**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ខ្នងផ្ទះទី២៤៣ ជូន​គ្រួសារអតីត​យុទ្ធ​ជនពលី នៅ​ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បាន​ទៅប្រគល់ខ្នងផ្ទះទី២៤៣ ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត តាម​រយៈ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍ គន់​ គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ឋជន​កម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ខេត្តកំពង់ធំ ។

លោក សុទ្ធ ម៉ារី អភិបាលរងស្រុកបារាយណ៍ បានឡើងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោហ៊ុនសែន ដែលបានផ្ដល់ផ្ទះថ្មីជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនពលីឈ្មោះ ប៉ែន​ ចាន់សេរី អាយុ៤៥ឆ្នាំ ត្រូវជាភរិយាលោកព្រិន្ទបាលទោ អាត ភី អាយុ៥១ឆ្នាំ ចូលបម្រើក្នុងជួរកង​ទ័ពនៅឆ្នាំ១៩៨៩ នៅអង្គភាពកងពលតូចលេខ៥១ ខេត្តបន្ទាយមានជ័យ ហើយបានពលីជីវិតនៅឆ្នាំ២០១៣ ដោយជម្ងឺគ្រុនចាញ់ ។ ​បច្ចុប្បន្ននេះលោកស្រី ប៉ែន ចាន់សេរី មានកូនក្មុងបន្ទុកចំនួន២នាក់ ដោយប្រកបរបរជាអ្នកអនាម័យតាមភោជនីយដ្ឋាន ដើម្បីបានប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ។

ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ ដោយមើលឃើញពីការលំបាកនេះ និងដោយ​អនុ វត្តន៍​តាម​បទបញ្ជា​របស់​ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍​ គន់​ គីម​ គណៈកម្មាធិការសមាគម​អតីត​យុទ្ឋជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ចាត់​តាំង​ក្រុម​ការងារ​សាង​សង់​ផ្ទះជូនគាត់នៅ ពេលនេះ​ដែល​​ជាខ្នងផ្ទះទី២៤៣ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង​ស្មាតបត​ ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវ​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន និង​ប្រជាពលរដ្ឋ​ទាំង​អស់​ ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្តនៅក្នុងមូលដ្ឋាននិងសង្គមជាតិយើង និងសូមអញ្ជើញ​ទៅ​ចាក់​វ៉ាក់​សាំង​ដូសទី​៥​ និង​ដូសទី​៦​ ដែល​ជាដូសជំរុញ​ឲ្យ​បាន​គ្រប់​ៗគ្នា​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​គ្មាន​អ្នក​ណាម្នាក់​មានជងឺកូវីដ១៩​ ។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ក្រុម ការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនី យ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ត្រីខចំនួន២យួរ ទឹកត្រី ចំនួន១យួរ ទឹកបរិសុទ្ធចំនួន២យួរ និងសម្ភារៈសម្រាប់ បប្រើប្រាស់ក្នុងផ្ទះបាយព្រមទាំងថវិកា មួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង