**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម សក់ សេដ្ឋា៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិតជាសារៈសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បានថ្លែងថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅតាមរាជធានី-ខេត្ត គឺពិតជាសារៈសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គ ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពី នីតិវិធីនៃការចុះត្រួតពិនិត្យរបស់ក្រុមការងារ ត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពស្ថិត ក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សក់ សេដ្ឋា បានរំលឹកឡើងថា ផ្អែកតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានបង្កើតលេខាធិការដ្ឋានសម្រាប់ធ្វើជាសេនាធិការ ក្នុងការសហការសម្របសម្រួលជាមួយក្រសួងស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្នុងការតាមដាន ត្រួតពិនិត្យវាយតម្លៃ និងបូកសរុបរាយការណ៍អំពីលទ្ធផលនៃការងារនេះជូនរាជរដ្ឋាភិបាល។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃក៏បានពិនិត្យកែសម្រួលសមាសភាពក្រុមប្រឹក្សាប្រឡងប្រណាំង និង បានចាត់តាំងក្រុមការងារត្រូតពិនិត្យនិងជំរុញអនុវត្តការងារនេះ ដែលត្រូវបានធ្វើការផ្សព្វផ្សាយនាពេលកន្លងមករួចហើយ សំដៅជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា «ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺជាគោលនយោបាយមួយដ៏មានសារៈសំខាន់ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន។ ព្រមជាមួយគ្នានេះ ក្នុងឆ្នាំ២០២៣ នេះ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗ រួមមាន៖ ការធានាលើការងាររៀបចំការបោះឆ្នោតជាតិ លើកទី៧ ឱ្យប្រព្រឹត្តិទៅប្រកបដោយ លក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព និងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលមិនត្រឹមតែរៀបចំនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺថែំមទាំងរៀបចំនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ អាស្រ័យហេតុនេះ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅតាមរាជធានី-ខេត្ត គឺពិតជាសារៈសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម សម្រាប់ការរៀបចំព្រឹត្តិការណ៍ទាំងនេះសំដៅលើកកម្ពស់កិត្យានុភាពរបស់ប្រទេសយើង» ។

ឯកឧត្តម សក់ សេដ្ឋា បានគូសបញ្ជាក់ដល់ក្រុមការងារថា ក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តការងារខាងលើនេះ ត្រូវធ្វើឡើងដោយរក្សា ភាពជាម្ចាស់ការនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តនីមួយៗ សំដៅ ពង្រឹងភាពធន់របស់មូលដ្ឋានឆ្លើយតបទៅនឹងវិបត្តិ និងបញ្ហាប្រឈមនៅមូលដ្ឋាននីមួយៗ។

ទន្ទឹមនេះ ឯកឧត្តម ក៏បានបន្ថែមថា ក្រុមការងារត្រូវណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តពិនិត្យកែសម្រួល និងរៀបចំលេខាធិការដ្ឋានដើម្បីធ្វើជាជំនួយការ និងផែនការសកម្មភាពអ នុវត្តការងារប្រចាំឆ្នាំ។ ជាមួយគ្នានេះដែរ ក្រុមការងារត្រូវណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តក្នុងការ អនុវត្តគោលនយោបាយខាងលើនេះ ដោយផ្តោតសំខាន់ទៅលើការងារនគរបាលនិងសហគមន៍ សំដៅពង្រឹង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់អនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា លក្ខណៈសម្បត្តិរបស់ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានចំនួន០៧ យ៉ាង រួមមាន៖ ទី១-ផ្ដល់សេវាធាណរណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ទី៣-មានសណ្ដាប់ធ្នាប់សាសធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង