**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ទន្សាយសិរីមង្គលពេញនិយមនៅទូទាំងពិភពលោកបង្ហាញថា វប្បធម៌ចិនបានបញ្ចេញកម្លាំងទាក់ទាញដ៏អស្ចារ្យ ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលទើបតែកន្លងផុតទៅ


ទន្សាយសិរីមង្គលគួរឱ្យស្រឡាញ់បានល្បីពេញនិយមនៅទូទាំងពិភពលោក។ បរិយាកាសសប្បាយរីករាយនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានទាក់ទាញចំណាប់អារម្មណ៍របស់ពិពភលោក។តុក្កតាទន្សាយសិរីមង្គលរចនាដោយវិទ្យាស្ថានវិចិត្រសិល្បៈមជ្ឈិមចិនដែលប្រកបដោយធាតុវប្បធម៌ផងនិងប្រកបដោយភាពប្រើប្រាស់ជាក់ស្តែងផង តុក្កតាដែលផលិតតាមរូបរាងដើមបានទាក់ទាញក្រសែភ្នែករបស់មនុស្សគ្រប់គ្នា។
ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ទន្សាយសិរីមង្គលបានចេញទៅក្រៅប្រទេសបង្ហាញខ្លួននៅចំពោះមុខប្រជាជនទូទាំងពិភពលោក។ វាបានបង្ហាញខ្លួននៅក្រុងម៉ូស្គូ ជូនពរថ្ងៃបុណ្យចំពោះមិត្តរុស្ស៊ី, វាបានបង្ហាញខ្លួននៅក្រុងស្តូកមូ បង្ហាញពីការរៀនសូត្រពីគ្នាទៅវិញទៅមករវាងវប្បធម៌ចិននិងស៊ុយអែត, វាបានបង្ហាញខ្លួននៅមជ្ឈមណ្ឌលវប្បធម៌ចិនក្រុងប៊ែឡាំង ដើម្បីបង្កើនការយល់ដឹងនិងចំណងមិត្តភាពរវាងប្រជាជនចិននិងអាល្លឺម៉ង់, វាបានបង្ហាញខ្លួននៅក្រុងតូក្យូ រួមជាមួយខ្លាឃ្មុំផេនដានិងមិត្តជប៉ុនចូលរួមពិធីបុណ្យប្រពៃណីជប៉ុន។
ក្រៅពីរូបរាងជាទន្សាយសិរីមង្គលដែលជាសត្វសិរីមង្គលឆ្នាំថោះ សត្វទន្សាយដែលជានិមិត្តសញ្ញាមួយនៃវប្បធម៌សត្វតំណាងចិនបានបង្រួមគម្លាតរវាងគ្រប់ប្រទេសក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣។ រថយន្តដើរដោយអគ្គិសនីដែលតុបតែងដោយប្រធានបទឆ្នាំថោះបានបើកបរនៅផ្លូវធំតូចនៃក្រុងរ៉ូម, រូបចម្លាក់ទន្សាយដែលធ្វើដោយទឹកកកបានបង្ហាញខ្លួនលើកំបូលភ្នំ Jungfrau នៃប្រទេសស្វ៊ីស, ប្រទេសចិននិងហុងគ្រី ហ្វ៊ីជីជាដើមបានរួមគ្នាបោះពុម្ភផ្សាយតែមសត្វទន្សាយឆ្នាំថោះ។ល។ អត្ថន័យវប្បធម៌ដែលបង្កប់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមក ត្រូវបានដាក់លើសត្វទន្សាយតូចៗមួយនេះ ដើម្បីនាំមកនូវភាពរស់រវើកនៃរដូវផ្កាយរីកនិងការជូនពរដ៏ល្អបវរជូនចំពោះប្រជាជនទូទាំងពិភពលោក។
ទន្សាយសិរីមង្គលដែលជាតុក្កតាសិរីមង្គលឆ្នាំថោះ រហូតដល់សត្វទន្សាយ ដែលជាសត្វតំណាងនៃឆ្នាំថោះ ព្រមទាំងធាតុទន្សាយផេ្សងៗមានប្រជាប្រិយភាពពីប្រជាជនទូទាំងពិភពលោក គឺបង្ហាញពីការឡើងកម្តៅនៃបរិយាកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅបរទេស។ លើសពីនេះទៅទៀត អ្នកនយោបាយសំខាន់ៗនៃប្រទេសជាច្រើនក៏បានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ។ នាថ្ងៃទី ១៨ ខែមករា លោកគូតេរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំថោះគិតតាមចន្ទគតិចិនតាមប្រព័ន្ធវីដេអូ, លោកទ្រូដូនាយករដ្ឋមន្ត្រីកាណាដាបានចេញផ្សាយវីដេអូជូនពរឆ្នាំថ្មីឆ្នាំថោះចំពោះជនជាតិចិនជាភាសាអង់គ្លេស បារាំង ចិនកុកងឺនិងចិនកន្ដាំង, លោកប្រាយុទ្ធនាយករដ្ឋមន្ត្រីថៃបានស្លៀកពាក់សម្លៀកបំពាក់ចិន កាន់តុក្កតាទន្សាយសិរីមង្គលក្នុងដៃជូនពរឆ្នាំថ្មីដល់ប្រជាជនថៃនិងចិនដោយនិយាយជាភាសាចិន, នាយប់ថ្ងៃទី ២៦ ខែមករា លោកបៃដិនប្រធានាធិបតីអាមេរិកនិងភរិយាបានប្រារព្ធពិធីបដិសណ្ឋារកិច្ចឆ្នាំថ្មីតាមចន្ទគតិចិននៅសេតវិមាន ព្រមទាំងបង្ហោះសារជូនពរលើប្រព័ន្ធទំនាក់ទំនងសង្គម។
ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានក្លាយទៅជាពិធីបុណ្យអន្តរជាតិដ៏សំខាន់មួយជាបណ្តើរៗ។ ពីការដង្ហែរក្បួនទ្រង់ទ្រាយធំក្នុងបុណ្យឆ្នាំថ្មីតាមចន្ទគតិចិនក្រុង
សេនហ្វ្រេនស៊ីស្កូ ដល់ពិធីអបអរបុណ្យចូលឆ្នាំថ្មីចិននៅទីលាន Trafalgar ក្រុងឡុងដ៍ ដល់ក្រុមកីឡាបាត់បោះ NBA រៀបចំសកម្មភាពអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដូចជាសម្តែងម៉ុងសាយជាដើម ដល់ការប្រកួតកីឡាបាត់ទាត់ថ្នាក់Aនៃប្រទេសបារាំងអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្នុងទិវាចិន។ល។ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបាននិងកំពុងដើរចេញពី Chinatown ក្លាយទៅជាថ្ងៃបុណ្យដែលប្រជាជនទូទាំងពិភពលោករួមគ្នាអបអរសាទរ។
នាពេលអនាគត ខ្លឹមសារនិងទម្រង់នៃសកម្មភាពអបអរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅឯនាយសមុទ្រនឹងកាន់តែសម្បូរបែប។ ក្នុងបរិយាកាសដ៏សប្បាយរីករាយនិងសិរីមង្គល វប្បធម៌ចិនដែលបង្កប់នូវការជួបជុំគ្នានិងការរាប់អាន ក៏ដូចជារូបភាពចិនដែលគួរឱ្យជឿទុកចិត្ត គួរឱ្យស្រឡាញ់និងគួរឱ្យគោរពនៅពីខាងក្រោយនោះ នឹងដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជននៃប្រទេសនានាទូទាំងពិភពលោកយ៉ាងជ្រាលជ្រៅជាក់ជាពុំខាន៕

អត្ថបទដែលជាប់ទាក់ទង