**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

សមត្ថកិច្ចបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ​​៣​គោលដៅ​ផ្សេង​គ្នា​ ឃាត់ខ្លួន​ជនសង្ស័យ​ ៥​នាក់​ រឹបអូស​គ្រឿងញៀន ជិត២០គីឡូក្រាម

ភ្នំពេញ៖ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ លោក​ឧត្ដមសេនីយ៍ទោ​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ និង​ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ​ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​សហការ​ជាមួយ​កម្លាំង​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ នៅ​៣​គោលដៅ​ផ្សេងៗ​គ្នា​ កាលពី​ថ្ងៃ​ទី​០៨-០៩​ ខែមករា​ ឆ្នាំ​២០២៣​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៥​នាក់​ និង​រឹបអូស​គ្រឿងញៀន​ ១៩១៥០​ក្រាម​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​គោលដៅទាំង៣នោះរួមមាន៖​ គោ​លើ​ដៅ​ទី​១​ ៖​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​

​គោលដៅ​ទី​២​ ៖​ ក្នុង​បរិវេណ​ ភោជនីយដ្ឋាន​ មិត្តភាព​ ភូមិ​ស្តង់​តា​ងួ​ន​ សង្កាត់​ប៉ា​លី​ឡៃ​២​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​គោលដៅ​ទី​៣​ ៖​ ភូមិក្បាលស្ពាន​១​ សង្កាត់​ប៉ា​លី​ឡៃ​១​ ក្រុង​ ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​ជនសង្ស័យ​ទាំង​៥​នាក់​រួម​មាន​ ៖
​ ១.​ឈ្មោះ​ ស្រី​ គឹ​ម​សួរ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៨​ឆ្នាំ​, ២.​ឈ្មោះ​ ខឹ​ម​ សុ​ភ័ក្ត្រ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៤​ឆ្នាំ​, ៣.​ឈ្មោះ​ ផា​ន់​ កំសត់​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៩​ឆ្នាំ​, ៤.​ឈ្មោះ​ បន​ បៀង​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៦ឆ្នាំ​ (​មេ​ក្លោ​ង​ និង​ជា​ម្ចាស់​គ្រឿងញៀន​)​ , ៥.​ឈ្មោះ​ ជា​ រ៉ុ​ង​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៤១​ឆ្នាំ​។​

​ចាប់​យក​វត្ថុ​តាង​ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ ទម្ងន់​១៩១៥០​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ​តាម​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង