**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ទេសរដ្ឋមន្ត្រី គន់ គីម៖ បញ្ហាគ្រោះមហន្តរាយនៅកម្ពុជាបច្ចុប្បន្នកាន់តែមានសភាពស្រួចស្រាវ ដែលទាមទារកម្លាំងកាន់តែច្រើន ដើម្បីរួមគ្នាដោះស្រាយ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិ​សង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា បញ្ហាគ្រោះមហន្តរាយនៅកម្ពុជានាពេលបច្ចុប្បន្នកាន់តែមានសភាពស្រួចស្រាវ ដែលទាមទារកម្លាំងកាន់តែច្រើន ដើម្បីរួមគ្នាដោះស្រាយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិ​សង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រគល់តួនាទី និងប្រកាសចូលកាន់តំណែងជាផ្លូវការរបស់ ឯកឧត្តម ម៉ម វណ្ណឌី ក្នុងឋានៈជាទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តម ម៉ម វណ្ណឌី ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឋានៈស្មើរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។

ការតែងតាំងបានធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ឱកាសជូន ឯកឧត្តម បានជួយបន្ថែមលើការងារគ្រោះមហន្តរាយ ដែលកន្លងមកអ្នកឧកញ៉ា បាន​ចូលរួមបម្រើការ​ងារសង្គម និងបានចូលរួមយ៉ាងសកម្មក្នុងការជួយបម្រើការងារគ្រោះមហន្តរាយ និង​ការងារអតីតយុទ្ធជនកម្ពុជា។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ឯកឧត្តម ម៉ម វណ្ណឌី បានប្តេជ្ញាចិត្តខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងពង្រឹងការងារគ្រប់គ្រងគ្រោះមហន្តរាយ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសម្តែងនូវបីតិសោមនស្ស អបអរសាទរចំពោះវត្តមានរបស់ ឯកឧត្តម ម៉ម វណ្ណឌី មកចូលរួមជួយការងារគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា បញ្ហាគ្រោះមហន្តរាយនៅកម្ពុជានាពេលបច្ចុប្បន្នកាន់តែមានសភាពស្រួចស្រាវ ដែលទាមទារកម្លាំងកាន់តែច្រើន ដើម្បីរួមគ្នាដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានចាត់ទុកវត្តមានរបស់ ឯកឧត្តម ម៉ម វណ្ណឌី ជាកម្លាំងចលករថ្មីមួយបន្ថែមទៀត ដើម្បីឆ្លើយតបការងារគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបបញ្ហាបានកាន់តែប្រសើរជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរងគ្រោះ។

ក្នុងឱកាសនោះឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសម្រេចបានលទ្ធផលគួរជាទីមោទន។

ទេសរដ្ឋមន្ត្រី បន្តថា នេះពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។

ឆ្លៀតយកឱកាសនេះ ទេសរដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ដើម្បីជាត្រីវិស័យចង្អុលបង្ហាញ និងបំភ្លឺបន្ថែមដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីគ្រប់នាយកដ្ឋានយកទៅដោះស្រាយ កែលម្អ សម្របសម្រួល សហការ និងអនុវត្តភារកិច្ចឲ្យចំទិសដៅ ទាន់សភាពការណ៍ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធភាពខ្ពស់ស្របតាម ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣៕

អត្ថបទដែលជាប់ទាក់ទង