**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារៈសង្គ្រោះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់បញ្ជាការដ្ឋានទ័ពពិសេស

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងេពិធីប្រគល់ និងទទួលសម្ភារៈសង្គ្រោះ អំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋាមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បញ្ជា ការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នៅទីបញ្ជាការដ្ឋានទ័ពពិសេស។

ថ្លែងក្នុងឱកាសទទួលអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ក៏បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ដែលតែងតែយកចិត្តទុកដាក់ គិតគូរ និងផ្តល់សម្ភារៈសង្គ្រោះដល់បញ្ជាការដ្ឋានទ័ពពិសេសជារៀងរហូតមក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានលើកឡើងពីសកម្មភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងការចូលរួមរបស់ស្ថាប័ន អង្គភាព អង្គការ សមាគម និងសប្បុរស់ជនទាំងក្នុង និងក្រៅ ប្រទេសក្នុងពេលកន្លងមក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ដែរថា ការជួយឧបត្ថម្ភ ដល់ញ្ជាការដ្ឋានទ័ពពិសេស នាពេលនេះគឺជាកាយវិការបករកបដោយសប្បុរសធម៌ និងជាគុណូបការៈ ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការត្រៀមបង្ការសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។លទ្ធផលជាស្នាដៃដែលទទួលបានក្នុងរយៈពេលកន្លងមក គឺអង្គភាពបញ្ជាការដ្ឋានទ័ពពិសេស អនុវត្តយ៉ាងម៉ឺងម៉ាត់ អនុសាសន៍ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ និងការចង្អុលបង្ហាញ ដឹកនាំបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ឯកឧត្តមគឺជាស្ថាបនិករៀបចំបង្កើតឱ្យមានកងអនុសេនាធំសង្គ្រោះគ្រោះមហន្តរាយនៅក្នុងបញ្ជាការ ដ្ឋានទ័ពពិសេស ជាចលករដ៏សកម្មបំផុត និងប្រតិបត្តិករដ៏មានសក្តានុពល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំបញ្ជាចង្អុលបង្ហាញ នូវគ្រប់សកម្មភាពកាងារ ធ្វើឱ្យបញ្ជាការដ្ឋានទ័ពពិសេសទទួលបានជោគជ័យគ្រប់ពេលវេលាក្នុងការ សម្រេចភារៈកិច្ច។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានជំរាបជូនពីទិសដៅឆ្នាំ២០២៣កម្លាំងសង្គ្រោះមហន្តរាយ នៃបញ្ជាការដ្ឋានត្រៀមនិងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាស្តីពីការជួយសង្គ្រោះគ្រោះមហន្តរាយ ជាមួយកងទ័ពភូមិន្ទថៃ និងត្រៀមលក្ខណៈចូលរួមធ្វើលំហាត់រួមគ្នា៣ប្រទេស (កម្ពុជា-វៀតណាម-ឡាវ) នៅប្រទេសវៀតណាម និងត្រៀមកម្លាំង២៤ម៉ោងលើ២៤ម៉ោង រងចាំទទួលបទបញ្ជា និងចូលរួមក្នុងការងារសង្គ្រោះគ្រោះមហន្តរាយ នៅពេលដែលកើតឡើងជាយថាហេតុ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានសំណូមពរស្នើសុំ បំពង់អុកស៊ីស៊ែន សម្លៀកបំពាក់ ស្បែងជើង អគ្គីភ័យ-ស្នើសុំសម្ភារៈស្រាវជ្រាវជីវិតមនុស្សក្នងអគារបាក់បែក-ស្នើសុំ បន្ថែមឧបករណ៍កាត់ បុក បេតុង ដែលបានប្រើប្រាស់កន្លងមកមានការខូចខាតមួយចំនួន និងស្នើសុំបន្ថែមសម្លៀកបំពាក់សង្គ្រោះ។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្តិត គន់ គីម បានវាយតម្លៃខ្ពស់ និងកោតសរសើរដញ្ជាការដ្ឋានទ័ពពិសេស ដែលខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយនាពលកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរយកចិត្ត ទុកដាក់ដល់ការជួយសង្គ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ ពីព្រោះគ្រោះមហន្ត រាយមិនដឹងកើតឡើងពេលណានោះទេ ហើយជានិច្ចជាកាលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក និងការលំបាករបស់ប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិនានា គ្បពលវេលា ព្រមទាំងថែរក្សា សន្តិភាពឱ្យបានយូអង្វែងជូនប្រជាពលរដ្ឋរសនៅ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា៖ការបំពាក់ឧបករណ៍សម្ភាៈបច្ចេកទេស នាពេលនេះ គឺជាការគិតគូរ មួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការព្រឹងសមត្ថភាពក្រុមការងារជួយសង្គ្រោះ ពេលហេតុការ គ្រោះមហន្តរាយផ្សេងៗដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកពីធម្មជាតិ និងឧប្បត្តិហេតុ ផ្សេងៗទាំងលើគោក លើទឹក និងលើអាកាសផងដែរ។ ចំពោះសំណូមពរស្នើសុំសម្ភារៈបន្ថែម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្យា និងដោះស្រាយជូនជាបន្តបន្ទាប់ ពីមួយដំណាក់កាលទៅមួយដំណាក់កាល ៕

អត្ថបទដែលជាប់ទាក់ទង