**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ក្រុមចោរឆក់យ៉ាងសកម្ម៥នាក់

ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៥នាក់ មានឈ្មោះ ៖ ១.ឈ្មោះ ផៃ ជីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ២.ឈ្មោះ ឡាង ចាន់សាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ៣.ឈ្មោះ ផា សីហា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៤.ឈ្មោះ រ៉ាន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៥.ឈ្មោះ ទៀង រ៉ាឆាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង០៥នាក់នេះ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពេលពិនិត្យឃើញថាមានសារធាតុញៀនក្នុងខ្លួន។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច អាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០១គ្រឿងម៉ាកឌ្រីមសង់C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២, ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកIphone។

សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានឲ្យដឹងថា កាលពីវេលាម៉ោង ៩:២០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងល្បាតអាវុធហត្ថខណ្ឌកំបូល បានដាក់គោលដៅពួនស្ទាក់នៅចំណុចផ្លូវបេតុង ភូមិទួលតាឡាត់ សង្កាត់កំបូល ដោយមានការសង្ស័យក៏បានធ្វើការឃាត់ម៉ូតូជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ផៃ ជីវ័ន្ត និង ឈ្មោះ ឡាង ចាន់សាវី ដើម្បីសួរនាំ។

ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកខ្លួនបានលួចទូរស័ព្ទ០១គ្រឿងម៉ាកIphone១៣ ពីសង្សារបស់ប្អូនប្រុសខ្លួនដើម្បីយកទៅលក់ និងបានសារភាពបន្ថែមទៀតថាធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទនៅខេត្តកំពង់ចាមចំនួន០២លើក(មិនចាំថ្ងៃ) ជាមួយឈ្មោះ ឡាង ចាន់សាវី និងបក្ខពួក៤នាក់ទៀត មិនស្គាល់ឈ្មោះ ដោយឆក់លើកទី១ បានទូរស័ព្ទ១គ្រឿងម៉ាកoppo លក់បានតម្លៃ ៣ម៉ឺនរៀល, លើកទី២ (ថ្ងៃដដែល) បានទូរស័ព្ទ១គ្រឿងទៀតម៉ាកoppoលក់បានតម្លៃ ១០ម៉ឺនរៀល និងនៅអំឡុងពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ ពួកខ្លួនបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកoppo ពី កម្មកររោងចក្រ នៅមុខវត្តជម្ពូរវ័ន យកទៅលក់បានតម្លៃ១២ម៉ឺនរៀល, លុះរំលងបានពីរថ្ងៃក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ០១គ្រឿងទៀតម៉ាកIphone6 នៅចំណុចផ្សារព្រៃទា យកទៅបញ្ចាំបានប្រាក់ចំនួន២០ដុល្លារ ចំណែកបក្ខពួកដែលធ្លាប់ចូលរួមធ្វើសកម្មភាពជាមួយពួកខ្លួនមានឈ្មោះ អាលក អាសា អាឆាន់ អាធា អារិទ្ធ អាញ៉ា អាដា អាសែប។

ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បន្តសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្ខពួកចំនួន០៣នាក់បន្ថែមទៀត មានឈ្មោះ ផា សីហា , ឈ្មោះ រ៉ាន ដារ៉ា និងឈ្មោះ ទៀង រ៉ាឆាន់ ។

តាមចម្លើយសារភាពពីជនសង្ស័យទាំងបីនាក់បានឲ្យដឹងដូចគ្នាថា ពួកខ្លួនបានចូលរួមធ្វើសកម្មភាពឆក់ កាបូប ទូរស័ព្ទ ជាច្រើនលើកមកហើយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយនៅក្នុងខណ្ឌកំបូលធ្វើសកម្មភាពឆក់ចំនួន០៣លើក, នៅក្នុងខណ្ឌពោធិ៍សែនជ័យចំនួន០៣លើក និងខណ្ឌសែនសុខចំនួន០៦លើក ជាមួយបក្ខពួកជាច្រើននាក់ទៀតមិនចាំឈ្មោះ។

ជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង