**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា

អភិបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ព្រះសីហនុៈ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ ដល់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ចាប់ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន មានក្រុមចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធមានចំនួន ៥ក្រុម បានចុះកំណត់ព្រំ វាស់វែងជីសរុបបានចំនួន ៥១,០៣២ ក្បាលដី ប្រមូលទិន្នន័យក្បាលដីបានចំនួន ៤៤.៧០០ និងត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ និងអ្នកកាន់កាប់ដីបានចំនួន ១៣.៥៧៥ ប័ណ្ណ ចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋបានចំនួន ៧.៦២១។ ថ្ងៃនេះប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារការវិនិច្ឆ័យភូមិ១ មានក្បាលដីចំនួន ៧.២០២ និងភូមិ២ មានក្បាលដីចំនួន ២.៧៤១ សរុបក្បាលដី ទាំងពីភូមិមាន ៩.៩៤៣។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយច្បាប់ និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្តនិងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី នេះជាការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ដីផងគឺ រដ្ឋគ្រប់គ្រងដីធ្លីបានទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្តិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខ របរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ អាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ និងអាជីវកម្មរ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការសំណូមពរបងប្អូនប្រជាពលរដ្ឋ បន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ កូនចៅឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ព្រោះគ្រោះថ្នាក់ចរាចរណ៍កំពុងបង្កើតជាហានិភ័យនៅក្នុងខេត្តរបស់យើង ដែលបណ្តាលឱ្យមានអ្នករងគ្រោះបាត់បង់ជិវិតមានចំនួនច្រើន និងរងរបួសពិការភាពជាដើម និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិរដ្ឋផងដែរ ទន្ទឹមនោះត្រូវលុបបំបាត់គ្រឿងញៀនដែលបង្កឱ្យមានអំពើហឹង្សាក្នុងគ្រួសារជាដើម ប្រសិនបើបងប្អូនណារាយការណ៍ពីគ្រឿងញៀន រដ្ឋបាលខេត្តនឹងផ្តល់រង្វាន់លើកទឹកចិត្ត និងរក្សាការសម្ងាត់ជូនអ្នករាយការណ៍ថែមទៀតផង និងសុំឱ្យបងប្អូនដែលជាម្ចាស់ក្បាលដីមកពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនរយពេល១៥ថ្ងៃ គីគិតចាប់ពីថ្ងៃទី២៧ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៣ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់ ក្នុងកំឡុងពេលនៃការបិទផ្សាយនេះ ម្ចាស់ដី អ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធអាចធ្វើការកែតំរូវ រឺដាក់ពាក្យបណ្តឹងជំទាស់ តវ៉ាបាន ប្រសិនបើពិនិត្យទៅឃើញថាមានកំហុសឆ្គងដោយត្រូវដាក់ពាក្យស្នើសុំ ឬជំទាស់ចូលមកគណៈកម្មការរដ្ឋបាល មន្ត្រីដែលប្រចាំការនៅកន្លែងបិទផ្សាយ តាមរយះអាជ្ញាធរភូមិ សង្កាត់ ហើយត្រូវបានធ្វើការសម្របសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាលរៀងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង