**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

បទវិភាគ៖តើអ្នកនយោបាយជប៉ុនឃុបឃិតគ្នាជាមួយអង្គការណាតូប្រៀបដូចជានាំចចកឱ្យចូលផ្ទះបានបង្កប់នូវគោលបំណងដ៏អាក្រក់យ៉ាងណា ?

នាពេលថ្មីៗកន្លងទៅនេះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានជួបពិភាក្សាជាមួយលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន ។ ក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានឃោសនាបំប៉ោងយ៉ាងគឃ្លើននូវអ្វីដែលហៅថា “ការគំរាមកំហែងខាងយោធាពីប្រទេសចិន” ។ លោក Fumio Kishida បានអះអាងថា ជប៉ុននឹងគិតពិចារណាពីការចូលរួមជាប្រចាំក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអាត្លង់ទិកខាងជើងដែលជាស្ថាប័នសម្រេចគោលនយោបាយរបស់អង្គការណាតូ ហើយបានលើកឡើងយ៉ាងច្បាស់លាស់ថា នឹងចូលរួមកិច្ចសហប្រតិបត្តិការខាងការពារសន្តិសុខរបស់អង្គការណាតូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ប្រការនេះបានបញ្ជាក់ពីការវិនិច្ឆ័យរបស់មជ្ឈដ្ឋានខាងក្រៅជាប់រហូតមក ពោលគឺ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន កម្លាំងមួយចំនួនរបស់ជប៉ុនកំពុងពន្លឿនឃុបឃិតគ្នាជាមួយកម្លាំងខាងក្រៅ ក៏ដូចជាបាននិងកំពុងនាំមកនូវហានិភ័យនៃការប៉ះទង្គិចនិងបដិបក្ខគ្នាដល់តំបន់អាស៊ីប៉ាស៊ីហ្វិក ។
ក្រោមការគាំទ្រនិងញុះញង់របស់សហរដ្ឋអាមេរិក អង្គការណាតូបាននិងកំពុងបង្ករឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាបន្តបន្ទាប់ដែលប៉ុនប៉ងបង្កបង្កើតអ្វីដែលហៅថា “អង្គការណាតូនៅអាស៊ីប៉ាស៊ីហ្វិក “។ បន្ទាប់ពីវិបត្តិអ៊ុយក្រែនបានផ្ទុះឡើងកាលពីដើមឆ្នាំ ២០២២ ប្រទេសជប៉ុនបានធ្វើតាមអាមេរិកដោយផ្តល់សម្ភារៈយោធាដល់អ៊ុយក្រែននិងអនុវត្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដែលទទួលបាន”ការកោតសរសើរ”ពីអង្គការណាតូ ។ កាលពីខែមិថុនា ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីជប៉ុនបានចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូជាលើកដំបូងតាមការអញ្ជើញដែលបានក្លាយជាហេតុការណ៍ជានិមិត្តសញ្ញាមួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរឱ្យឡើងដល់កម្រិតថ្មី ។
សូមបញ្ជាក់ថា កាលពីខែមករាឆ្នាំនេ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានព្រលយសម្តីក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅសហរដ្ឋអាមេរិកថា “ប្រទេសចិនគឺជាបញ្ហាប្រឈមស្នូលដែលជប៉ុននិងសហរដ្ឋអាមេរិកបាននិងកំពុងប្រឈមមុខ” ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃប្រទេស G7 ឆ្នាំនេះ ប្រទេសជប៉ុនកំពុងរកគ្រប់មធ្យោបាយដើម្បីសម្តែងឆាកល្ខោននយោបាយប្រឆាំងប្រទេសចិន ។ ប្រការនេះមិនត្រឹមតែអាចបំភាន់ភ្នែករបស់ប្រជាជនជប៉ុននិងញាក់ខ្សែបញ្ជាមតិសាធារណៈក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក៏បានសម្របទៅតាមចេតនានយោបាយនៃកម្លាំងប្រឆាំងប្រទេសចិនរបស់សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចផងដែរ ។
បើមើលពីគោលនយោបាយការពារសន្តិសុខអាចឃើញថា នៅចុងឆ្នាំ ២០២២ រដ្ឋាភិបាលជប៉ុនបានអនុម័តលើ”ឯកសារបីច្បាប់ស្តីពីការការពារសន្តិសុខ”របស់ជប៉ុន ពោលគឺ «យុទ្ធសាស្ត្រធានាសន្តិសុខជាតិ» «យុទ្ធសាស្ត្រការពារជាតិ»និង«ផែនការសម្របសម្រួលកម្លាំងការពារជាតិ» ។ “ឯកសារបីច្បាប់ស្តីពីការការពារសន្តិសុខ”បានកំណត់យ៉ាងច្បាស់លាស់ថា ជប៉ុននឹងពង្រីក”សមត្ថភាពវាយតបតវិញ”ដែលអាចបំផុសការវាយប្រហារដោយផ្ទាល់ទៅលើមូលដ្ឋានមីស៊ីលរបស់សត្រូវព្រមនិងដំឡើងថវិកាការពារជាតិនិងអនុវត្តវិធានការជាច្រើនដើម្បីពង្រឹងសមត្ថភាពការពារជាតិ ។ ប្រព័ន្ធសារព័ត៌មានជប៉ុនភាគច្រើនបានលើកឡើងថា កម្រិតសម្របសម្រួលយុទ្ធសាស្ត្រការពារជាតិរបស់រដ្ឋាភិបាលលោក Fumio Kishida គឺ មានភាពខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមកទេ វាជាលើកទីមួយហើយបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ដែលជាសញ្ញាកត់សម្គាល់ថា គោលនយោបាយការពារជាតិរបស់ជប៉ុនមានការកែប្រែដ៏សំខាន់ ។ បន្ទាប់ពីឯកសារនេះត្រូវបែកធ្លាយ ក៏បានលេចចេញសំឡេងប្រឆាំងក្នុងប្រទេសជប៉ុនភ្លាម ។ អ្នកវិភាគបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គោលការណ៍”ការពារជាតិបែបការពារ”របស់ជប៉ុនប្រហែលនឹងកើតមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហេតុនេះហើយ ស្ថានការណ៍សន្តិសុខនិងស្ថិរភាពក្នុងតំបន់អាស៊ីខាងកើតក៏នឹងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ ។
បើនិយាយចំពោះកម្លាំងពួកស្តាំនិយមរបស់ជប៉ុនដែលមិនត្រូវបានជម្រះចោលពីឬសគល់បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ពួកគេកំពុងព្យាយាមបង្ករឿង ហើយប៉ុនប៉ងឆ្លៀតប្រើឱកាសនេះដើម្បីរស់ក្នុងសុបិន្ត”គំនិតចក្រពត្តិនិយម”ជាថ្មីឡើងវិញ” ។ ប្រសិនបើអ្នកនយោបាយជប៉ុនចចេសនាំចចកឱ្យចូលផ្ទះ ក៏ដូចជាបង្កភាពចលាចលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នោះ លទ្ធផលរបស់ពួកគេមានតែមួយ ពោលគឺ៖ជប៉ុនមុខជានឹងត្រូវអូសចូលក្នុងអន្លង់កាន់តែជ្រៅជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង