**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

បទវិភាគ៖ហុងកុងនឹងធ្វើជា”អ្នកទំនាក់ទំនងកំពូលផុតលេខ”ឱ្យបានល្អដែលនាំមកនូវឱកាសកាន់តែច្រើនដល់ពិភពលោក


ចាប់ពីថ្ងៃទី៦ខែកុម្ភៈតទៅ ហុងកុងនិងចិនដីគោកបានសម្រេចការចេញចូលដែនដោយគ្រប់ជ្រុងជ្រោយ។ គ្រប់ច្រកទ្វារឆ្លងដែនរវាងចិនដីគោកនិងហុងកុងនឹងមិនមានការកំណត់ចំនួនមនុស្សនោះទេ ហើយក៏មិនចាំបាច់ណាត់ទុកជាមុនផងដែរ។ទីភ្នាក់ងារសារព័ត៌មានBloombergបានចេញផ្សាយថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ហុងកុងក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចនិងអាជីវកម្មទេសចរណ៍។ ពាក់ព័ន្ធនឹងព័ត៌មានថ្មីៗដែលថាហុងកុងគ្រោងនឹងចែកសំបុត្រយន្តហោះដោយឥតគិតថ្លៃចំនួន៧សែនសន្លឹះដល់ភ្ញៀវទេសចរពិភពលោកនិងអ្នករស់នៅក្នុងតំបន់នោះ អ្នកទាំងអស់គ្នាពិតជាមានអារម្មណ៍យ៉ាងជាក់ស្តែងថា ដូចពាក្យសម្តីរបស់មន្ត្រីរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងដែលបាននិយាយថា ទីក្រុងអន្តរជាតិនេះបាន”វិលត្រឡប់មកវិញហើយ”។ មតិអន្តរជាតិបានកត់សម្គាល់ថា នៅពេលអនាគត ហុងកុងនឹងពង្រីកឧត្តមភាពពិសេសរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង ក្នុងការតភ្ជាប់ចិនដីគោកនិងតំបន់ដទៃទៀតនៃពិភពលោក។
ក្នុងមួយរយៈពេលកន្លងទៅ ការរាតត្បាតនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចហុងកុង។ នៅថ្ងៃទី១ខែកុម្ភៈ ការិយាល័យស្ថិតិនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងបានប្រកាសតួលេខដែលប៉ាន់ប្រមាណជាមុនថា បើប្រៀបធៀបនឹងឆ្នាំ២០២១ តំលៃសរុបនៃផលិតផលក្នុងតំបន់ហុងកុងនៅឆ្នាំ២០២២បានធ្លាក់ចុះ៣.៥ភាគរយដោយពិតប្រាកដ។យោងតាមទិន្នន័យដែលចេញផ្សាយកាលពីមុនដោយនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ហុងកុងបង្ហាញឱ្យឃើញថា នៅឆ្នាំ២០២២ ហុងកុងមានអ្នកទេសចរត្រឹមតែ៦សែន៤ពាន់៦រយនាក់តែប៉ុណ្ណោះ គឺបានធ្លាក់ចុះយ៉ាងខ្លាំងក្លាបើប្រៀបធៀបនឹងពេលមុនការរាតត្បាតនៃជំងឺកូវីដ១៩។
ស្របពេលដែលប្រទេសចិនកែសម្រួលគោលនយោបាយបង្ការការរាតត្បាតនៃជំងឺកូវីដ១៩ និងការប្រែប្រួលនៃស្ថានភាពការរាតត្បាតនៃជំងឺកូវីដ១៩ ហុងកុងនិងចិនដីគោកបានសម្រេចការចេញចូលដែនដោយគ្រប់ជ្រុងជ្រោយនៅទីចុងបំផុត។ នេះជាការរំពឹងទុករបស់ប្រជាពលរដ្ឋហុងកុងសម្រាប់ការស្តារឡើងវិញនៃសេដ្ឋកិច្ច។ ថ្ងៃទី៥ខែកុម្ភៈ លោកChenMaoboប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងបានចេញផ្សាយអត្ថបទថា អាចប៉ាន់ប្រមាណថា គ្រប់សកម្មភាពផ្លូវការ ពាណិជ្ជកម្ម ទេសចរណ៍និងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀតនឹងដំណើរការឡើងវិញក្នុងពេលឆាប់ៗ ហើយបុគ្គលិកឆ្លងដែននិងការទៅមកនៃការដឹកជញ្ជូនទំនិញ មានសង្ឃឹមកើនឡើងជាលំដាប់ ដែលនឹងជំរុញការនាំចេញការដឹកជញ្ជូនទំនិញ ទេសចរណ៍ អាជីវកម្មលក់រាយ និងអាជីវកម្មភោជនីយដ្ឋាននៃហុងកុង ព្រមទាំងនាំមកនូវបរិយាកាសនិងការរំពឹងទុកកាន់តែវិជ្ជមាននិងសុទិដ្ឋិនិយមដល់សេដ្ឋកិច្ចទាំងមូលនៃហុងកុង។ ថ្ងៃទី៣ខែកុម្ភៈ ប្រព័ន្ធសារព័ត៌មានCNNអាមេរិកបានដកស្រង់របាយការណ៍របស់អ្នកវិភាគនៃក្រុមហ៊ុនGoldmanSachsចង្អុលបង្ហាញថា តាមការប៉ាន់ប្រមាណ អត្រាកំណើននៃសេដ្ឋកិច្ចហុងកុងឆ្នាំ២០២៣ នឹងឈានដល់៣.៥ភាគរយ។
ពិភពលោកយកចិត្តទុកដាក់ចំពោះហុងកុង គឺមកពីហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិ ដែលជាបង្អួចសម្រាប់”នាំចូល”និងជាស្ពានសម្រាប់”ចេញក្រៅ”នៃចិនដីគោក។ បើសេដ្ឋកិច្ចហុងកុងដំណើរការបានល្អនោះ ពិភពលោកក៏មានឱកាសកាន់តែច្រើនផងដែរ។
ឥឡូវនេះ ដំណឹងល្អនៅតែបន្តមកដល់។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការStandard & Poor’sនាពេលថ្មីបំផុតលើពិភពលោកបង្ហាញឱ្យឃើញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញផលិតកម្ម(PMI)របស់ហុងកុងនៅខែមករាឆ្នាំ២០២៣បានកើនឡើងដល់៥១.២ ដោយត្រឡប់មកចន្លោះពង្រីកវិញជាលើកដំបូងចាប់តាំងពីខែសីហាឆ្នាំ២០២២មក។ ស្របពេលដែលសម្រេចបាននូវការចេញចូលដែនដោយគ្រប់ជ្រុងជ្រោយ ហុងកុងនឹងចូលរួមកាន់តែសកម្មនៅក្នុងការសាងសង់មហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ប្រើប្រាស់ដោយពេញលេញនូវចន្លោះអភិវឌ្ឍន៍ដែលនាំមកដោយ”ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤” ធ្វើជា”អ្នកទំនាក់ទំនងកំពូលផុតលេខ”ឱ្យបានល្អ។ នេះមិនត្រឹមតែធ្វើឱ្យហុងកុងទទួលបាននូវកម្លាំងចលករអភិវឌ្ឍន៍កាន់តែធំតែប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវឱកាសឈ្នះ-ឈ្នះកាន់តែច្រើនដល់ពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង