**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

នគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពស្ទាក់កាប់អ្នកស្រុក ជិះម៉ូតូពេលរាត្រី នៅស្រុកថ្មពួក

ភ្នំពេញ៖ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យ២នាក់ ត្រូវកម្លាំងផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ឃាត់ខ្លួនយកមកសួរនាំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ពាក់ពន្ធ័ករណីបង្កហឹង្សា(កាប់)លើជនរងគ្រោះ១នាក់ ចំណុចភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក កាលពីយប់ថ្ងៃអាទិត្យបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមង្គលបូរីទាំងយប់។

ជនរងគ្រោះបានរៀបរាប់ថា៖ កាលពី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩.០០នាទីយប់ នៅចំណុចភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក មានក្រុមក្មេងមួយក្រុមមានម៉ូតូចំនួន ០៤គ្រឿង មិនស្គាល់ឈ្មោះ បានឈរមុខម្ចាស់ផ្ទះឈ្មោះ គឹម សិលា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយក្រុមក្មេងទាំងនោះបានស្ទាក់ឃាត់ និងធ្វើសកម្មភាពកាប់ទៅលើខ្លួនដែលកំពុងជិះម៉ូតូមានគ្នាចំនួន ០៣នាក់៖ ១-.ឈ្មោះ លីម ពុម ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ 2/-ឈ្មោះ ផេង ភី ភេទប្រុស អាយុ ២០ឆ្នាំ ៣/-ឈ្មោះ វ៉ុន ឌី ភេទប្រុសអាយុ២១ឆ្នាំ រងរបួសកែងដៃ ផ្នែកខាងឆ្វេង រស់នៅភូមិរំពុក ឃុំស្វាយជ្រាស ស្រុកស្នួលខេត្តក្រចេះ បណ្តាលឲ្យអ្នកខ្លះរបួសធ្ងន់ ខ្លះរត់គេចខ្លួនរួច។-ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យមង្គលបូរី ឯក្រុមក្មេងដែលបង្កបានជិះម៉ូតូរត់គេចខ្លួនអស់តែម្តង។

លុះដល់ថ្ងៃទី២០ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២រសៀលនាទី កម្លាំងជំនាញបាន​ស្រាវជ្រាវ និងនាំមុខសញ្ញាសង្ស័យចំនួន ០២នាក់ ៖១/–ឈ្មោះ ឆាង ឆាត ភេទប្រុស អាយុ22ឆ្នាំ និង២/-ឈ្មោះ ហាត ឆាត ហៅសំ ភេទប្រុស អាយុ22ឆ្នាំ ជាជនដៃដល់ រស់នៅភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមួយគ្នា បានសារភាព​ថាខ្លួនទាំងពីរនាក់ពិតជាបាន ធ្វើសកម្មភាពប្រើអំពើហិង្សា យកកាំបិតប៉ាំងតោកាប់ទៅលើជនរងគ្រោះបណ្តាលអោយមានរបួសស្នាមប្រាកដមែន ដោយសារខឹងជនរងគ្រោះខាងលើជិះម៉ូតូពេញផ្លូវ ទើបស្ទាក់កាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យស្ថិតក្រោមការសួរនាំរបស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ។

ទាក់ទិននឹងករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អាណាព្យាបាលឪពុកម្តាយ ត្រូវជួយអប់រំកូនចៅឲ្យប្រព្រឹត្តតែអំពើល្អ ជៀសវាងការសេពគ្រឿងញៀន ។មួយវិញទៀតយុវជនខ្លួនឯងត្រូវខិតខំធ្វើតែអំពើល្អនៅឲ្យឆ្ងាយពីគ្រឿងញៀន ខិតខំរៀន ដើម្បីជាទំពាំងស្នងប្ញស្សី សម្រាប់អនាគតខ្លួនឯង គ្រួសារនិងប្រទេសជាតិ កុំប្រព្រឹត្តអ្វីដែលសង្គមស្អប់ខ្ពើមខុសពីច្បាប់ គឺត្រូវមានទោសទណ្ឌ ព្រោះច្បាប់មិនអាចលើលែងបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង