**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

លួចម៉ូតូមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅ ស្រុកអង្គស្នួល

ភ្នំពេញ៖ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ម៉ូតូ​យ៉ាង​សកម្ម​ពីរ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ពួនស្ទាក់​ចាប់ខ្លួន​បាន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ពលរដ្ឋ​កាលពី​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ នៅ​ចំណុច​ក្នុង​កា​រ៉ា​ស់​ជួសជុល​រថយន្ត​ ភូមិ​ព្រៃ​ផ្ចឹក​ទី​២​ ឃុំ​សំរោង​លើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ម៉េ​ង​ សុខ​អេ​ន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាង​ជួសជុល​រថយន្ត​ នៅ​ភូមិ​ព្រៃ​ផ្ចឹក​ទី​០២​ ឃុំ​សរោង​លើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​ ចំណែក​ជនសង្ស័យ​ចាប់ខ្លួន​បាន​ចំនួន​០២​នាក់​ ទី​១-​ឈ្មោះ​ តា​វ​ វិចិត្រ​ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ឈូក​វ៉ា​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​ ទី​២-​ឈ្មោះ​ ភាព​ ភក្តី​ ភេទ​ប្រុស​អាយុ​១៦​ ឆ្នាំ​មុខរបរ​មិន​ពិត​ ទីលំនៅ​ភូមិ​ឈូក​វ៉ា​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​
​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ ម៉ូតូ​ចំនួន​០២​ គ្រឿង​១/​ ម៉ូតូ​ម៉ាក​ ស៊ូ​ហ្សូ​គី​និ​ច​ ពណ៌​ ស​ លាយ​ទឹកក្រូច​ ស៊េរី​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​ភ្នំពេញ​.1CL-8933​ លេខ​តួ​ 304384​ លេខ​ម៉ាស៊ីន​.304474​ (​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​),​ ២/​ម៉ូតូ​ម៉ាក​ ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CD-6603​ លេខ​តួ​ 9009395​ លេខ​ម៉ាស៊ីន​ 9009395​ បែក​គ្រាប់​សោ​ ក​ (​យក​បាន​មក​វិញ​ ប្រគល់​ជូន​ជន​រង​គ្រោះ​)​។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ក្នុង​កា​រ៉ា​ស​ជួសជុល​រថយន្ត​របស់​ខ្លួន​ រួច​ដើរទៅ​បត់ជើងតូច​នៅ​ក្រោយ​ផ្ទះ​មួយសន្ទុះ​ ស្រាប់តែ​មាន​អ្នក​ជិតខាង​ស្រែក​ឆោឡោ​ថា​ចោរ​កាច់​សោ​.​ក​ម៉ូតូ​ ស្រប​ពេល​នោះ​ជន​រង​គ្រោះ​ក៏​រត់​ចេញពី​ក្រោយ​ផ្ទះ​មក​ទាន់​ ឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់​កំពុង​ធ្វើ​សកម្មភាព​បុក​បំបែក​សោក​.​ម៉ូតូ​របស់​ខ្លួន​ ហើយ​ជនសង្ស័យ​ទាំង​០២​នាក់​នោះ​បានឮ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ដូច្នេះ​ ក៏​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​គេចខ្លួន​ចេញ​ទៅ​ទិស​ខាងត្បូង​ហើយ​ត្រូវ​បាន​ជន​រង​គ្រោះ​និង​ប្រជាពលរដ្ឋ​ជិតខាង​បើក​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ទៅ​ដល់​ចំណុច​ភូមិ​ព្រៃ​ឈើទាល​ ឃុំ​សំរោង​លើ​ ទើប​ជនសង្ស័យ​ទុក​ម៉ូតូ​ចោល​រត់គេច​ចូល​ព្រៃ​ ។​ លុះ​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​០៧​និង​០០​នាទី​ ទើប​កម្លាំង​សមត្ថកិច្ច​ តាម​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​ នៅ​ចំណុច​ក្នុង​ព្រៃ​ភូមិ​ព្រៃ​ឈើទាល​ ឃុំ​សំរោង​លើ​ ។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ ឲ្យ​ដឹង​ថា​ ខ្លួន​បាន​បបួល​គ្នា​ជិះ​ម៉ូតូ​ចេញពី​ភូមិ​ឈូក​វ៉ា​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ដើម្បី​រក​លួច​ម៉ូតូ​គេ​ ។​ នៅ​ពេល​ពួក​ខ្លួន​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​បញ្ឈរ​នៅ​ខាង​មុខ​ផ្ទះ​ ទើប​ខ្លួន​បាន​ចូល​ទៅ​កាច់​សោ​.​ក​ម៉ូតូ​ ពេល​ធ្វើ​សកម្មភាព​នោះ​ស្រាប់តែ​ម្ចាស់​ម៉ូតូ​ឃើញ​ ទើប​ពួក​ខ្លួន​បាន​ជិះ​ម៉ូតូ​គេច​ ហើយ​បាន​គុប​ដែក​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ទៅ​។​

​ចំពោះ​ករណី​ខាងលើ​នេះ​ កម្លាំង​ផ្នែក​ជំនាញ​បាន​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង