**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា

រយៈពេល២ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិសម្រេចបានជាង ៦.៨ពាន់លានដុល្លារ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិសម្រេចបានជាង ៦.៨ពាន់លានដុល្លារ ថយចុះ ២១.៨%​ ក្នុងយៈពេល២ខែដើមឆ្នាំ២០២៣នេះ។

យោងតាមរបាយការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ​រយៈពេល២ខែដើមឆ្នាំនេះ គឺខែមករា ដល់ខែកុម្ភៈ ​កម្ពុជានាំចេញទំនិញ​ក្នុងតម្លៃជាង ៣.២ពាន់លានដុល្លារ ថយចុះ ៨.៦% និងនាំចូលមកវិញក្នុងតម្លៃជាង ៣.៥ពាន់លានដុល្លារ ថយចុះ៣០.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

​ប្រទេស​ដែលសម្រេច បានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ គឺប្រទេសចិន ដែលមានទំហំ ១.៧ពាន់លានដុល្លារ ថយចុះ១៥​% ក្នុងនោះកម្ពុជានាំចេញទៅចិន ក្នុងតម្លៃ១៩៨លានដុល្លារ ថយចុះ៥.៥% និងនាំចូលពីចិន ក្នុងតម្លៃ១.៥ពាន់លានដុល្លារ ថយចុះ១៦.២%។

ចំណែកសហរដ្ឋអាមេរិកដែលស្ថិតក្នុងលេខរៀងទី២ សម្រេចបាននូវទំហំពាណិជ្ជកម្ម ១.១ពាន់លានដុល្លារ ថយចុះ២០.៤% ដោយកម្ពុជានាំចេញទៅប្រទេសនេះ មានតម្លៃជាង១.១ពាន់លានដុល្លារ ថយចុះ២០.២% និងនាំចូលមកវិញក្នុងតម្លៃ៣៩លានដុល្លារ ថយចុះ២៤​.៥%។

ដោយឡែកទំហំពាណិជ្ជកម្មជាមួយវៀតណាម សម្រេចបានជាង១ពាន់លានដុល្លារ កើនឡើង១៤.២%។ ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាមក្នុងតម្លៃ ៤៩១លានដុល្លារ កើនឡើង៣៦.១% និងនាំចូលមកវិញក្នុងតម្លៃជាង៥៩៣លានដុល្លារ កើនឡើង ០.៧%។

ចំណែកការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃសម្រេចបាន ៦៥៦លានដុល្លារ ថយចុះ៩.៤% និងប្រទេសជប៉ុនសម្រេចបាន២៩៨លានដុល្លារ ថយចុះ០.៥%។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បាន​សម្គាល់ថា ប្រទេសទាំងអស់នៅលើសាកលលោក បានជួបវិបត្តិនូវបញ្ហាសង្វាក់ផ្គត់ផ្គង់ និងតម្រូវការ ដោយសារតែវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន បានធ្វើឱ្យអ្នកប្រើប្រាស់​កាត់បន្ថយនូវតម្រូវការ។​ ការកាត់បន្ថយនូវតម្រូវការនេះ អាចបណ្តាលមកពីការឡើងថ្លៃនៃវត្ថុធាតុដើម ការដឹកជញ្ជូនឡើងថ្លៃ ស្របជាមួយនឹងការកើនឡើងនៃអតិផរណា ដែលធ្វើឱ្យអ្នកប្រើប្រាស់កាត់បន្ថយ នូវទំនិញដែលមិនសូវចាំបាច់ ដើម្បីកាត់បន្ថយចំណាយប្រចាំថ្ងៃ។​

លោកកត់សម្គាល់ផងដែរថា កាលពីឆ្នាំ២០២២ ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា​ សន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ដែលកត្តានេះនាំឱ្យការនាំចេញនៅដើមឆ្នាំនេះថយចុះ​។

ជាមួយគ្នានេះ បញ្ហាភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក និងបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏បានជះឥទ្ធិពលការធ្វើពាណិជ្ជកម្មផងដែរ​ ​​តាមរយៈការបែកចែកប្លុកសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មរបស់ប្រទេសខ្លះ បានធ្វើឡើងតែជាមួយប្រទេសដែលមាននិន្នាការគាំទ្ររៀងៗខ្លួន។

លោកពន្យល់បន្តថា «និន្នាការបែងចែកប្លុកសេដ្ឋកិច្ច ទៅតាមនយោបាយភូមិសាស្រ្តនេះ ក៏ជាបញ្ហាមួយដែលធ្វើឱ្យសង្វាក់ផ្គត់ផ្គង់មានបញ្ហា ហើយតម្រូវការមួយចំនួនក៏មានការថយចុះ។ ហេតុនេះកម្ពុជា ក៏ទទួលរងឥទ្ធិពលនៃបញ្ហាការកាត់ចម្រៀកនៃនយោបាយភូមិសាស្រ្ត របស់មហាអំណាច ហើយក៏ទទួលរងឥទ្ធិពលនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាកូវីដ១៩ ដែលបន្តយាយីបន្តដែរ»៕

អត្ថបទដែលជាប់ទាក់ទង