**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម សាយ សំអាល់៖ សម្ដេចតេជោ ហ៊ុន សែន ជាវីរៈមគ្គុទ្ទេសក៍នៃវិស័យបរិស្ថាន

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា «សម្ដេចតេជោ ហ៊ុន សែន ជាវីរៈមគ្គុទ្ទេសក៍នៃវិស័យបរិស្ថាន» ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ សមាជិកព្រឹទ្ធសភា តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មន្ទីរអង្គភាពជុំវិញខេត្ត បុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យ៉ាងច្រើនកុះករ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសពឹងផ្អែកលើការធ្វើស្រែចម្ការ និងធនធានធម្មជាតិ ក៏ប៉ុន្តែ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច បានធ្វើឱ្យមានការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយបានបង្កើតការងារជាច្រើនជូនដល់ប្រជាពលរដ្ឋ។ កត្តានេះ បានធ្វើឱ្យប្រជាជនកម្ពុជាឆ្លងផុតពីអត្រាក្រីក្រពាក់កណ្ដាលនៃចំនួនប្រជាជនសរុប។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានបន្ថែមទៀតថា ការបើកបវេសនកាលថ្មី នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស គឺជាសក្ខីភាពនៃសមិទ្ធផលគួរជាទីមោទនៈ ដែលកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតភាពស៊ាំសហគមន៍ ដែលបានផ្ដល់ឱកាសពេញលេញក្នុងការបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញបានយ៉ាងជោគជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស និងចូលរួមអបអរសាទរជាមួយអាណាព្យាបាល និងក្រុមគ្រួសាររបស់សិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេស កោតសរសើរខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ក្នុងការយកចិត្តទុកដាក់បង្ហាត់បង្រៀន និងតម្រង់ទិសសិស្សានុសិស្ស។

សម្រាប់សិស្ស ដែលប្រឡងជាប់និទ្ទេស A ទទួលបាន ម៉ូតូមួយគ្រឿង និងថវិកាចំនួន ១លានរៀល ទន្ទឹមនោះ ក៏មានការផ្ដល់ថវិកាឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដទៃទៀតផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា ខេត្តព្រះសីហនុ មានបេក្ខជនចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលកន្លងទៅនេះ ចំនួន ១៧១៤នាក់ (ស្រី ៩១០នាក់) ហើយបេក្ខជនប្រឡងជាប់ មានចំនួន ១៣៦៤នាក់ ស្មើនឹង ៨០,៥២% (ស្រី ៧៥៩នាក់)។ ក្នុងនោះ សិស្សជាប់និទ្ទេស A មានចំនួន ២១នាក់ (ស្រី ១៣នាក់) និទ្ទេស B ចំនួន ១១៦នាក់ (ស្រី ៧៧នាក់) និទ្ទេស C ចំនួន ៣២៥នាក់ (ស្រី ១៨៤នាក់), និទ្ទេស D ចំនួន ៤៩៦នាក់ (ស្រី ២៧៥នាក់) និងនិទ្ទេស E ចំនួន ៤០៦នាក់ (ស្រី ២១០នាក់)៕

អត្ថបទដែលជាប់ទាក់ទង