**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ចុះពីរថយន្តភ្លេចពន្លត់ម៉ាស៊ីន និងដោះលេខ បណ្ដាលឲ្យរំកិលទៅមុខចម្ងាយ ៥០០ម៉ែត្រ បុកម៉ូតូពាក់ស្លាកលេខ ខ.ម មួយគ្រឿង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ហួសចិត្តមួយបានកើតឡើងរវាងរថយន្តនិងម៉ូតូដែលស្ថិតនៅតាមបណ្ដោយផ្លូវ 907 ស្ថិតនៅភូមិបឹងសាឡាងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នោះអ្នករងគ្រោះក៏បានប្រាប់មកខាងសារព័ត៌មាន hot new Asia ឲ្យដឹងថា ឡានដែលបង្កហេតុនោះពុំមានមនុស្សបើកនោះទេ គាត់បានបន្តទៀតថាដំបូងឡើយ គាត់បានអែបឈប់ទិញអីវ៉ាន់ចាប់ហួយមួយកន្លែនៅខាងឆ្នាំដៃរបស់គាត់ ស្រាប់តែពេលនោះក៏មានឡានមួយម៉ាក Masada(ម៉ាស្តា)ពណ៌ទឹកប្រាក់ដែលមានពាក់ស្លាកលេខ ភ្នំពេញ2AY1571 បានរង្គិលមកជិតគាត់ដោយបញ្ច្រាសទើសគ្នា ហើយ បានមកញុលគាត់ៗក៏នឹកស្មានថា ជាឡានអ្នកស្គាល់គ្នាដែលបានមកញុលលេងសើចជាមួយគាត់ ហើយគាត់ក៏ថា ម៉េចក៏លេងសើចរបៀបនេះ ពេលនោះឡានក៏បានឮសំឡេងការ៉ង់ទីកាន់តែខ្លាំង ហើយរថយន្តនោះក៏មានសន្ទុះល្បឿនលឿនជាងមុនមកកិនម៉ូតូរបស់គាត់ ម៉ាក់ណៃហត ដែលមានពាក់ស្លាកលេខ ខេមរៈភូមិន្ទ1.1372 ។

ស្រប ពេលនោះដែរម្ចាស់រថយន្តដែលបានឈប់ចតដោយមិនបានដោះលេខ មិនដឹងថារថយន្តបស់ធ្វើដំណើរទៅមុខដោយខ្លួនឯង ប្រហែលជា 500 ម៉ែត្រ គាត់គិតស្មានថាមានចោរលួចរថយន្តរបស់គាត់ៗក៏ស្រែកឆោឡោ​ឱ្យគេជួយ ថាមានចោរលួចរថយន្តរបស់គាត់ បាត់ហើយ ភ្លាមៗនោះដែរគាត់ក៏បានឮថានៅខាងមុខមានករណីបុកគ្នាគាត់ក៏បានរត់ទៅមើលទើបដឹងថាជារថយន្តរបស់គាត់ ក្នុងហេតុការណ៍នោះគាត់ក៏បានឮអ្នកនៅជិតហ្នឹងប្រាប់គាត់ថារថយន្តនេះរង្គិលទៅមុខដោយខ្លួនឯងពុំមានអ្នកបើកទេ។

ម្ចាស់រថយន្តបានប្រាប់មកខាងសារព័ត៌មាន hot new Asia ថាគាត់បានជិះរថយន្តអែបខាងឆ្វេងដើម្បីទិញសម្ភារៈប្រើប្រាស់ខ្លះៗដោយមិនបានបន្លត់ម៉ាស៊ីនឡានរបស់គាត់ទេ ហើយគាត់ក៏ភ្លេចដោះលេខរថយន្តរបស់គាត់ដែរ ទើបធ្វើឲ្យរថយន្តរបស់គាត់ធ្វើចលនាទៅមុខដោយខ្លួនឯងដោយនឹកស្មានថាមានចោរលួចរថយន្តរបស់គាត់៕

អត្ថបទដែលជាប់ទាក់ទង