**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

គណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងស្តីពីសារពើពន្ធ

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានសម្រេចអនុម័តទាំងស្រុង លើ​ “សេចក្តីព្រាងស្តីពីសារពើពន្ធ” ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ច្បាប់ស្ដីពីសារពើពន្ធ ក្នុងគោលបំណងគ្រប់គ្រងប្រមូលចំណូលពន្ធអាករបង់ចូលថវិកាជាតិ ដើម្បីទ្រទ្រង់ចំណាយរបស់រាជរដ្ឋាភិបាល។ ទោះជាយ៉ាងណាច្បាប់ស្ដីពីសារពើពន្ធបច្ចុប្បន្ននេះ នៅមានចន្លោះប្រហោង និងបទដ្ឋានគិតយុត្តមិនទាន់គ្រប់ជ្រុងជ្រោយសម្រាប់គាំទ្រដល់ការប្រមូលពន្ធអាករនោះទេ។ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល និងបំណងប្រាថ្នាសម្រេចឱ្យបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលត្រូវធ្វើការគិតគូរគ្រប់ជ្រុងជ្រោយលើទិដ្ឋភាពចំណូល សេដ្ឋកិច្ច និងសង្គមក្នុងរយៈពេលវែង ដែលទាមទារចាំបាច់ឱ្យមានការរៀបចំកែទម្រង់ប្រព័ន្ធពន្ធដារ និងការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ដោយឈរលើគោលការណ៍៖ (១) ចីរភាពកំណើនសេដ្ឋកិច្ច (២) ចីរភាពកំណើនចំណូល (៣) ការប្រកួតប្រជែងដោយស្មើភាពនិងយុត្តិធម៌ និង(៤) សមធម៌សង្គម។

សេចក្ដីព្រាងច្បាប់ ស្ដីពីសារពើពន្ធ មិនមែនជាការរៀបចំឡើងថ្មីទាំងស្រុងនោះទេ ប៉ុន្ដែគឺដើម្បីផ្តល់ភាពងាយស្រួល កែលម្អ បំពេញចន្លោះខ្វះខាត និងធានាបាននូវសង្គតិភាពដោយ៖ (១) ប្រមូលផ្ដុំចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារដែលមាននៅក្រោមក្រឹត្យ-ច្បាប់នានា និងច្បាប់ស្ដីពីសារពើពន្ធព្រមទាំងវិសោធនកម្មជាបន្ដបន្ទាប់ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលក្នុងការស្វែងរក និងអនុវត្ត (២) កែសម្រួល និងបំពេញបន្ថែមនូវបទប្បញ្ញតិ្តដែលមានភាពខ្វះចន្លោះដោយផ្អែកលើមូលដ្ឋានមួយចំនួន ដូចជាបទពិសោធ ក្នុងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារជាធរមានច ការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងឧត្តមានុវត្តន៍អន្តរជាតិនានា (៣) ដាក់បញ្ចូលនូវគោលការណ៍ទន់ភ្លន់ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួន ក្នុងករណីដែលប្រទេសជាតិប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬគ្រោះអាសន្ន ឬតម្រូវការចាំបាច់បន្ទាន់នានា ក្នុងការធានាលំនឹងជីវភាព និងសុខុមាលភាពរបស់ប្រជាជន និងធានាប្រក្រតីភាព នៃកិច្ចដំណើរការសេដ្ឋកិច្ច និងសង្គម តាមរយៈការផ្ដល់ការអនុគ្រោះពន្ធអាករ ដោយបើកផ្លូវឱ្យរាជរដ្ឋាភិបាលអាចដាក់ចេញនូវក្របខ័ណ្ឌគតិយុត្តសម្រាប់ដាក់ឱ្យអនុវត្តភ្លាម និងជាកម្មវត្ថុ នៃការធ្វើនិយ័តភាវូបនីយកម្មដោយច្បាប់ហិរញ្ញវត្ថុ នាពេលបន្ទាប់ និង(៤) បើកផ្លូវឱ្យចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ស្របតាមការវិវត្ត នៃសង្គមសេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មានទំនើបក្នុងការកៀរគរ និងគ្រប់គ្រងការប្រមូលចំណូល ដូចជាការចុះបញ្ជីតាមថ្នាលចេ្ចកវិទ្យាព័ត៌មាន ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធតាមអនឡាញ ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាជូនអ្នកជាប់ពន្ធឱ្យមានភាពសាមញ្ញ និងងាយស្រួលក្នុងការបង់ពន្ធ ព្រមទាំងធានបានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រមូលចំណូល។

សេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ត្រូវបានធ្វើឡើងដោយឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ តាមរយៈការប្រជុំពិភាក្សាកម្រិតបច្ចេកទេសច្រើនលើកច្រើនសារ ដើម្បីទទួលបានធាតុចូលពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកិច្ចការនេះបានចាប់ផ្ដើមតាំងតែពីខែមករា ឆ្នាំ២០១៥ តរៀងមករហូតសម្រេចបានជាសេចក្ដីព្រាងច្បាប់ដំបូង។

ច្បាប់ស្ដីពីសារពើពន្ធជាធរមានមានចំនួន ៧ជំពូក ចែកចេញជា ១៥៥មាត្រា បូករួមទាំងបទប្បញ្ញតិ្តស្ដីពីសារពើពន្ធដទៃទៀតដែលនៅរប៉ាត់ប៉ាយក្រៅពីច្បាប់ស្ដីពីសារពើពន្ធ។ ជាលទ្ធផលសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ដែលត្រូវបានរៀបចំរួចរាល់ចប់សព្វគ្រប់នេះមានចំនួនដល់ទៅ ២០ជំពូក និង២៥៥មាត្រា ដោយសារជាការរួមបញ្ចូលគ្នានូវច្បាប់ស្ដីពីសារពើពន្ធជាធរមាន និងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារដែលនៅរប៉ាត់ប៉ាយទាំងអស់ ហើយបន្ថែមដោយមាត្រាថ្មីមួយចំនួន ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត។ ដោយឡែក ចំពោះផ្នែកទោសទណ្ឌក៏ត្រូវបានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ និងបានកែសម្រួលរួចរាល់ហើយបន្ទាប់ពីមានធាតុចូលពីក្រសួងយុត្តិធម៌ និងកិច្ចពិភាក្សាសម្របសម្រួលបន្ថែមចុងក្រោយជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ៕

អត្ថបទដែលជាប់ទាក់ទង