**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការរៀបចំមន្ត្រី បុគ្គលិកនៅក្នុងរចនាសម័ន្ធនៃរដ្ឋបាលក្រុង ស្រុក ដែលទើបបំបែកនិងបង្កើតថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការរៀបចំមន្ត្រី បុគ្គលិកនៅក្នុងរចនាសម័ន្ធនៃរដ្ឋបាលក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងអភិបាលខេត្ត នាយករដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។

នាឱកានោះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍ចំពោះសមាជិកអង្គប្រជុំដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ជាមួយគ្នានោះដែរ ឯកឧត្តម បានណែនាំដល់អភិបាលខេត្តដែលមានក្រុង ស្រុកទើបបំបែក និងបង្កើតថ្មី ស្តីអំពីតួនាទី ភារកិច្ចដែលត្រូវរៀបចំ ដែលឯកឧត្តម បានបញ្ជាក់ថា អភិបាលខេត្តនីមួយៗត្រូវសិក្សា និងកំណត់ទីតាំង ជាក់ស្តែងនៃសាលាក្រុង ស្រុកនីមួយៗ ក្នុងនោះត្រូវសិក្សា និងសហការរៀបចំគម្រោងផែនការ និងថវិកាសម្រាប់ការសាងសង់សំណង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទន្ទឹមនេះ ក៏ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។

ឯកឧត្តមបន្តថា ជាងនេះទៀត អភិបាលខេត្តនីមួយៗ ក៏ត្រូវសម្របសម្រួល និងគាំទ្រការអនុវត្តការងាររៀបចំបញ្ជីការ បញ្ជីឯកសារ បញ្ជីមន្ត្រី បុគ្គលិក បញ្ជីមន្ត្រីកិច្ចសន្យា បញ្ជីថវិកា និងសាច់ប្រាក់ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិផ្សេងៗដែលផ្ទេរសិទ្ធិ និងការទទួលខុសត្រូវពីរដ្ឋបាលស្រុកបច្ចុប្បន្នទៅឱ្យរដ្ឋបាលក្រុង ស្រុកបំបែក និងបង្កើតថ្មី។

ឯកឧត្តម ប្រាក់ សំអឿន បន្ថែមថា ក្នុងនោះរដ្ឋបាលខេត្ត ត្រូវធ្វើឱ្យរដ្ឋបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី អាចដំណើរការការងារ របស់ខ្លួនស្របតាមច្បាប់ និងត្រូវរៀបចំអង្គការចាត់តាំង និងលិខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ បន្ទាប់មកត្រូវសហការសម្របសម្រួល និងបញ្ហាដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ដើម្បីធានាដល់ការចាប់ផ្តើមដំណើរការនៃរដ្ឋបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី ឱ្យមានភាពរលូន និងទទួលបានជោគជ័យ។

អង្គប្រជុំបានពិភាក្សាពីទិសដៅ និងគម្រោងផែកការបន្ត ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្តកំពុងជួបប្រទះ ជាមួយគ្នានោះ អង្គប្រជុំបានពិភាក្សាគ្នាលម្អិតសំខាន់ៗ លើការងាររៀបចំមន្ត្រី បុគ្គលិក រចនាសម័ន្ធគ្រប់គ្រង និងទីតាំង ក៏ដូចជាថវិការគាំទ្រ និងបញ្ហាផ្សេងៗទៀត ដើម្បីឱ្យការ ដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី មានភាពរលូន និងមានវឌ្ឍនភាពបានលឿនបំផុត។

សូមបញ្ជាក់ថា អនុក្រឹត្យស្តីពី ការកំណត់ចំនួនគណៈអភិបាលក្រុង ស្រុកដែលបំបែក និងបង្កើតថ្មី មានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដោយនៅក្នុងខេត្តកណ្តាលមានក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ចំពោះខេត្តកំពង់ស្ពឺ មានសក្រុងឧត្តុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ហើយខេត្តក្រចេះ មានស្រុក អូរគៀងសែនជ័យ៕

អត្ថបទដែលជាប់ទាក់ទង