**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

រដ្ឋបាលខេត្តរតនគិរី ត្រៀមដីជិត១,៤០០ហិកតា នៅស្រុកលំផាត់ សម្រាប់ធ្វើព្រលានយន្ដហោះ

ភ្នំពេញ៖ ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជាក់ថា ដីជិត១,៤០០ហិកតា ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានរដ្ឋបាលខេត្តត្រៀមបម្រុងទុក សម្រាប់អភិវឌ្ឍន៍ធ្វើជាព្រលានយន្ដហោះថ្មី ខណៈព្រលាន្ដចាស់ដែលមានស្រាប់នៅក្រុងបានលុង ត្រូវអភិវឌ្ឍន៍ជាទីតាំងសម្រាប់ប្រជាពលរដ្ឋលំហែកាយ ឬសួនច្បារធំមួយសម្រាប់ខេត្ត។

ឯកឧត្ដមបានឱ្យដឹងបែបនេះនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តរតនគិរី»។

ឯកឧត្ដមអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះថា “នេះជាព្រលានយន្ដហោះថ្មី ដែលយើងគ្រោងដី១,៤០០ហិកតា។ ចំណែកព្រលានចាស់ មិនអាចបន្ដធ្វើជាព្រលានទៀតបាននោះទេ ដោយសារនៅកណ្ដាលក្រុងតែម្ដង ទីតាំងព្រលានយន្ដហោះថ្មី យើងបានសិក្សារួចហើយ នឹងបានអញ្ជើញខាងអាកាសចរស៉ីវិល ដើម្បីពិនិត្យមើលបន្ថែមទៀត”។

ឯកឧត្ដម ញ៉ែម សំអឿន បន្ថែមថា ទីតាំងត្រៀមសម្រាប់កសាងព្រលានយន្ដហោះថ្មីនេះ គឺស្ថិតនៅចន្លោះរវាងខេត្តមណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ និងខេត្តរតនគិរី។ ទីតាំងព្រលាយន្ដហោះថ្មីនេះ ជាទីតាំងប្រកបដោយសក្ដានុពលខ្ពស់ ដោយមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរី។ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគកសាងព្រលានយន្ដហោះថ្មី នៅខេត្តរតនគិរីនេះ មិនទាន់មាននៅឡើយទេ ដោយសាររង់ចាំការសម្រេចជាផ្លូវការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់លោកអភិបាលខេត្ត។

ឯកឧត្ដមអភិបាលខេត្តរតនគិរី បង្ហាញក្ដីរំពឹងថា នៅពេលខេត្តរបស់ខ្លួនមានព្រលានយន្ដហោះថ្មីនោះ នឹងទទួលបានអ្នកវិនិយោគកាន់តែច្រើនបន្ថែមទៀត ហើយជាផ្នែកមួយក្នុងការជួយរុញកំណើនសេដ្ឋកិច្ចសង្គម សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្ដមអះអាងថា អ្នកវិនិយោគជាច្រើនតែងសាកសួរលោក តើពេលណាខេត្តនៅភាគឦសាន្ដមួយនេះមានព្រលានយន្ដហោះថ្មី? ព្រោះបើកាលណាមានព្រលានយន្ដហោះ ពួកគេនឹងងាយស្រួលក្នុងការធ្វើអាជីវកម្ម។

សូមជម្រាបថា អតីតព្រលានយន្ដហោះដែលមានស្រាប់ នៅក្នុងក្រុងបានលុង ត្រូវបានរាជរដ្ឋាភិបាល ផ្ទេរពីគ្រប់គ្រងដោយរដ្ឋលេខាធិការអាកាសចរណ៍ស៉ីវិល ទៅឲ្យរដ្ឋបាលខេត្តគ្រប់គ្រងវិញ។ ការផ្ទេរទីតាំដីអតីតព្រលានយន្តហោះ មកឲ្យរដ្ឋបាលខេត្តគ្រប់គ្រងជំនួសវិញនេះ គឺដើម្បីប្រែក្លាយឲ្យទៅជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់បម្រើផលប្រយោជន៍សាធារណៈ និងរៀបចំកែលម្អរ ឲ្យមានសោភ័ណភាពទីប្រជុំជនខេត្តរតនគិរី ប្រកបដោយភាពទាក់ទាញនៅពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង