**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

ឧត្តមសេនីយ៍ឯក យឿង សុខុន និងឯកឧត្តម អ៊ូច ភា អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា បាញ់គ្រាប់ពិត ឆ្នាំ២០២២ របស់តំបន់ប្រតិបត្តិការសឹករងតាកែវ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទ វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាឆ្នាំ២០២២ របស់តំបន់ប្រតិបត្តិការសឹករងតាកែវ នៅទីលានបាញ់គ្រាប់ពិត ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ ជាច្រើនរូបផងដែរ។

បើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ការរៀបចំបាញ់គ្រាប់ពិតនេះ គឺតំបន់សឹករងតាកែវ បានសហការជាមួយ ការិយាល័យហ្វឹកហ្វឺនយោធភូមិភាគទី៣ បានបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាឆ្នាំ ២០២២ ដល់សិក្ខាកាមចំនួន ៨០នាក់ របស់តំបន់ប្រតិបត្តិការសឹករងតាកែវ មានរយះពេល ៣ខែ និងប្រើប្រាស់ប្រភេទអាវុធ PKMS និងអាវុធ AK47 ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងការកោតសរសើរចំពោះ តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ​ដែលបានរៀបចំ ​ហ្វឹកហ្វឺន​នេះ ដើម្បី​បង្កើន​ចំណេះ​ថ្មីៗបន្ថែមទៀត ហើយ​ការបាញ់​ស៊ីប​គ្រាប់​ពិត​របស់​យើង​ទទួលបាន​លទ្ធផល​ល្អ បាញ់​ចំ​គោលដៅ ដែលមាន​ចំងាយ ១០០ម៉ែត្រ​ ពិតជា​មាន​សារសំខាន់​សម្រាប់​យោធិន​របស់​យើង សព្វថ្ងៃនេះ​ប្រទេស​យើង​មាន​សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជានា​យក​រដ្ឋមន្ត្រី ក៏ប៉ុន្តែ​កម្លំាង​យោធា​របស់​យើង​ត្រូវតែមាន​ភាពរឹងមាំ ដើម្បី​បន្ត​ការពារ​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​យើង ប្រទេស​យើង​មាន​សុខសន្តិភាព​មិនអាច​បំភ្លេច​ចោល​កាតព្វកិច្ច​យោធា។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានបន្ថែមថា ចំពោះវគ្គហ្វឹកហ្វឺននេះ គឺបានផ្ដល់នូវការយល់ដឹង និងបទពិសោធន៍ល្អៗ ដែលអាចធានាបានអំពីសមត្ថភាព ជំនាញ វិជ្ជាជីវៈរបស់យោធិនយើងបានល្អបន្ថែមទៀត ទាំងក្នុងការងារប្រយុទ្ធ និងត្រៀមប្រយុទ្ធ ដោយដើរទន្ទឹមគ្នានឹងការងារអប់រំចិត្តសាស្ត្រ ដល់យោធិនគ្រប់រូបឲ្យមានមនសិការ វិជ្ជាជីវៈគោរពច្បាប់វិន័យកងទ័ព ជាពិសេសបំពេញភារកិច្ចតួនាទីរបស់ខ្លួនបម្រើជាតិមាតុភូមិ ដោយស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជា ការធានានូវការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក៕

អត្ថបទដែលជាប់ទាក់ទង