**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

ប្រទេសចិនប្រកាសពីគោលជំហររបស់ចិនអំពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមនយោបាយ

នៅថ្ងៃទី ២៤ ខែកុម្ភៈ ក្រសួងការបរទេសចិនបានប្រកាសពីគោលជំហររបស់ចិនអំពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមនយោបាយ ។ ពោលគឺ ៖
ទី១. គោរពអធិបតេយ្យភាពរបស់ប្រទេសនានា។ ច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាទូទៅ រួមទាំងកម្មវត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គួរតែត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ហើយអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានាគួរតែត្រូវបានធានាប្រកបដោយប្រសិទ្ធភាព ។ ប្រទេសនានាសុទ្ធតែមានសមភាពដោយមិនគិតពីប្រទេសធំឬតូច ខ្លាំងឬទន់ខ្សោយ មានឬក្រ។ ភាគីនានាគួរតែរួមគ្នាគាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងគាំពារសច្ចយុត្តិធម៌អន្តរជាតិ ។ ច្បាប់អន្តរជាតិគួរតែត្រូវបានអនុវត្តដោយស្មើៗគ្នា ហើយមិនត្រូវអនុវត្តស្តង់ដាពីរនោះទេ ។
ទី២. បោះចោលគំនិតសង្គ្រាមត្រជាក់ ។ សន្តិសុខរបស់ប្រទេសណាមួយមិនត្រូវប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសដទៃទៀតទេ ហើយសន្តិសុខក្នុងតំបន់មិនអាចធានាបានដោយផ្អែកលើការពង្រឹងនិងពង្រីកក្រុមយោធា ។ ផលប្រយោជន៍សន្តិសុខស្របច្បាប់ និងបញ្ហាយកចិត្តទុកដាក់របស់ប្រទេសនានាគួរតែត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយយ៉ាងសមរម្យ ។ បញ្ហាស្មុគស្មាញមិនគួរមានវិធីដោះស្រាយបែបសាមញ្ញនោះទេ។ យើងគួរតែប្រកាន់ខ្ជាប់នូវគោលគំនិតសន្តិសុខរួម ទូលំទូលាយ សហប្រតិបត្តិការ និងប្រកបដោយនិរន្តរភាព ផ្តោតលើស្ថិរភាពពិភពលោកពេលយូរអង្វែង ក៏ដូចជាជំរុញការកសាងរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព ប្រឆាំងនឹងការបង្កើតសន្តិសុខជាតិដោយផ្អែកលើមូលដ្ឋាននៃអសន្តិសុខរបស់ប្រទេសដទៃ និងទប់ស្កាត់ការបង្កឱ្យមានការប្រឈមមុខដាក់គ្នាជាក្រុម ក្នុងន័យរួមគ្នាគាំពារសន្តិភាព និងស្ថិរភាពនៃទ្វីបអឺរ៉ាស៊ី។
ទី៣ . ឈប់បាញ់គ្នា ។ ក្នុងសង្គ្រាមគ្មានអ្នកឈ្នះទេ ។ ភាគីពាក់ព័ន្ធនានាគួរតែរក្សាសត្យានុម័ត និងការអត់ធ្មត់ កុំចាក់សាំងលើភ្លើង កុំធ្វើឱ្យជម្លោះកាន់តែតានតឹង ចៀសវាងកុំឱ្យវិបត្តិអ៊ុយក្រែនមានភាពធ្ងន់ធ្ងរ រហូតដល់បាត់បង់ការគ្រប់គ្រងបាន គាំទ្ររុស្ស៊ី និងអ៊ុយក្រែនដើរទៅរកគោលដៅដូចគ្នា រៀបចំការសន្ទនាដោយផ្ទាល់ឱ្យបានឆាប់ ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ហើយទីបំផុតអាចឈានដល់បទឈប់បាញ់ដោយគ្រប់ជ្រុងជ្រោយ។
ទី៤. ចាប់ដំណើរការចរចាសន្តិភាព។ ការសន្ទនា និងការចរចា គឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ។ រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលមានអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធី គួរតែទទួលបានការលើកទឹកចិត្ត និងការគាំទ្រ ។ សហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃការជួយសម្រុះសម្រួលឱ្យមានសន្តិភាព និងជំរុញការចរចា ក្នុងន័យជួយឱ្យភាគីពាក់ព័ន្ធនានាចាប់ផ្តើមដំណើរទៅរកវិធីដោះស្រាយវិបត្តិតាមនយោបាយឱ្យបានឆាប់ ព្រមទាំងបង្កើតលក្ខខណ្ឌ និងផ្តល់វេទិកាសម្រាប់ការរៀបចំការចរចាឡើងវិញ។ ភាគីចិនមានឆន្ទៈបន្តដើរតួនាទីដែលមានលក្ខណៈស្ថាបនាក្នុងបញ្ហានេះ។
ទី៥. ដោះស្រាយវិបត្តិមនុស្សធម៌ ។ រាល់វិធានការទាំងអស់ដែលមានអំណោយផលដល់ការបន្ធូរបន្ថយវិបត្តិមនុស្សធម៌ គួរតែទទួលបានការលើកទឹកចិត្តនិងការគាំទ្រ។ សកម្មភាពមនុស្សធម៌ត្រូវតែគោរពតាមគោលការណ៍អព្យាក្រឹតភាព និងយុត្តិធម៌ ព្រមទាំងទប់ស្កាត់កុំឱ្យបញ្ហាមនុស្សធម៌ក្លាយជារឿងនយោបាយ ។ ការពារសុវត្ថិភាពជនស៊ីវិលប្រកបដោយប្រសិទ្ធភាព និងបង្កើតច្រករបៀងមនុស្សធម៌សម្រាប់ការជម្លៀសជនស៊ីវិលចេញពីតំបន់សង្គ្រាម ។ បង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ពាក់ព័ន្ធ កែលម្អលក្ខខណ្ឌមនុស្សធម៌ ផ្តល់លទ្ធភាពទទួលបានជំនួយមនុស្សធម៌ក្នុងល្បឿនលឿន សុវត្ថិភាព និងគ្មានរបាំង និងទប់ស្កាត់កុំឱ្យកើតឡើងវិបត្តិមនុស្សធម៌ដែលមានទ្រង់ទ្រាយធំ ។ គាំទ្រតួនាទីជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ជម្លោះ។
ទី៦. ការពារជនស៊ីវិលនិងអ្នកទោសសង្រ្គាម។ ភាគីនៃជម្លោះគួរតែគោរពច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ជៀសវាងការវាយប្រហារលើជនស៊ីវិលនិងបរិក្ខារស៊ីវិល គួរតែការពារស្ត្រី កុមារ និងជនរងគ្រោះផ្សេងទៀតក្នុងជម្លោះ និងគោរពសិទ្ធិមូលដ្ឋានរបស់អ្នកទោសសង្គ្រាម។ ប្រទេសចិនគាំទ្រការផ្លាស់ប្តូរអ្នកទោសសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយភាគីទាំងអស់គួរតែបង្កើតលក្ខខណ្ឌបន្ថែមទៀតដើម្បីផ្តល់អំណោយផលដល់រឿងនេះ។
ទី៧. គាំពារសុវត្ថិភាពនៃរោងចក្រផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរ។ ប្រឆាំងនឹងការវាយប្រហារដោយប្រដាប់អាវុធទៅលើទីតាំងនុយក្លេអ៊ែរសន្តិភាព ដូចជារោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរជាដើម។ អំពាវនាវឱ្យភាគីទាំងអស់គោរពតាមអនុសញ្ញាសុវត្ថិភាពនុយក្លេអ៊ែរ និងច្បាប់អន្តរជាតិផ្សេងទៀត ចៀសវាងជាដាច់ខាតនូវគ្រោះថ្នាក់នុយក្លេអ៊ែរដែលបង្កើតឡើងដោយមនុស្ស។ គាំទ្រអង្គការថាមពលបរមាណូអន្តរជាតិដែលដើរតួនាទីស្ថាបនាក្នុងការជំរុញសន្តិសុខនិងការការពារសុវត្ថិភាពនៃសំណង់នុយក្លេអ៊ែរសន្តិភាព។ទី៨. កាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ។ មិនត្រូវប្រើអាវុធនុយក្លេអ៊ែរទេ ហើយក៏មិនត្រូវបង្កឱ្យមានសង្គ្រាមនុយក្លេអ៊ែរផងដែរ ។ គួរតែប្រឆាំងនឹងការប្រើប្រាស់ឬការគំរាមកំហែងថានឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ទប់ស្កាត់ការរីកសាយភាយនុយក្លេអ៊ែរ ដើម្បីចៀសវាងពីវិបត្តិនុយក្លេអ៊ែរ។ ប្រឆាំងនឹងការអភិវឌ្ឍនិងការប្រើប្រាស់អាវុធជីវសាស្ត្រនិងគីមីដោយប្រទេសណាមួយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
ទី៩. ធានាការនាំចេញស្បៀងអាហារ។ ភាគីនានាគួរតែអនុវត្តប្រកបដោយតុល្យភាព គ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនស្បៀងអាហារសមុទ្រខ្មៅដែលចុះហត្ថលេខាដោយប្រទេសរុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ ហើយគាំទ្រអង្គការសហប្រជាជាតិក្នុងការដើរតួនាទីសំខាន់ក្នុងរឿងនេះ។ គំនិតផ្តួចផ្តើមស្តិ៍ពីកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀងអន្តរជាតិដែលលើកឡើងដោយប្រទេសចិនបានផ្តល់នូវដំណោះស្រាយដែលអាចធ្វើទៅបានសម្រាប់វិបត្តិស្បៀងអាហារពិភពលោក។
ទី១០. បញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគី។ ការដាក់ទណ្ឌកម្មដោយឯកតោភាគី និងការសង្កត់សម្ពាធជ្រុលមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានប៉ុណ្ណោះទេ ថែមទាំងនឹងបង្កើតបញ្ហាថ្មីទៀតផង។ ប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគីណាដែលមិនទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសពាក់ព័ន្ធគួរតែបញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគីដោយខុសទំនង និង”អំណាចដៃវែង” ដើម្បីដើរតួនាទីក្នុងការបន្ធូរបន្ថយភាពតានតឹងនៃវិបត្តិអ៊ុយក្រែន ព្រមនិងបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជាននៃប្រទេសកំពុងអភិវឌ្ឍន៍។
ទី១១. ធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។ ភាគីនានាគួរតែគាំពារយ៉ាងប្រាកដប្រជានូវប្រព័ន្ធសេដ្ឋកិច្ចពិភពលោកដែលមានស្រាប់ ប្រឆាំងនឹងការធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទៅជាបញ្ហានយោបាយ ឧបករណ៍ និងអាវុធ។ រួមគ្នាកាត់បន្ថយផលប៉ះពាល់នៃវិបត្តិ និងទប់ស្កាត់ការរំខានដល់កិច្ចសហប្រតិបត្តិការលើវិស័យថាមពលអន្តរជាតិ ហិរញ្ញវត្ថុ ពាណិជ្ជកម្មស្បៀង និងការដឹកជញ្ជូនជាដើម ដែលប៉ះពាល់ដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
ទី១២. ជំរុញការកសាងឡើងវិញក្រោយពីសង្គ្រាម។ សហគមន៍អន្តរជាតិគួរតែចាត់វិធានការដើម្បីគាំទ្រការកសាងឡើងវិញក្រោយពីសង្គ្រាមនៅក្នុងតំបន់ជម្លោះត្រូវបានបញ្ចប់ ។ ប្រទេសចិនមានឆន្ទៈផ្តល់ជំនួយនិងដើរតួនាទីស្ថាបនាក្នុងរឿងនេះ ៕

អត្ថបទដែលជាប់ទាក់ទង