**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី

ស្នងការភ្នំពេញ បកស្រាយបំភ្លឺនិងបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មានមួយ

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបកស្រាយ និងបដិសេធព័ត៌មាន ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មានមួយ ដែលមានខ្លឹមសារថា “ នៅវេលា ១២ រំលងអាធ្រាត ឈានចូលយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្អើលប្រជាពលរដ្ឋពេញភូមិ ខណៈពេលកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យម៉ូតូប្រដេញតាមយុវជនមួយក្រុមជាមុខសញ្ញាសង្ស័យរួចក៏ជ្រុលទៅបុកនិងបុរសម្នាក់ទៀតដែលកំពុងតែឈររយ៉ែរថយន្តបណ្តាលអោយដួលរួចក៏ដកកាំភ្លើងអាមេភ្ជង់ “ ។

តាមពិតជាក់ស្តែង នៅយប់ថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ២០២៣ ក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញល្បាតក្នុងភូមិសាស្រ្តខណ្ឌដូចសព្វដង លុះមកដល់ផ្លូវលំភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ក៏ប្រទះឃើញក្រុមក្មេងមានគ្នាចំនួន៥ នាក់ ជិះម៉ូតូពីរគ្រឿង ។

បន្ទាប់ពីឃើញក្រុមល្បាត ក្រុមក្មេងទាំងនោះបានជិះម៉ូតូបំបែកគ្នាគេចចេញពីសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចបានធ្វើការបំបែកគ្នាប្រដេញ ដោយមួយក្រុមប្រដេញម៉ូតូឌ្រីមសង់ C125 រីឯមួយក្រុមទៀតបានធ្វើការប្រដេញម៉ូតូម៉ាក Scoopy រហូតដល់ចំណុច ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ដោយស្ថានភាពផ្លូវតូចចង្អៀត ក្រុមប្រដេញបានឃើញបុរសម្នាក់កំពុងដើរទៅរយ៉ែឡាន ក្រុមប្រដេញក៏បានចុចស៊ីផ្លេ និងស្រែកសុំផ្លូវ នៅពេលនោះក្រុមម៉ូតូពុំបានបុកបុរសនោះទេ គ្រាន់តែជិះឆាបប៉ះជើងគាត់បន្តិចបន្តួចតែប៉ុណ្ណោះ ដោយពុំទាន់បានធ្វើការសុំទោសដោយជាប់រវល់ក្នុងការបំពេញតួនាទី ភារកិច្ច ដើម្បីតាមឃាត់ខ្លួនជនសង្ស័យ។

បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការសុំទោស ក៏ប៉ុន្តែក្រុមសាច់ញាតិមួយក្រុមខាងបុរសនោះដែលកំពុងតែមានភាពស្រវឹងខ្លាំង និយាយមិនស្តាប់គ្នា ថែមទាំងហក់មកវាយ និងធាក់មកលើសមត្ថិកិច្ចដែលកំពុងបំពេញភារកិច្ច ព្រមទាំងបានធ្វើការរារាំងមិនឲ្យសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យទេ (ដោយមានភ្ជាប់ជាមួយនូវវិដេអូភាពស្រវឹង កាយវិការប្រមាថ និងរារាំងសមត្ថកិច្ច)។

ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកមុខបុរសម្នាក់ដែលរារាំងសមត្ថកិច្ចក្នុងការចុះអនុវត្តការងារ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសថែមទាំងប្រមាទមើលងាយ និងដេញវាយសមត្ថកិច្ចថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង