**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ការផ្តល់សេវាហិរញ្ញវត្ថុបានជួយលើកកម្ពស់ជីវិភាពដល់ជនមានពិការភាព

ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បញ្ចាក់ថា ការផ្តល់ឱកាសដល់ជនមានពិការភាពដែលជួបប្រទះក្នុងការស្វែងរកសេវាហិរញ្ញវត្ថុ គឺជាការធ្វើវិនិយោគមួយ ដែលអាចចូលរួមដោះស្រាយបានសម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ និងឧបសគ្គនានាដែលជនមានពិការភាពកំពុងជួបប្រទេះ។

ឯកឧត្តម បានលើកឡើងបែបនេះក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «បរិយាបន្នពិការភាពសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបានឱ្យដឹងថា ដើម្បីធានាដល់សន្តិសុខសេដ្ឋកិច្ចនិងស្វ័យភាពរបស់ជនមានពិការភាព ពួកគេចាំបាច់ត្រូវការលទ្ធភាពទទួលបានដើមទុនកម្ចីដើម្បីវិនិយោគក្នុងសកម្មភាពអាជីវកម្ម និងផលិតផលហិរញ្ញវត្ថុផ្សេងទៀត ដូចជាប្រាក់បញ្ញើ ការទូទាត់ និងការធានារ៉ាប់រងជាដើម។

ឯកឧត្តម ឯម ច័ន្ទមករា គូសបញ្ជាក់ថា ការផ្តល់ឱកាសដល់ជនមានពិការភាពដែលជួបប្រទះក្នុងការស្វែងរកសេវាហិរញ្ញវត្ថុ គឺជាការធ្វើវិនិយោគមួយ ដែលស្ថាប័នសាធារណៈវិស័យឯកជន និងសង្គមស៊ីវិលនានា អាចចូលរួមដោះស្រាយបានសម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ ពិសេសដោះស្រាយនូវឧបសគ្គនានាដែលជនមានពិការភាពកំពុងជួបប្រទះ។

ជាមួយគ្នានេះដែរ ឯកឧត្តម លើកឡើងថា ការរៀបចំសិក្ខាសាលានាពេលនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ការចែករំលែកនូវបទពិសោធន៍និងករណីសិក្សាជាក់ស្តែងនៃការផ្តល់សេវាហិរញ្ញវត្ថុដល់ជនមានពិការភាព ដែលជាមូលដ្ឋានគំនិតសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាពិចារណាដាក់បញ្ចូលជាអាទិភាពសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុដល់ជនមានពិការភាពដែលផ្នែកមួយការនៃធ្វើបរិយាបន្នសម្រាប់គ្រប់វិស័យ។

ក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះ លើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ចាប់យកឱកាស ដើម្បីកសាងនូវទំនាក់ទំនងល្អរវាងវិស័យពិការភាពនិងសេវាហិរញ្ញវត្ថុ ព្រោះតាមរយៈកិច្ចសហការរួមគ្នាបែបនេះ គឺអាចធ្វើការឆ្ពោះទៅរកគោលដៅនៃការទទួលផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់ដ៏ទូលំទូលាយ និងសមធម៌សម្រាប់ជនមានពិការភាពនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង