**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

និស្សិត៤ក្រុមសម្រេចស្នាដៃរៀបចំគម្រោងផែនការ អភិវឌ្ឍន៍គោលដៅទេសចរណ៍ស្រុកបន្ទាយស្រី

ភ្នំពេញ​៖​ ក្រុមនិស្សិត៤ក្រុមមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤ផ្សេងគ្នា បានចូលរួមប្រកួតប្រជែងក្នុងការរៀបចំគម្រោងផែនការ «ផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍គំរូ នៅស្រុកបន្ទាយស្រី» ដែលរៀបចំដោយក្រសួងទេសចរណ៍ ក្នុងនោះក៏ទទួលបានការវាយតម្លៃយ៉ាងត្រឹមត្រូវពីគណៈកម្មការអន្តរក្រសួង-ស្ថាប័ន។

ជាក់ស្ដែងនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីវាយតម្លៃជ្រើសរើសជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងការរៀបចំ «ផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍គំរូ» ក្រោមអធិបតីភាពឯកឧត្ដម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្ដម ណេប សាមុត បានឱ្យដឹងថា កម្មវិធីប្រកាសជ័យលាភីកម្មវិធីនេះ ត្រូវបានធ្វើឡើងដើម្បីវាយតម្លៃលើផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍ស្រុកបន្ទាយស្រី ដែលរៀបចំឡើងដោយក្រុមនិស្សិតទាំង៤ក្រុម មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានសន្តប៉ូល បន្ទាប់ពីក្រុមនិស្សិតទាំងនោះបានទទួលការបណ្តុះបណ្តាលដោយក្រសួងទេសចរណ៍ និងចុះកម្មសិក្សាដោយផ្ទាល់ទៅកាន់សហគមន៍ទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

ឯកឧត្ដមអគ្គនាយកបានបញ្ជាក់ថា ជាលទ្ធផល គណៈកម្មការបានជ្រើសរើសជ័យលាភី៣ក្រុម ដែលក្នុងនោះជ័យលាភីលេខ១ បានទៅលើក្រុមនិស្សិតដែលមកពីសាកលវិទ្យាល័យជាតិបាត់ដំបង ជ័យលាភីលេខ២ បានទៅលើក្រុមនិស្សិតដែលមកពីវិទ្យាស្ថានសន្តប៉ូល និងជ័យលាភីលេខ៣ បានទៅលើក្រុមនិស្សិតដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្ដម ណេប សាមុត បានបន្តថា កម្មវិធីប្រកួតប្រជែងខាងលើត្រូវបានចូលរួមដាក់ពិន្ទុនិងវាយតម្លៃពីគណៈកម្មការ ដែលមានសមាសភាពមកពីតំណាងក្រសួងទេសចរណ៍ វិទ្យាស្ថានជាតិទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) និងបណ្តាញសហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រី។

សូមរំលឹកថា កម្មវិធីនេះត្រូវបានរៀបចំក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតជំនាញទេសចរណ៍បានចុះសិក្សាស្វែងយល់អំពីសក្តានុពលវិស័យទេសចរណ៍ បញ្ហាប្រឈមនានា និងទទួលបានបទពិសោធន៍ជាក់ស្តែងអំពីយន្តការគ្រប់គ្រងនៃដំណើរការរបស់គោលដៅទេសចរណ៍នីមួយៗ ស្របតាមយុទ្ធនាការ «ទស្សនា ស្រុកយើង» ស្របតាមពាក្យស្លោក «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» ពិសេសអនុលោមតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ទេសចរណ៍ផ្សារ ភ្ជាប់ទឹកដី»។

បើតាមឯកឧត្ដម ណេប សាមុត កម្មវិធីប្រកួតប្រជែងនេះក៏បានចូលរួមចំណែកទ្រទ្រង់ដល់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ តាមរយៈការចូលរួមបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពទាំង៦ក្នុងខេត្តសៀមរាប ដែលក្នុងនោះមានតំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី៖
* អភិវឌ្ឍន៍ជាគោលដៅទេសចរណ៍ជនបទ និងកសិទេសចរណ៍
* ចូលរួមក្នុងផែនការជាតិអភិវឌ្ឍជនបទ
* ចូលរួមធ្វើពិពិធកម្ម និងទំនើបកម្មផលិតផលទេសចរណ៍ជនបទ និងកសិទេសចរណ៍
* បញ្ជៀបការយល់ដឹងជាសាធារណៈអំពីវិស័យទេសចរណ៍ (ភ្ញៀវទេសចរ ប្រជាជនមូលដ្ឋាន សិស្ស-និស្សិត និងផ្នែកឯកជន)
* ការលើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋានចូលរួមជាទស្សនាទានដល់អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMOs)។

កម្មវិធីប្រកួតប្រជែងនេះត្រូវបានធ្វើឡើងដោយមាន៥ដំណាក់កាល៖

ដំណាក់កាលទី១៖ ការប្រកាស និងផ្សព្វផ្សាយការដាក់ពាក្យចូលរួមប្រកួត នឹងចាប់ផ្តើមទទួលពាក្យប្រកួតប្រជែងចាប់ពីថ្ងៃទី១៩ កញ្ញា ២០២២។

ដំណាក់កាលទី២៖ ការជ្រើសរើសក្រុមនិស្សិតដែលមានសក្តានុពល និងប្រកបដោយគុណវុឌ្ឍចូលរួមបន្តក្នុងកិច្ចសំភាសន៍ផ្ទាល់មាត់នៅទីស្តីការក្រសួងទេសចរណ៍ នៅថ្ងៃទី៥ តុលា ២០២២។

ដំណាក់កាលទី៣៖ វគ្គបំប៉ន និងតម្រង់ទិសដល់បេក្ខភាពក្រុមនិស្សិតទាំង៤ក្រុម លើប្រធានបទ «ទេសចរណ៍បែបសហគមន៍» កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២២។

ដំណាក់កាលទី៤៖ ទស្សនកិច្ចសិក្សាដោយផ្ទាល់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាបរបស់ក្រុមនិស្សិតកាលពីថ្ងៃទី១៧-២១ វិច្ឆិកា ឆ្នាំ២០២២។

ដំណាក់កាលទី៥៖ ការវាយតម្លៃ និងបូកសរុបពិន្ទុតាមរយៈការធ្វើបទបង្ហាញ (Final Pitch) របស់ក្រុមនិស្សិតទាំង៤ក្រុម និងជាវគ្គប្រកាសលទ្ធផល នាពីថ្ងៃទី១០ មករា ២០២៣។

ឯកឧត្ដមអគ្គនាយកនៃក្រសួងទេសចរណ៍រូបនេះក៏បានបង្ហាញការរំពឹងថា កម្មវិធីប្រកួតប្រជែងការរៀបចំ «ផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍គំរូ» នឹងក្លាយជាវេទិកាអប់រំ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់សាធារណជន ជាពិសេសនិស្សិតដែលចាប់យកជំនាញទេសចរណ៍ក្នុងការសិក្សាស្វែងយល់ ដោយផ្សារភ្ជាប់ជាមួយនឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ពិសេសទទួលបានបទពិសោធន៍ដោយផ្ទាល់នៅក្នុងការអភិវឌ្ឍន៍ និងគ្រប់គ្រងរៀបចំគោលដៅ និងសហគមន៍ទេសចរណ៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង