាងសំខាន់​ ក្នុងការប្រយុទ្ធប្រឆាំង​និងជំងឺកូវីដ-១៩​ រហូតទទួលបានជោគជ័យ​ លើការអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩​ ដែលដាក់ចេញនូវយុទ្ធសាស្រ្តដ៏មុតស្រួចរបស់ប្រមុខរាជដ្ឋាភិបាល​ ក្រោមការដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានរិះរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ចាក់ជូនពលរដ្ឋកម្ពុជា​ រួមទាំងជនបរទេសដែលស្នាក់នៅកម្ពុជា​ ដោយឥតគិតថ្លៃ​ ឱ្យរួចផុតពីជំងឺរាត​ត្បាតសកលកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង