**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល ជាមួយគណៈដឹកនាំចលនាយុវជន នៃសាកលវិទ្យាល័យស្វាយរៀង

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ អមដំណើរដោយ ឯកឧត្ដម ស សុខា អនុប្រធាន ស.ស.យ.ក និងជាប្រធានក្រុមប្រឹក្សាយុវជន គ្រឹះដ្ឋានឧត្តមសិក្សា (ក.យ.គ) បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈដឹកនាំចលនាយុវជន នៃសាកលវិទ្យាល័យស្វាយរៀង ក្នុងគោលបំណងស្ដាប់ពីស្ថានការណ៍ និងស្វែងយល់ពីស្ថានភាព នៃសាកលវិទ្យាល័យ ក្នុងពេលបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណារួមគ្នាពង្រឹង និងអភិវឌ្ឍន៍ការអប់រំ ក្នុងសាកលវិទ្យាល័យ ឲ្យបានកាន់តែមានរីកចម្រើនថែមទៀត។

បន្ទាប់មក កិច្ចពិភាក្សា បានបន្តផ្តោតលើការស្វែងរកឱកាសបន្ថែម សម្រាប់យុវជនដែលជានិស្សិតក្នុងសាកលវិទ្យាល័យផ្ទាល់ ព្រមទាំងនិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថាននានា និងផ្តល់ត្រលប់មកកាន់សង្គម តាមរយៈការចូលរួមបំពេញការងារស្ម័គ្រចិត្តសង្គម និងមនុស្សធម៌។

ក្រោយពីបានស្ដាប់នូវរបាយការណ៍ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកទឹកចិត្តឲ្យសាកលវិទ្យាល័យបន្តប្រើប្រាស់ធនធាន និងគម្រោងដែលមានស្រាប់ នៅក្នុងសាកលវិទ្យាល័យ ផ្សារភ្ជាប់កិច្ចសហការជាមួយសហគ្រាស និងវិស័យឯកជនឲ្យបានច្រើនដើម្បីផ្ដល់ឱកាសល្អៗ សម្រាប់យុវជនដែលមានសក្ដានុពល។

បន្ទាប់ពីជាមួយគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ឯកឧត្ដមបានបន្តជួបថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យស្វាយរៀង សាស្រ្តាចារ្យ សមាជិក សមាជិកា ស.ស.យ.ក.ប្រចាំសាកលវិទ្យាល័យស្វាយរៀងជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង និងជាសមាជិកគណៈដឹកនាំ ចលនាយុវជនស្ម័គ្រ ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្ដម ហ៊ុន ម៉ានី និងបានលើកឡើងថា សាកលវិទ្យាល័យស្វាយរៀង នឹងបន្តចូលរួម ចំណែកជាមួយស.ស.យ.ក. ក្នុងការផ្ដល់ឱកាស ក៏ដូចជាពង្រឹងសមត្ថភាពពាក់ព័ន្ធទៅនឹងការទំនាក់ទំនង ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម និងជាពិសេសការចូលរួមក្នុងសកម្មភាពសង្គម ដើម្បឱ្យនិស្សិតទទួលបាននូវចំណេះដឹងបន្ថែមពីកាសិក្សាក្នុងសាលា ជាក់ស្ដែងការចូលរួមរៀបចំកម្មវិធី សិក្ខាសាលា និងព្រឹត្តិការណ៍នានា។

ផ្សាភ្ជាប់ជាមួយប្រសាសន៍របស់ លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានរំលឹកពីការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ដែលតែងតែលះបង់នូវកម្លាំងកាយ ចិត្ត និងក្ដីសុខផ្ទាល់ខ្លួន ដើម្បីស្វែងរកឱកាសនានាសម្រាប់យុវជនជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ប្អូនៗ ត្រូវចាំថា អ្វីដែលធ្វើឲ្យគេចងចាំ មិនមែនតួនាទីដែលយើងទទួលបាននោះទេ ប៉ុន្តែជាសកម្មភាព និងលទ្ធផលជាក់ស្ដែងដែលយើងបានផ្ដល់ទៅឲ្យអ្នកដទៃ»។ ក្នុងន័យនេះ ឯកឧត្ដមចង់បង្ហាញទៅកាន់អង្គពិធីឲ្យយល់កាន់តែច្បាស់អំពីសកម្មភាពល្អៗ ដែលយើងអាចចូលរួមបានជាមួយសង្គម គឺជាសកម្មភាពដែលសង្គមចងចាំ និងជាគំរូដល់យុវជនជំនាន់ក្រោយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង