**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ការកែសម្រួលវិធានការកូវីដ១៩ របស់រដ្ឋាភិបាលចិន គឺជាចំណុចវិជ្ជមានដ៏ល្អ សម្រាប់ពិភពលោកទាំងមូល


រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាវាយតម្លៃខ្ពស់ថា ការកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលចិន គឺជាភាពឈ្លាសវៃ និងជាចំណុចវិជ្ជមានមួយដ៏ល្អ សម្រាប់ពិភពលោកទាំងមូល។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសកម្ពុជា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន ទាក់ទងនឹងការត្រៀមស្វាគមន៍ទេសចរមកពីប្រទេសចិន និងការវាយតម្លៃអំពីការកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលចិន ព្រមទាំងការរំពឹងទុកវត្តមាន របស់ទេសចរចិន នៅកម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ ដោយចាត់ទុកការកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩របស់ចិន គឺជាចំណុចវិជ្ជមានមួយដ៏ល្អ មិនមែនសម្រាប់តែកម្ពុជា តែសម្រាប់ពិភពលោកទាំងមូល ព្រោះថា ក្នុងចំណោមទេសចរទាំងអស់លើពិភពលោក ទេសចរចិនគ្របដណ្តប់ជិត២០ភាគរយហើយ ដូច្នេះ នេះគឺជាការជួយដល់ដំណើរការសេដ្ឋកិច្ចលើពិភពលោកទាំងមូល។
«សម្រាប់កម្ពុជា យើងរីករាយមែនទែន ក្នុងការត្រៀមទទួលស្វាគមន៍ ដល់ទេសចរចិននេះ»
ឯកឧត្តម ថោង ខុន បានបន្ថែមទៀតថា កម្ពុជាបានត្រៀមតំបន់ទេសចរណ៍សំខាន់ៗជាច្រើន សម្រាប់ទទួលទេសចរចិន ដូចជា ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដូចជា ឆ្នេរសមុទ្រ កោះនានា និងខេត្តសៀមរាប ដែលជាតំបន់អង្គរ មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដ៏ស្រស់ស្អាត ជាដើម ដែលទេសចរចិនអាចអញ្ជើញមកកម្សាន្ត ជាពិសេស នៅរដូវត្រជាក់ និងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាពេលខាងមុខនេះ។
«ខ្ញុំដឹងថា បងប្អូន ជនជាតិចិន ចូលចិត្តអង្គរវត្ត តែអង្គរវត្ត ឥលូវនេះ កាន់តែស្អាត សូមអញ្ជើញមក ហើយនៅភ្នំពេញ ក៏កាន់តែល្អ»
ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៣ កម្ពុជារំពឹងខ្ពស់ថា នឹងទទួលទេសចរចិន ប្រហែលជា ជាង១លាននាក់ និងរំពឹងថា ទទួលបានជាង២លាននាក់ នៅឆ្នាំ២០២៤ និង នៅឆ្នាំ២០២៥ ទទួលបានទេសចរចិនយ៉ាងតិច ៣.៥លាន ឬ ៤លាននាក់។
«ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំណាស់ គឺថា ការបើកប្រទេសឡើងវិញគឺជាភាពវ័យឆ្លាតមួយរបស់រដ្ឋាភិបាលចិន ហើយចំពោះកម្ពុជា គឺត្រៀមទទួលទេសចរចិន….យើងទទួលទេសចរចិន ដោយមិនត្រូវធ្វើតេស្តអ្វីទាំងអស់ ព្រោះយើងមានភាពសុំាក្នុងសហគមន៍ហើយ ហើយចឹងក៏ដឹងថា ទេសចរចិនបានចាក់វ៉ាក់សាំងរួច…កម្ពុជាអត់ត្រូវការធ្វើតេស្តអ្វីទាំងអស់ ប្រទេសណា គេដាក់យ៉ាងម៉េចគឺជារឿងរបស់គេ ប៉ុន្តែ កម្ពុជាគឺអត់ទេ សូមអញ្ជើញមកកម្ពុជា»។
ឯកឧត្តមបានមានប្រសាសន៍ផងដែរថា ការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលចិននេះ ក៏ស្របពេលដែលឆ្នាំ២០២៣ គឺខួបទំនាក់ទំនងកាទូត ៦៥ឆ្នាំរវាងប្រទេសទាំងពីរ ហើយភាគីទាំងពីរគ្រោងនឹងមានសកម្មភាពជាច្រើន ដើម្បីអបអរសាទរ។ ឯកឧត្តមក៏រំពឹងថា វិនិយោគចិនមានវត្តមាននៅកម្ពុជាកាន់តែច្រើន ទាំងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង វិស័យទេសចរណ៍។
«ធ្វើយ៉ាងណាក៏ដោយ យើងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អថែមទៀត រវាងចិននិងកម្ពុជា ទាំងបក្ស ទាំងរដ្ឋ ទាំងប្រជាជននិងប្រជាជន ព្រោះថា ចិននិងកម្ពុជាគឺជាមិត្តចិត្តសាស្ត្រ ជាមិត្តដែកថែប ត្រូវពង្រឹងជាប់ជានិច្ច ដើម្បីសុខសន្តិភាព ស្ថិរភាពក្នុងតំបន់ទាំងមូល»
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង