**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម ជុន វ៉ាត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់លើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់លើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅព្រះរាជាណាចក្រកម្ពុជា។ ដោយមានការអញ្ជើញចូលរួមពីលោកស្រី អេង កល្យាណ មន្ត្រីកិច្ចការពារកុមាររបស់អង្គការយូនីសេហ្វ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុក អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងអ្នកជំនាញផ្នែកច្បាប់។

សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សហការជាមួយអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងនាដំណាក់កាលចុងក្រោយ ដើម្បីជាសក្ខីភាពនៃការរួមដៃសហការគ្នាក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ជាជំហានឆ្ពោះការការពារសុវត្ថិភាព និងការបង្កើតបរិស្ថានឌីជីថលអំណោយផលដល់កុមារកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គោលការណ៍ណែនាំបច្ចេកទេសនេះ បានចង្អុលបង្ហាញនូវយន្តការមួយចំនួនដែលតម្រូវឱ្យក្រុមហ៊ុនទាំងឡាយណាដែលមានប្រតិបត្តិការឬផ្តល់សេវាឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួមអនុវត្ត។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា គោលការណ៍ណែនាំ ត្រូវបានរៀបចំឡើងស្របតាមស្តង់ដារអន្តរជាតិដោយមានការគិតគូរអំពីសិទ្ធិសេរីភាពរបស់កុមារក្នុងការប្រើប្រាស់អ៊ីនធឺណិត ស្របពេលជាមួយនឹងការដាក់ចេញនូវយន្តការការពារហានិភ័យដែលមានលើបណ្តាញអ៊ីនធឺណិតចំពោះកុមារ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា យន្តការទាំងនោះមាន៦ចំនុចសំខាន់ៗរួមមាន៖
១. ការវាយតម្លៃផលប៉ះពាល់លើសិទ្ធិកុមារ
២. ការបង្កើតនិងអនុវត្តនិតិវិធីផ្ទៃក្នុងរបស់ក្រុមហ៊ុន
៣. ការអនុវត្តគោលការណ៍រចនាប្រកបដោយសុវត្ថិភាព
៤. ការគាំទ្រនិងលើកកម្ពស់ការយល់ដឹង
៥. ការបង្កើតបរិស្ថានសុវត្ថិភាពលើប្រព័ន្ធអនឡាញ
៦. ការទប់ស្កាត់ ឆ្លើយតបទៅនឹងរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ(CSAM)។

យន្តការទាំង៦ នេះគឺជាស្តង់ដារអប្បបរមា ដែលក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល គ្រប់ប្រភេទនិងគ្រប់ទំហំ អាចជ្រើសរើសអនុវត្តប្រកបដោយភាពបត់បែនសមស្របតាមធនធាន និងប្រតិបត្តិការដែលខ្លួនមាន។

ស្របជាមួយគ្នានេះ ដើម្បីអាចបង្កភាពងាយស្រួលដល់ក្រុមហ៊ុនក្នុងការអនុវត្តគោលការណ៍ណែនាំនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់លើការប្រើប្រាស់ឧបករណ៍នានាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង