**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រទេសមេគង្គ បង្កើនកិច្ចខិតខំប្រឹងប្រែង និងទទួលខុសត្រូវរួម ដើម្បីធានាថា មេគង្គជាទន្លេមានអនាគតកាន់តែត្រចះត្រចង់

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាសមាជិក​គណៈ​កម្មការទន្លេមេគង្គ បានជំរុញឱ្យប្រទេសមេគង្គទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែង និងទទួលខុសត្រូវរួម ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូ ដើម្បីធានាថា មេគង្គ ជាទន្លេដែលមានអនាគតកាន់តែត្រចះត្រចង់ មានវិបុលភាពរួមគ្នា សម្រាប់គ្រប់​ប្រទេស​តាមដងទន្លេ និងប្រជាជនទាំងអស់រស់នៅក្នុងអាងទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានជំរុញបែបនេះក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ​លើក​ទី៤ ដែលរៀបចំធ្វើឡើងនៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ នាព្រឹកថ្ងៃទី០៥ ខែ​មេសា ឆ្នាំ២០២៣។ ក្រៅតែពីថ្នាក់ដឹកនាំសមាជិកទាំង៤ នៃគណៈកម្មការទន្លេមេគង្គ​រួមមាន កម្ពុជា ថៃ ឡាវ និងវៀតណាមហើយនោះ កិច្ចប្រជុំនេះ ប្រតិភូតំណាងជាន់​ខ្ពស់​មកពីប្រទេសមីយ៉ាន់ម៉ា ចិន រួមទាំងតំណាងដៃគូ នៃប្រទេសអភិវឌ្ឍន៍​របស់​គណៈកម្មការ​ទន្លេមេគង្គមួយចំនួន។

មេដឹកនាំប្រទេសទន្លេមេគង្គទាំង៤ សុទ្ធតែបានឡើងថ្លែងសុន្ទរកថាគន្លឹះ ពាក់ព័ន្ធនឹង​បញ្ហា​​ទន្លេមេគង្គស្របតាមប្រធានបទ​ដែល​បានដាក់ចេញ «នវានុវត្តន៍ និងកិច្ចសហប្រតិ​បត្តិ​ការ​សម្រាប់អាងទន្លេ​មេគង្គ​ដែល​មាន​សន្តិសុខទឹក ប្រកបដោយចីរភាព»។

មេដឹកនាំទាំងអស់បានរំលឹក​ឡើងវិញ នូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្ដីពីកិច្ចសហប្រតិបត្តិការ​សម្រាប់ការអភិវឌ្ឍ ដោយចីរភាព នៃអាងទន្លេមេគង្គ និងការ​បង្កើត​ឡើងគណៈកម្មការទន្លេមេគង្គ (MRC) ដោយតំណាងរដ្ឋាភិបាល នៃបណ្ដា​ប្រទេស​ក្នុង​អាងទន្លេមេគង្គក្រោម ដោយផ្អែកលើទស្សនៈវិស័យ សម្រាប់អាងទន្លេទាំងមូល និង​ដោយ​ឈរលើប្រវត្តិដ៏យូរអង្វែង នៃកិច្ចសហប្រតិបត្តិការមេគង្គចាប់តាំងពីឆ្នាំ១៩៥៧មក ដែលពេលនោះ បានបង្កើតឡើងនូវគណៈកម្មាធិការសម្រាប់សម្រប​សម្រួលការស្រាវ​ជ្រាវ​ក្នុងអាងទន្លេមេគង្គក្រោម។

មេដឹកនាំទាំងអស់បានកត់សម្គាល់ពីសកម្មភាពជាអាទិភាព និងការប្តេជ្ញាចិត្តដែលបាន​កំណត់ និងធ្វើមុនកិច្ចប្រជុំកំពូល MRC និងភាពប្រទាក់ក្រឡាគ្នាជាបន្ត ជាមួយនឹង​ប្រទេសជាសមាជិក MRC រួមមានចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី១ ក្នុងឆ្នាំ២០១០ នៅទីក្រុងហួហ៉ីន ប្រទេសថៃ ក្រោមមូលបទ «ការបំពេញតាមតម្រូវការ ដោយរក្សាបាន​នូវ​តុល្យភាព៖ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព», កិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ​២០១៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្រោមមូលបទ «សន្តិសុខទឹក ស្បៀង​អាហារ និងថាមពល ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំកំពូលលើកទី៣ ក្នុងឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា ក្រោមមូលបទ « ការលើកកម្ពស់​កិច្ច​ខិត​ខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានហៅព្រឹត្តិការណ៍នៃការជួបជុំប្រជុំកំពូល​គណៈកម្មការ​ទន្លេមេគង្គនៅប្រទេសឡាវ គឺជាថ្ងៃពិសេសមួយទៀត​ក្នុងប្រវត្តិ​នៃកិច្ចសហប្រតិ​បត្តិការ​មេគង្គ។

ក្នុងសុន្ទកថាគន្លឹះនោះ​ សម្តេចតេជោ បានលើកឡើងថា ទន្លេមេគង្គ គឺជាប្រភពទឹកប្រកប​ដោយចីរភាព ដែលផ្តល់នូវផលប្រយោជន៍ផ្នែកសង្គម សេដ្ឋកិច្ច បរិស្ថាន និងវប្បធម៌ សម្រាប់​បណ្តាប្រទេសតាមដងទន្លេ និងសុខមាលភាពរបស់ប្រជាជនទាំងក្នុង និងក្រៅ​អាង និងជាប្រភពនៃការលូតលាស់ដោយចីរភាពសម្រាប់គ្រប់ប្រទេសមេគង្គទាំងអស់។​កិច្ចសហប្រតិបត្តិការដែលយើងបានធ្វើមកទល់បច្ចុប្បន្ននេះ និង ទៅអនាគត គឺត្រូវរួម​គ្នា​ធានាឱ្យបាននូវនិរន្តរភាពនៃទន្លេមេគង្គ និងទន្លេមេគង្គដែលមានសុខភាពល្អ ។

សម្តេចតេជោ បានលើកឡើងដែរថា ការសម្រេចបានជានិរន្តរ៍នូវសន្តិសុខទឹក ស្បៀង​អាហារ និងថាមពល គឺជាអាទិភាពខ្ពស់បំផុតនៅក្នុង របៀបវារៈ និងគោលបំណង​នៃការ​អភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ និងក៏ដូចជាសម្រាប់ បណ្តាប្រទេសតាម​ដង​ទន្លេ​នីមួយៗផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចដែរថា និរន្តរភាពនៃទន្លេមេគង្គ គឺជាចំណុច​ស្នូល​ ដែលត្រូវយកចិត្តទុកដាក់ ហើយជាក្តីបារម្ភរប​ស់ប្រទេសទន្លេមេគង្គ។

បើតាម​សម្តេច​​តេជោ បញ្ហាប្រឈមសម្រាប់អាងទន្លេមេគង្គ គឺដោយសារតែការអភិវឌ្ឍ​សម្រាប់​ការ​លូតលាស់​ផ្នែកសេដ្ឋ​កិច្ច​ក្នុងតំបន់មេគង្គ គឺមានការកើនឡើង និងស្ថិតក្នុងសន្ទុះ​លឿនរហ័ស។ ការអភិវឌ្ឍសេដ្ឋ​កិច្ចយ៉ាងរហ័ស នាំឱ្យការប្រើប្រាស់ទឹកមេគង្គមានការ​កើន​ឡើង ហើយនិន្នាការនេះ នឹង​បន្ត​កើនឡើងនាពេលអនាគត និងទន្ទឹមនឹងនោះ បណ្តា​ប្រទេស​មេគង្គ ក៏ដូចជានៅផ្នែក​ផ្សេង​ទៀតក្នុងពិភពលោកដែរ ក៏បានយកចិត្តទុកដាក់ខិត​ខំប្រឹង​ប្រែងយ៉ាងខ្លាំង ដើម្បីស្តារ​សេដ្ឋកិច្ចឡើងវិញ ពីផលប៉ះពាល់ដោយសារជំងឺ​សកល​កូវីដ-១៩ ដែលបានអូសបន្លាយ និងដើម្បីការលូតលាស់ប្រកបដោយចីរភាព។

អត្ថបទដែលជាប់ទាក់ទង