កងទ័ពជើងគោក ប្រកាសថ្កោលទោសជនក្លែងបន្លំឯកសណ្ឋាន និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះថ្នាក់ដឹកនាំប្រទេស

ភ្នំពេញ៖ កងទ័ពជើងគោក បានប្រកាសថ្កោលទោសបុគ្គល ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ឯកសណ្ឋានយោធាក្លែងបន្លំ និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត។
