**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

នាយករដ្ឋមន្ត្រី៖ យុវជនសម័យសន្តិភាព មានឱកាសច្រើន បើធៀបនឹងយុវជនសម័យសង្គ្រាម ដោយយុវជនសម័យសង្គ្រាមត្រូវស្លាប់ របួស និងពិការ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា យុវជនសម័យសន្តិភាពមានឱកាសច្រើន បើធៀបនឹងយុវជនសម័យសង្គ្រាម ដោយយុវជនសម័យសង្គ្រាមបាត់បង់ឱកាស ហើយត្រូវស្លាប់ របួស និងពិការថែមទៀតផង ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នាថ្ងៃទី៣០ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅសម័យសង្គ្រាម ជំនាញដែលត្រូវបានបណ្តុះបណ្តាលនាពេលនោះ គឺការប្រយុទ្ធគ្នា។ សង្គ្រាមនេះ ធ្វើឲ្យយុវជនមិនចង់ចូលធ្វើទាហាន ដូចសម័យសន្តិភាពនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងការបណ្តុះបណ្តាលនៅទីនេះ យើងសង្កេតឃើញថា ឱកាសយុវជនយើងគឺពិតជាមានច្រើនខ្លាំងណាស់ ម្ខាងគឺឱកាសនៃបរិយាកាសរួម សម្រាប់ប្រទេសដែលប្រៀបធៀបគ្នារវាងយុវជនសម័យសង្គ្រាម និងយុវជនសម័យសន្តិភាព។ យុវជនសម័យសង្គ្រាម ពួកគេបាត់បង់ឱកាស មិនត្រឹមតែបាត់បង់ឱកាសទេ ពួកគេបាត់បង់ជីវិត ហើយត្រូវរបួសពិការទៀតផង។ គេមិនអាចទទួលបានការបណ្តុះបណ្តាលក្រៅពីជំនាញវាយគ្នាទេ […] ។ ក្រោយមកយើងអត់មានបណ្តុះបណ្តាលវិធីសាស្ត្រសម្រាប់កម្ទេចគ្នាទេ»។

បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នៅសម័យសង្គ្រាម ការហ្វឹកហាត់ដើម្បីប្រយុទ្ធ និងកម្ទេចគ្នា ប៉ុន្តែការហ្វឹកហាត់នាពេលបច្ចុប្បន្ន ដើម្បីទទួលការអភិវឌ្ឍសមត្ថភាពបន្ថែម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សន្តិភាព បានផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នាជា ពិសេសគឺយុវជន។

ក្នុងចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលមានមនុស្សស្លាប់ជាច្រើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា រុស្ស៉ីមិនអាចកម្ទេចអ៊ុយក្រែន ហើយអ៊ុយក្រែនមិនអាចកម្ទេចរុស្ស៉ីបាននោះឡើយ ហើយសង្គ្រាមនេះនឹងឈានដល់ការបញ្ចប់ ដោយការចរចានៅពេលណាមួយ៕

អត្ថបទដែលជាប់ទាក់ទង