**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្តម នេត្រ ភក្ត្រា៖ ការគ្រប់គ្រងនិងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដោយត្រូវប្រតិបត្តិមេត្រីបរិស្ថានក្នុងការរស់នៅប្រចាំថ្ងៃនិងប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍ 4R

ភ្នំពេញ៖ «ការគ្រប់គ្រងនិងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដោយត្រូវប្រតិបត្តិមេត្រីបរិស្ថានក្នុងការរស់នៅប្រចាំថ្ងៃនិងប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍ 4R ដោយកាត់បន្ថយការប្រើប្រាស់ផលិតផលពីប្លាស្ទិក ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការបដិសេធមិនប្រើប្រាស់ប្លាស្ទិកជាពិសេសផលិតផលធ្វើពីប្លាស្ទិកដែលប្រើម្តងបោះ ចោល»។

នេះគឺជាការអំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអេកូ ខានីវ៉ល នៅសួនច្បារមុខវត្តបុទម រាជធានីភ្នំពេញ។ កម្មវិធីអេកូខានីវ៉លផ្តួចផ្តើមរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជាដោយមាន ការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ សាលារាជ ធានីភ្នំពេញ គម្រោងគ្រប់គ្រងសំណល់ប្លាស្ទិក និងដៃគូឧបត្ថម្ភផ្សេងៗទៀត មានគោលបំណងដើម្បីផ្សារភ្ជាប់សេចក្តីស្រឡាញ់និងធ្វើការបង្កើតអនុស្សាវរីយ៍ក្តីស្រឡាញ់ចំពោះបរិស្ថាននិងលើកតម្លៃផលិតផលគាំទ្របរិស្ថាន និងអាជីវកម្មក្នុងស្រុក។

ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជាដែល បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញលើការប្រតិបត្តិមេត្រីបរិស្ថានក្នុងសង្គមនិងចូលរួមដោះស្រាយបញ្ហាប្លាស្ទិកដែលជាកង្វល់រួមរវស់ពិភពលោកបច្ចុប្បន្នតាមរយៈការ អប់រំផ្សព្វផ្សាយពីផលប៉ះពាល់បង្កឡើងដោយការបំពុលប្លាស្ទិកចំពោះសុខភាព បរិស្ថាន និងការដាក់ចុះនូវដំណោះស្រាយដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។

សំណល់ប្លាស្ទិកដែលឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថាចាប់តាំងពីកាតបង្កើតប្លាស្ទិក សំណល់ប្លាស្ទិកយ៉ាងហោច ៨ប៊ីលានតោនបាននិងកំពុងបន្សល់ទុកនៅលើភពផែនដី ខណៈពិភពលោកបាននិងកំពុងប្រើប្រាស់ផលិតផលពីប្លាស្ទិកមានប្រមាណជាង ៤០០ ទៅ ៦០០លានតោនក្នុងមួយឆ្នាំ។ ដោយឡែកនៅកម្ពុជា ក្នុងសំណល់ ១០០%ដែលបង្កើតឡើងយ៉ាងហោចក៏មានសំណល់ ប្លាស្ទិកប្រមាណ ២០%។

ការណ៍នេះតម្រូវឱ្យកម្ពុជាក៏ដូចជាពិភពលោកគិតគូរលើវិធានការទប់ស្កាត់និងកាត់បន្ថយការ ប្រើប្រាស់ផលិតផលពីប្លាស្ទិកដើម្បីបុព្វហេតុបរិស្ថាន និងផាសុកភាពប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចុះក្នុងការគ្រប់គ្រងការប្រើប្រាស់ផលិតផលពីប្លាស្ទិកដោយជំរុញលើការផលិតផលិតផលប្រើប្រាស់ពីជីវៈប្លាស្ទិកដែលងាយរលាយក្នុងបរិយាកាសនិងមិនប៉ះពល់ដល់បរិស្ថាន, ការជំរុញពលរដ្ឋឱ្យអនុវត្តគោល ការណ៍ 4R រួមមានការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការបដិសេធការប្រើប្រាស់ប្លាស្ទិក ហើយងាកមកប្រើប្រាស់ផលិតផលដែលមិនមានផលប៉ះពាល់ដល់បរិស្ថាន និងការកំណត់តម្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមទីផ្សារទំនើបនានា។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថាកម្មវិធី អេកូ ខានីវ៉ល របស់ក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជានឹងចូលរួមកាន់តែសកម្មក្នុងការផ្លាស់ប្តូរឥរិយាបថសាធារណជនជាពិសេសយុវជនលើការគ្រប់គ្រងសំណល់ដែលខ្លួនបានបង្កើតក្នុងមួយថ្ងៃៗ និងចូលរួមសម្អាតអនាម័យបរិស្ថាន។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលចូលរួមលើកិច្ចគាំពារបរិស្ថាន។

ចូលរួមក្នុងកម្មវិធីនេះដែរ លោក គឹម សេត អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ បានថ្លែងកម្មវិធីអេកូ ខានីវ៉លឆ្នាំ២០២៣ នេះគឺជាការចូលរួមលើកតម្កើងសេចក្តីស្រឡាញ់បរិស្ថាន និងចូលរួមកាត់បន្ថយ ប្លាស្ទិក។

លោកអគ្គនាយកបានលើកឡើងថាកម្មវិធីនេះរៀបចំឡើងខណៈកម្ពុជាកំបុងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្រោមទិសស្លោក«កីឡារស់ក្រោមសន្តិភាព» ដោយផ្តោតលើការជំរុញសកម្មភាពកីឡា ការលើកកម្ពស់ភាពស្អាត និងភាពបៃតង។ យើងជឿជាក់ថាកម្មវិធីនេះនឹងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការចូលរួមសម្អាតអនាម័យបរិស្ថានសម្រាប់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ក្នុងនាមសាលារាជធានីភ្នំពេញ ខ្ញុំសូមចូលរួមគាំទ្រសកម្មភាព រៀបចំដោយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា បានផ្សារភ្ជាប់នឹងការស្រឡាញ់បរិស្ថាន ការគ្រប់គ្រងនិងសម្អាតបរិស្ថាន និងការគ្រប់គ្រងសំរាម និងការធ្វើឱ្យទីក្រុងមានសោភ័ណភាព និងផាសុខភាព។

លោក ហួ ឆៃងន់ តំណាងក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា បានថ្លែងថាកម្មវិធីអេកូ ខានីវ៉លរៀបចំឡើមានគោលបំណងដើម្បីផ្សារភ្ជាប់សេចក្តីស្រឡាញ់បរិស្ថានទៅយុវជន និងធ្វើការបង្កើតអនុស្សាវរីយ៍ក្តីស្រឡាញ់ចំពោះបរិស្ថាននិងលើកតម្លៃផលិតផលគាំទ្របរិស្ថាន និងដើម្បីឱ្យសាធារណជនបានយល់ថា ការងារសម្អាតអនាម័យបរិស្ថានជាការងាររបស់យើងទាំងអស់គ្នា។

នៅក្នុងកម្មវិធី អេកូ ខានីវ៉ល នេះក៏មានការតាំងពិព័រណ៌ និងសកម្មភាពសម្អាតអនាម័យបរិស្ថាន និងការកម្សាន្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង