**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពាក់ពន្ធ័បទល្មើស ការកាន់កាប់ ,ប្រើប្រាស់ និងទិញអាវុធ ដោយគ្មានការអនុញ្ញាត

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងការិយាល័យ សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ចុះទៅធ្វើការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ GUAN JIANNAN នៅចំណុចខុនដូ R & F បន្ទប់លេខ ១០៧ ផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័បទល្មើស ការកាន់កាប់ ,ប្រើប្រាស់ និងទិញអាវុធ ដោយគ្មានការអនុញ្ញាត (ប្រើអាវុធខ្លីម៉ាកBlow Mini លេខ B០៩Y៣-២១០៦០៥០០ និងអាវុធខ្លីម៉ាក Sig Sauer P៣២០SP លេខ ៥៨C២២៨១៣៣ បាញ់ឡើងលើចំនួន ១៧គ្រាប់ ) ប្រព្រឹត្តនៅចំណុចខុនដូ R & F បន្ទប់លេខ១០៧ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង០០ នាទីទៀបភ្លឺ និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖
-ឈ្មោះ GUAN JIANNAN ភេទ ប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិ ចិន
-កាន់លិខិតឆ្លងដែនលេខ EJ០៧៣៧៩៤៦
-មុខរបរ ពាណិជ្ជករ
-ស្នាក់នៅខុនដូ R & F បន្ទប់លេខ ១០៧ ផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន៖
-អាវុធខ្លីម៉ាកអាវុធខ្លីម៉ាក Sig Sauer P៣២០SP លេខ ៥៨C២២៨១៣៣ បង់ចំនួន ០២ ,អាវុធខ្លីម៉ាក Blow Mini លេខ B០៩Y៣-២១០៦០៥០០ បង់ចំនួន០១ , គ្រាប់ប្រភេទ ៩mm ចំនួន ៧៨ គ្រាប់ ,គ្រាប់ប្រភេទ ៣៨០ ចំនួន ៤៦ គ្រាប់ ,សំបកគ្រាប់ប្រភេទ៩mm ចំនួន ១២ គ្រាប់ ,សំបកគ្រាប់ប្រភេទ ៣៨០ ចំនួន០៥គ្រាប់ ,កុំព្យូទ័រម៉ាកBolunshuai និងក្តារចុច ចំនួន ០១ គ្រឿង ,ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ មីនី ពណ៌ ក្រហម ចំនួន ០១ គ្រឿង និងទូរសព្ទ័ដៃម៉ាកអាយហ្វូន ១២ ប្រូ ពណ៌ទឹកប៊ិច ចំនួន ០១ គ្រឿង ,លិខិតឆ្លងដែនលេខ EJ០៧៣៧៩៤៦ ចំនួន ០១ក្បាល ,សៀវភៅការងារជនបរទេស ចំនួន ០២ ក្បាល (ឈ្មោះ GUAN JIANNANនិង CONG XIN) ,បណ្ណបើកបរជនជាតិចិន ចំនួន ០១ ,MACBOOK AIR ចំនួន០១គ្រឿង និងប្រាក់រៀលចំនួន ១០០,០០០រៀលនិងប្រាក់ដុល្លារចំនួន០៥ដុល្លារអាមេរិក ។

ហេតុការណ៍: កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង ០០ នាទី ទៀបភ្លឺ មានករណី ផ្ទុះអាវុធដោយគ្មានការអនុញ្ញាត ចំនួន ១៧ គ្រាប់ ប្រព្រឹត្តនៅចំណុចខុនដូ R & F បន្ទប់លេខ ១០៧ ផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើយដោយឈ្មោះ GUAN JIANNAN ភេទ ប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិ ចិន ។ នៅពេលជនសង្ស័យផឹកស្រាស្រវឹងនៅកន្លែងស្នាក់នៅ រួចហើយយកអាវុធខ្លីមកបាញ់ដប់សុទ្ធលេង នូវមុខបន្ទប់ខុនដូរ ចំនួន ១៧ គ្រាប់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង