**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តព្រះសីហនុ ៖ ទីវត្តអារាម ជាកន្លែងស្ងប់សុខ ផ្តល់នូវជិវភាពខាងស្មារតីដោយចូលរួមសកម្មភាពក្នុងការអភិវឌ្ឃសង្គមជាតិ ខាងផ្នែកវប្បធម៌ អបរំសុខភិបាល សង្គមកិច្ច និងសីលធម៌សង្គម

ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទីវត្តអារាម ជាកន្លែងស្ងប់សុខ ផ្តល់នូវជិវភាពខាងស្មារតីដោយចូលរួមសកម្មភាពក្នុងការអភិវឌ្ឃសង្គមជាតិ ខាងផ្នែកវប្បធម៌ អបរំសុខភិបាល សង្គមកិច្ច និងសីលធម៌សង្គម ថ្លែងក្នុបែបនេះ ក្នុងពិធី សម្ពោធកុដិ និងសមិទ្ធផលនានានៅវត្តពោធិ៍អណ្តែត ស្ថិតនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ពិធីសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានាមានដូចជារបងវត្ត ស្ពានថ្ម ចាក់សាបបេតុងទីធ្លាវត្ត រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងទីធ្លាវត្ត និងកសាងរោងចុងភៅក្នុងវត្តពោធិ៍អណ្ដែត ហើយសមិទ្ធផលទាំងនេះកើតឡើងក្រោមដំបូលសន្តិភាព និងពីការចូលរួមបរិច្ចាគធនធានដោយសទ្ធាជ្រះថ្លាពីបងប្អូនសប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់តម្កល់ទុកជាសម្បត្តិរូបភ័ណ្ឌក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមក ជំងឺកូវីដបានរាតត្បាតជាសកល បានបំផ្លាញសុខភាព និងសម្លាប់មនុស្សរាប់លាននាក់នៅលើពិភពលោក សូម្បីបុណ្យសព ក៏យើងមិនអាចរៀបចំតាមប្រពៃណីទំនៀមទម្លាប់សាសនាបានដែរ ប៉ុន្តែមកដល់ថ្ងៃនេះ អ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ ទោះបីករណីកូវីដនៅមានឆ្លង ក៏យើងលែងព្រួយបារម្ភអំពីករណីឈឺធ្ងន់ ឬស្លាប់ ដោយសារអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសមានកម្រិតខ្ពស់ ហើយជោគជ័យនេះកើតចេញពីការសាមគ្គីភាព និងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសកងទ័ពអាវសរ និងប្រជាជនក្នុងការអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលដាក់ចេញ ពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពជាអ្នកដឹកនាំអង់អាច ម្ចាស់ការ មានទស្សនៈវិស័យ និងភាពឆ្លាតវៃក្នុងការដោះស្រាយវិបត្តិរហូតស្ថានការអាចវិលមករកភាពប្រក្រតី និងបើកប្រទេសឡើងវិញលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ លឿនរហ័ស និងមានមូលដ្ឋានច្បាស់លាស់របស់សម្ដេចតេជោក្នុងការជ្រើសយកវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស គឺពិតជានាំមកនៅភាពកក់ក្តៅធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ។

រយៈពេលជាង ៤០ឆ្នាំកន្លងមកគណបក្សប្រជាជនកម្ពុជា ទទួលអម្រែកភារកិច្ចដឹកនាំប្រទេសទទួលបានសន្តិភាព។ ដោយឈានចេញពីការសង្គ្រោះជាតិ សង្គ្រោះប្រជាជនចេញពីរបបប្រល័យ ប៉ុល ពត អមដោយការស្ដារកសាងជាតិចេញពីគំនរផេះផង់ និងទប់ស្កាត់ការវិលត្រឡប់នៃរបបខ្មែរក្រហម ការបញ្ចប់ទាំងស្រុងសង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃ សម្រេចបានសន្តិភាព ឯករាជ្យជាតិ ឯករាជ្យទឹកដី ជាក់ស្ដែងក្នុងអាណត្តិ ភារកិច្ចឆ្នាំ២០១៨-២០២៣នេះ គឺបានខិតខំសម្រេចបាននូវការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាងមួយសែននាក់ និងការពាររាប់លាននាក់ឆ្លងផុតជ្រោះមរណៈនៃជំងឺកូវីដ-១៩។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់លិខិតថ្លែងអំណរគុណដល់សប្បុរសជន ព្រមទាំងផ្តល់ថវិកាជូនពោធិ៍អណ្តែត ១០លានរៀល ជូនដូនជី តាជី ៣០នាក់ ក្រណាត់ស ១ដុំ និងថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស៨០នាក់ ម្នាក់សៀវភៅ ២ក្បាល ប៊ិច ២ដើម ថវិកា១ម៉ឺនរៀល យុវជនកាកបាទក្រហម កាយរិទ្ធ ស.ស.យ.ក អ.ម.ត និងនារីសន្តិភាពសរុប ២០០នាក់ ម្នាក់ ២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ២០នាក់ ម្នាក់ ៥ម៉ឺនរៀល ប្រជាពលរដ្ឋចូលរួម ៨០០នាក់ ម្នាក់ ១ម៉ឺនរៀល សាលាស្រុកព្រៃនប់ ១លានរៀល ក្រុមគ្រូពេទ្យ ៥០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង