**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

សម្តេចតេជោ៖ ក្រោយរបបខ្មែរក្រហម ការហូបចុកធ្វើយ៉ាងម៉េចឱ្យតែបានឆ្អែត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រោយរបបខ្មែរក្រហម ការហូបចុករបស់ប្រជាពលរដ្ឋខ្មែរធ្វើយ៉ាងឱ្យតែបានឆ្អែត តែសម្រាប់បច្ចុប្បន្ននេះការហូបចុករបស់ប្រជាពលរដ្ឋមិនត្រឹមតែហូបឆ្អែតទេ គឺត្រូវការឆ្ងាញ់ និងសុវត្ថិភាពផងដែរ។

សម្ដេខថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល នៅល្ងាចទី០៧ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “ក្នុងរយៈពេលកន្លងទៅខ្ញុំបាននិយាយហើយថា ការចាប់ផ្តើមរបស់យើងក្រោយពីរបប ប៉ុល ពត ធ្វើមិចក៏ដោយឱ្យតែបានឆ្អែត ទទួលទានអីក៏ទទួលទានដែរពេលនោះ ក្រោយមកគឺមិនត្រឹមតែយើងបានឆ្អែតទេ យើងប្រឹងឱ្យបានឆ្អែតហើយឱ្យឆ្ងាញ់ទៀត ប៉ុន្តែឥលូវនេះបញ្ហាបានមកដល់ ឆ្អែត ឆ្ងាញ់ ហើយធានាសុខភាព នោះគឺជាបញ្ហាដែលយើងត្រូវតែគិតរួមគ្នា”។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងសុខាភិបាលត្រូវលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ និងគ្រឿងបរិភោគ ដើម្បីបញ្ចៀសឱ្យបាននូវផលប៉ះពាល់នៃអាហារទាំងនោះ មកលើសុខភាពរបស់ប្រជាជន, ដោយហេតុថាអាហារមួយចំនួនអាចបង្កផលប៉ះពាល់ខ្លាំង ដល់សុខភាព និងអាយុជីវិតប្រជាជន ដែលការណ៍នេះបង្កើនបន្ទុកចំណាយរបស់ប្រជាជន និងចំណាយបន្ថែមរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួងស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវមានទំនួលខុសត្រូវលើបញ្ហានេះឱ្យបានហ្មត់ចត់ បើមិនដូចនេះទេវាឆ្ងាញ់ថ្ងៃនេះតែ៣ឆ្នាំ ក្រោយវានឹងអាចស្លាប់ដោយសារវាវិញ ហើយបញ្ហានេះគឺត្រូវរកវិធីដោះស្រាយយ៉ាងណាដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ។ វាមានទំនាក់ទំនងជាមួួយនឹងការផលិត ហើយប្រសិនបើការផលិតសមស្រប វានឹងផ្តល់នូវការបង្កើតជាចំណីអាហារឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព និងសុខភាពល្អ ចំណុចនេះជាចំណុចដែលយើងត្រូវគិត ដែលមិនមែនពីមុនគឺគិតត្រឹមតែមួយឆ្អែត ឥលូវនេះត្រូវ ឆ្អែត ឆ្ងាញ់ និងធានាសុវត្ថិភាព។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ក៏បានណែនាំឱ្យមានការដាក់ចេញនូវការដោះស្រាយ ដែលមិនត្រឹមតែពេលទទួលទាន ពេលសម្រាកព្យាបាលជំងឺនោះទេ គឺវាបានទាក់ទងតាំងពីការផលិត ហើយមានការកែឆ្នៃខ្លះ គឺត្រូវទាមទារឱ្យមានការពិនិត្យឱ្យបានហ្មត់ចត់ មុននឹងឱ្យចេញចររាចរលើទីផ្សារ។

សម្តេចក៏បានណែនាំឱ្យមានការពិនិត្យឱ្យបានហ្មត់ចត់ លើទំនិញដែលនាំចូល ដើម្បីជាការធានា សុវត្ថិភាពសម្រាប់អ្នកទទួលទាន ដោយធ្វើយ៉ាងណាសូមកុំឱ្យប្រជាជនកម្ពុជា ក្លាយជាអ្នកដែលត្រូវគេធ្វើតេស្តថ្នាំរបស់ប្រទេសណាមួយឱ្យសោះ និងសូមឱ្យច្បាស់ថាមានប្រសិទ្ធភាពហើយចាំបញ្ជារ ទិញយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា នៅក្នុងឆ្នាំ២០០៤ ខណៈពេលដែលសម្តេចអញ្ជើញសម្ពោធអគារនៅសាសាពេទ្យ( សាលាក្រហម) ពេលនោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចង់យកថ្នាំដែលផលិតបាននៅក្រៅប្រទេស ហើយគេចង់យកមកសាកល្បងជាមួយប្រជាពលរដ្ឋខ្មែរ ខណៈដែលប្រជាជនគេមិនទាន់បានសាកល្បងនោះទេ គ្រានោះសម្តេចក៏បានបដិសេធ មិនទទួលយកជាដាច់ខាត និងបានអះអាងថា សូមកុំយកប្រជាជនខ្មែរសម្រាប់ការធ្វើតេស្តឱសថដែលគេផលិតឱ្យសោះ គឺទុកឱ្យគេធ្វើតេស្តប្រជាជនគេវិញចុះ ចាំមានប្រសិទ្ធភាពចាំយកមកប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង