**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដឹកនាំសមាជិកនៃ គ.ប.ក. និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋាន «ក.ប.ប.» ទៅទស្សនកិច្ចសិក្សានៅការិយាល័យ PCC នៃប្រទេសហ្វីលីពីន

ភ្នំពេញ៖ តាមរយៈការអញ្ជើញរបស់ លោក Michael Galicia Aguinaldo ប្រធាននៃគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានដឹកនាំសមាជិកនៃ «គ.ប.ក.» និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ទៅទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃ នៅការិយាល័យ PCC នៅទីក្រុងខេហ្សុន ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ២៣ ដល់ ២៤ ខែមីនា ឆ្នាំ២០២៣។

តាមរយៈការគាំទ្រពីគម្រោង COMPETE ដំណាក់កាលទី២ របស់ទីភា្នក់ងារ GIZ ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណងជួយដល់ «គ.ប.ក.» ដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរអំពីការរៀបចំស្ថាប័ន និងឧត្តមានុវត្តន៍កន្លងមករបស់ PCC ជាពិសេសលើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង និងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង «គ.ប.ក.» និងអគ្គនាយកដ្ឋាន «ក.ប.ប.» ជាមួយ PCC ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) ចំពោះកិច្ចសហការដ៏ល្អរបស់ស្ថាប័នទាំងពីរ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យប្រកួតប្រជែងនៅកម្ពុជា ជាពិសេសចំពោះការឆ្លើយតបទៅនឹងគន្លាតនៃការកសាងសមត្ថភាព ដើម្បីធានាឱ្យស្ថាប័នប្រកួតប្រជែងអាស៊ានអាចអភិវឌ្ឍជំនាញ និងសមត្ថភាពដែលចាំបាច់ សំដៅធ្វើឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលដៅយុទ្ធសាស្ត្រទី២ នៃផែនការសកម្មភាពប្រកួតប្រជែងអាស៊ាន (ACAP 2025)។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថាក្នុងរយៈពេលនៃទស្សនកិច្ចសិក្សាចំនួន ២ថ្ងៃនេះ គណៈប្រតិភូនៃ «គ.ប.ក.» និងអគ្គនាយកដ្ឋាន «ក.ប.ប.» មានឱកាសបានសិក្សាស្វែងយល់លើប្រធានបទ និងបញ្ហាសំខាន់ៗមួយចំនួន ដែលបានបកស្រាយដោយសមាជិកនៃគណៈកម្មាធិការ និងប្រធាននាយកដ្ឋានពាក់ព័ន្ធរបស់ PCC ក្នុងនោះរួមមាន៖
១-ទិដ្ឋភាពទូទៅនៃរបបប្រកួតប្រជែងនៃសាធារណរដ្ឋហ្វីលីពីន
២-រចនាសម្ព័ន្ធ និងតួនាទីរបស់ PCC
៣-បទពិសោធន៍ក្នុងការរៀបចំស្ថាប័ន និងការរៀបចំផែនការយុទ្ធសាស្រ្តអនុវត្តច្បាប់របស់ PCC
៤-ផែនទីសម្រាប់ការបង្កើតគោលនយោបាយស្ដីពីការប្រកួតប្រជែង
៥-ការតស៊ូមតិ និងការចូលរួមពីភាគីពាក់ព័ន្ធ
៦-នីតិវិធីរបស់ PCC ស្តីពីការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ការវិនិច្ឆ័យ និងការរួមបញ្ចូលគ្នានៃធុរកិច្ច។

ជាមួយគ្នានេះដែរ ប្រធានស្ថាប័នទាំងពីរនៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) បានធ្វើការពិភាក្សាប្រកបដោយការយកចិត្តទុកដាក់ខ្ពស់លើវិធីសាស្រ្ដ និងមធ្យោបាយនានា ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សំដៅបង្កើនផលប្រយោជន៍រួមគ្នា ក៏ដូចជាការទទួលបាននូវការរួបរួមគ្នាក្នុងតំបន់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង