**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែ ប្រវែង ១,៨៩០ម៉ែត្រ ពីភូមិតាជៃ ទៅភូមិវាលល្ងើត ស្រុកស្វាយជ្រំ​

ភ្នំពេញ៖​ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ និងឯកឧត្តម សូ ស៊ីនួន រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងលោកជំទាវ នាព្រឹកថ្ងៃសៅរ៍​ ៦កេីត​ ខែផល្គុន​ ឆ្នាំខាលចត្វាស័ក​ ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥​ ខែកុម្ភ:​ ឆ្នាំ២០២៣នេះ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែ ប្រវែង ១ ៨៩០ម៉ែត្រ ពីភូមិតាជៃ ទៅភូមិវាល្ងើត ស្រុកស្វាយជ្រំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អមដំណើរឯកឧត្តមគណៈអធិបតី​ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត​ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត​ លោកក្រុមប្រឹក្សាស្រុក​ លោក​ លោកស្រី​ អភិបាល​ អភិបាលរងស្រុក​ កងកម្លាំងទាំងបីក្នុងស្រុក​ អាជ្ញាធរឃុំ ភូមិ នាយកសាលា មណ្ឌលសុខភាព ប្រជាការពារ និងប្រជាពលរដ្ឋសរុបវត្តមាន៤៧៨នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា​ នេះជាចក្ខុវិស័យដែលយើងធ្វើការសាងសង់ និងកែលម្អហេដ្ឋា-រចនាសម្ព័ន្ធផ្លូវគមនាគមន៍របស់យើងនៅគ្រប់ទីកន្លែងនៅក្នុងខេត្ត ក៏ដូចជានៅក្នុងមូលដ្ឋានភូមិតាជៃ ភូមិវាតល្ងើត ឃុំកំពង់ចំឡង ដែលយើងទាំងអស់គ្នាកំពុងតែជួបជុំរីករាយ និងអបអរសាទរក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនាថ្ងៃនេះ បើទោះបីជានៅពេលនេះ មិនទាន់ឈានទៅដល់ការកសាងជាផ្លូវក្រាលកៅស៊ូ ឬបេតុងក្ដី ប៉ន្តែវាជាកែលម្អឲ្យបានល្អប្រសើរនៅជំហានដំបូង ដើម្បីធ្វើការដោះស្រាយបញ្ហា និងឆ្លើយតបនិងតម្រូវចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរលេីផ្លូវ​នេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា​ ចំពោះការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ នៅថ្ងៃនេះយើងកសាងជាផ្លូវក្រាលខ្សាច់ភ្នំ ប៉ុន្តែទៅថ្ងៃមុខ ខេត្តក៏នឹងអាចប្រែក្លាយផ្លូវនេះពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិយើង ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា​ សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះក៏អរគុណចំពោះបង ប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានឃុំកំពង់ចំឡងយើងនេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ នា ពេលកន្លងមក ដែលនេះគឺពិតជាសរបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋយើងមានការជឿជាក់ថាមានតែគណបក្សប្រជាជនកម្ពុជា និងមានតែសម្ដេច តេជោ ប៉ុណ្ណោះដែលនៅកៀក រួមសុខរួមទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហើយសង្ឃឹមថាបងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្សក្នុងការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ខាងមុខ ដើម្បីគណបក្សបន្តឈ្នះ និងដឹកនាំប្រទេសជាតិ ក៏ដូចជាមូលដ្ឋានរបស់យើងឲ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត ។

ជាទីបញ្ចប់នៃពិធីនេះ​ ឯកឧត្តមអភិបាលខេត្ត បាននាំមកនូវអំណោយសម្រាប់ផ្ដល់ជូនរួមមាន៖
– មន្ត្រីរាជការសាលាស្រុក ១០នាក់ ក្នុងម្នាក់ៗថវិកា ១០០.០០០រៀល។
– ក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការរដ្ឋបាលឃុំ ១៣នាក់ ក្នុងម្នាក់ៗ ថវិកា ១០០.០០០រៀល
– កម្លាំងប៉ុស្ដិ៍នគបាលរដ្ឋបាលឃុំ ១២នាក់ ក្នុងម្នាក់ៗ ថវិកា ១០០.០០០រៀល
– លោកនាយកសាលាទាំង៧ ក្នុងម្នាក់ៗ ថវិកា ១០០.០០០រៀល
– បុគ្គលិកមណ្ឌលសុខភាព ១០នាក់ ក្នុងម្នាក់ៗ ថវិកា ៨០.០០០រៀល
– មេភូមិ អនុភូមិ និងសមាជិកភូមិ ២១នាក់ ក្នុងម្នាក់ៗ ថវិកា ៦០.០០០រៀល
– ប្រជាការពារភូមិ ៣៥នាក់ ក្នុងម្នាក់ៗថវិកា ៦០.០០០រៀល​ និងប្រជាពលរដ្ឋ ៣៣៦នាក់ ម្នាក់ៗទទួលបាន សឹង ១ ទឹកសុទ្ធ ១ដប ទឹកក្រូច ១កំប៉ុង នំប៉័ង ១ដើម នំប៉ាវ ១ និងថវិកា ២០.០០០រៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង