**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ឧត្តមសេនីយ៍​ឯក​ ឡុង​ ហាបាណា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដើម្បីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងអភិបាលកិច្ច ជាមួយក្រសួងមហាផ្ទៃបារាំង

ភ្នំពេញ៖ ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ឡុង​ ហាបាណា​ អគ្គនាយករងអន្តោប្រវេសន៍​ តំណាង​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងអភិបាលកិច្ច ជាមួយ ក្រសួងមហាផ្ទៃ នៃសាធារណៈរដ្ឋបារាំង ដែលដឹកនាំដោយលោកស្រី Nathalie Carlier អនុព័ន្ធសន្តិសុខផ្ទៃក្នុងអមស្ថានទូតបារំាងប្រចំាប្រទេសវៀតណាម ទទួលបន្ទុក កម្ពុជា ឡាវ វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងលោក Fabrice ETIENNE លេខាទី១អមស្ថានទូតបារំាងប្រចាំកម្ពុជា និងសហការី ផងដែរ។

ក្នុងអង្គប្រជុំភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងអភិបាលកិច្ច ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងមិត្តភាព និងភាពជាដៃគូ សម្រាប់ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងអន្តរជាតិ និងក្នុងតំបន់ចំពោះសន្តិសុខផ្ទៃក្នុង ជាពិសេសដើម្បីធានាឱ្យបាននូវសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ។

ក្រោយកិច្ចប្រជុំពិភាក្សា លោកស្រី Nathalie Carlier បានថ្លែងអំណរគុណ ដល់ភាគីកម្ពុជាដែល រៀបចំកិច្ចប្រជុំពិភាក្សាក្នុង ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងអភិបាលកិច្ច។ជាមួយគ្នានេះលោកស្រីសូមវាយតម្លៃខ្ពស់ចំពោះការបំពេញការងារក៏ដូចជាការផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បី អោយកិច្ចសហការរួមគ្នាទទួលបានជោគជ័យ។

ទន្ទឹមនេះដែរ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណក្នុងនាម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងមហាផ្ទៃ ដល់ភាគីបារាំងដែលបានផ្តើមនូវកិច្ចសហប្រតិបត្តការដែលអាចហៅបានថា ជាកិច្ចព្រមព្រៀងក្របខណ្ឌដំបូងដើម្បីឈានឆ្ពោះទៅដំណាក់កាលនៅក្នុងកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលរួមគ្នា ៕

អត្ថបទដែលជាប់ទាក់ទង