**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ឯកឧត្ដម ប្រាក់ សំអឿន ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត គឺមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតីឡាវ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត គឺមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតីប្រទេសឡាវ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានមេដាយថ្នាក់ខ្ពស់បំផុតគឺមេដាយ «ផូសៃឡានសាង» ពីឯកឧត្ដម ថងលួន ស៊ីសូលីត ប្រធានាធិបតី សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ជាពិសេសក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ប្រាក់ សំអឿន សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងការគោរពកោតសរសើរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលនេះគឺជាកិត្តិយសដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃស្នាដៃដ៏ពិសិដ្ឋរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងជាមេដឹកនាំដ៏បិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាព សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង