**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសស្តីពី ការបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសស្តីពី ការបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដោយសារសមាសភាពនៃក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ត្រូវបានផ្លាស់ប្តូរមួយចំនួន ទើបក្រសួងមហាផ្ទៃបានរៀបចំសមាសភាពថ្មីនៃក្រុមការងារទាំងពីរឡើងវិញ និងត្រូវប្រកាសដាក់ឱ្យអនុវត្តន៍នាពេលនេះ។

ទន្ទឹមនេះ ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍បន្តថា ការដាក់ឱ្យអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»នេះផងដែរ គឺបានអនុវត្តមានរយៈពេលប្រមាណ១០ឆ្នាំមកហើយ ដោយមានចូលរួមការគាំទ្រ និងទទួលបានជោគជ័យជាច្រើន។

នាឱកាសនោះ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» បានអានសេចក្តីប្រកាស ស្តីពី ការបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចចាត់តាំងក្រុមកាងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តម បានបញ្ជាក់ថា ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» មានតួនាទីសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីរៀបចំផ្សព្វផ្សាយ គោលនយោបាយក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជូនដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច សមាគម អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យជ្រួតជ្រាប និងចូលរួមអនុវត្តន៍។ ចំពោះ ក្រុមកាងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ឯកឧត្តម បានបញ្ជាក់ថា លេខាធិការដ្ឋាននៃក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ មានសិទ្ធប្រើប្រាស់មន្ត្រីក្រោមឱវាទឱ្យជួយបំពេញភារកិច្ចតាមការចាំបាច់។

ជាមួយគ្នានោះដែរ ឯកឧត្តម សក់ សេដ្ឋា ក៏បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាសមាជិកលេខាធិការដ្ឋាននៃក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» រាយការណ៍នូវរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ពាក់ព័ន្ធនូវលក្ខណៈសម្បត្តិទី២ ទី៣ ទី៤ ប្រចាំឆ្នាំ២០២២ និង ទិសដៅឆ្នាំ២០២៣។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន មានប្រសាសន៍ឱ្យដឹងថាឆ្លងតាមការពិនិត្យវាយតម្លៃតាមរូបមន្តដែលបានកំណត់ ក្នុងការចាត់តាំងអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពាក់ព័ន្ធលក្ខណៈសម្បត្តិទី២ ទី៣ ទី៤ អង្គស្នងការដ្ឋាននគរបាលជាតិបានរកឃើញ និងកំណត់នូវចំណាក់ថ្នាក់ឃុំ សង្កាត់ទាំង ១.៦៥២ឃុំ សង្កាត់។ ក្នុងនោះការវាយតម្លៃ និងកំណត់នូវចំណាត់ថ្នាក់ ផ្អែកទៅលើស្ថានភាពបទល្មើស លទ្ធផលបង្ក្រាបបទល្មើស វេទិការសាធារណៈ ការផ្សព្វផ្សាយ និងចលនាប្រជាការពារ។

សូមជម្រាបជូនថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ផ្អែកលើលក្ខណៈសម្បត្តិសំខាន់ចំនួន៥ រួមមាន១-គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ ២-គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ៣-គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ ៤-គ្មានក្មេងទំនើង និង៥-គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ៕

អត្ថបទដែលជាប់ទាក់ទង