**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម ជាម ប៉េអា អញ្ជើញជាអធិបតីក្នុងបេីកបវេសនកាល​ និងផ្តល់រង្វាន់សិស្សពូកែលេខ១ដល់លេខ៣ នៅវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល

ភ្នំពេញ៖ ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែមករា​ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ និងផ្តល់រង្វាន់សិស្សពូកែពីលេខ១ដល់លេខ៣ នៅវិទ្យាល័យព្រៃដើមថ្នឹង ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវក្រុមការងារ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈឣភិបាលស្រុកស៊ីធរកណ្តាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងមាតាបិតាសិស្សសរុប១២០០នាក់ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជាម ប៉េអា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការដឹកនាំ ក៏ដូចជាបង្ហាត់បង្រៀនដល់សិស្សានុសិស្សអោយទទួលបាននូវចំណេះដឹងបានយ៉ាងល្អប្រសើរ។

លើសពីនេះ​ ឯកឧត្តមក៏បានលើកឡើងផងដែរថា ការបើកសាលារៀនអោយមានដំណើរការប្រកបដោយសុវត្ថិភាព​ និងភាពងាយស្រួលសព្វបែបយ៉ាងដូចសព្វថ្ងៃនេះវាកើតចេញពីកត្តានៃសុខសន្តិភាព ហើយជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះតែម្តងគឺវាបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសិក្សាអប់រំ តែក្រោមការដឹកនាំដ៏ល្អ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោបានធ្វើអោយប្រទេសយើងមានការបើកដំណើការសាលាអោយសិស្សានុសិស្សរបស់យើងបានរៀនសូត្រជាធម្មតាទ្បើងវិញដោយគ្មានការព្រួយបារម្ភ និងធ្វើអោយប្រទេសមួយនេះកាន់តែមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

ជាមួយគ្នានេះ ឯកឧត្តម ជាម ប៉េអា និងក្រុមការងារ បានឧបត្ថម្ភដល់កម្មវិធី និងផ្តល់រង្វាន់សិស្សពូកែពីលេខ១ដល់លេខ៣ នូវថវិកា និងសម្ភារ:សិក្សាមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង