**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមការងារជួសជុល ខ្លោងទ្វារខាងត្បូង ប្រាសាទតាព្រហ្ម

ភ្នំពេញ៖ នាដើមឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយស្ថាប័នASI របស់ឥណ្ឌា បានចាប់ផ្តើមគម្រោងជួសជុលឡើងវិញ ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសំណង់ខ្លោងទ្វារ ដែលបាក់ស្រុតតួគ្រឹះ និងកំពូលមុខព្រហ្មទាំងបួនខាងលើបានរលុះធ្លាក់បាត់រូបរាងដោយកត្តាផ្សេងៗអស់រយៈពេលជាយូរឆ្នាំមកហើយនោះ អាចងើបឈរឹងមាំឡើងវិញ និងមានសុវត្ថិភាពគ្រប់គ្រាន់ ក្នុងន័យថែរក្សា អភិរក្សស្នាដៃបុព្វបុរសខ្មែរមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងលើកតម្លៃសោភណ្ឌភាពប្រាសាទតាព្រហ្ម ជាពិសេស បង្អួតសម្រស់ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទតាព្រហ្ម និងឆ្លងកាត់វង់ទស្សនាផ្លូវវង់តូចជាដើម។

លោក Sing Sood អ្នកអនុវត្តគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម មានប្រសាសន៍ថា គម្រោងជួសជុលខ្លោងទ្វារខាងត្បួងប្រាសាទតាព្រហ្មនេះ បានចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២៣នេះតទៅ ដោយនៅក្នុងគម្រោងនេះដែរ ការជួសជុលមិនត្រឹមតែលើខ្លោងទ្វារប៉ុណ្ណោះទេ ភាគីកម្ពុជា និងឥណ្ឌា ក៏នឹងជួសជុលកំពែងសងខាងប្រវែង២០ម៉ែត្រ ដែលដួលរាបដល់ដីនោះផង។

លោក Sing Sood រំពឹងថា នៅរយៈពេល២ឆ្នាំខាងមុខ បន្ទាប់ពីការខិតខំប្រឹងប្រែងជួសជុលរបស់អ្នកជំនាញ ខ្លោងទ្វារ និងកំពែងផ្នែកខាងត្បួងនៃប្រាសាទតាព្រហ្ម នឹងរឹងមាំស្រស់ស្អាតឡើងវិញ។

លោកបន្តទៀតថា ដំណាក់កាលនៃការជួសជុល គឺត្រូវធ្វើការសិក្សាពីប្លង់ ធ្វើកំណាយស្រាវជ្រាវអំពីការខូចខាត រៀបចំផ្គុំ និងជួសជុលថ្មឡើងវិញ បន្ទាប់មកធ្វើការពង្រឹងគ្រឹះ និងរៀបចំផ្គុំថ្មចូលទៅទីតាំងដើមវិញ ហើយការងារជួសជុលនេះធ្វើឡើងតាមបច្ចេកទេស Anastylosis។

អ្នកជំនាញរូបនេះ បញ្ជាក់ថា ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មនេះ បានស្រុតផ្នែកគ្រឹះ បណ្តាលឱ្យតួខ្លោងទ្វារ និងកំពូលព្រហ្មបានក្រៀកហែក និងបណ្តាលឱ្យរលុះថ្មសន្ធប់ចូលក្នុងតួខ្លោងទ្វារតែម្តង។ ករណីនេះ អាចបណ្តាលមកពីអាយុកាលសំណង់ អាកាសធាតុ ដើមឈើ និងសត្វល្អិត និងការកង្វះការថែទាំយូរអង្វែងជាដើម។

សូមបញ្ជាក់ថា ប្រាសាទតាព្រហ្មកសាងឡើងនៅសតវត្សរ៍ទី១២នៃគ.ស នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ បច្ចុប្បន្ននេះ ប្រាសាទនេះសម្បូរទៅដោយដើមឈើធំៗ ដែលជាចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាមិនចេះដាច់៕

អត្ថបទដែលជាប់ទាក់ទង