**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

លោក ចេង ស្រុង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអណ្តូងថ្ម អញ្ជើញបើកបវេសន កាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅអនុវិទ្យាល័យ ហ៊ុន សែន អណ្តូងថ្ម ស្រុកព្រៃនប់

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ទឹង គឹមហេង សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរយោដីខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអណ្តូងថ្ម និងលោកអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអណ្តូងថ្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសន កាលឆ្នាំសិក្សាថ្មី២០២២-២០២៣ និងចែករង្វាន់សិស្សពូកែ បណ្ណណសរសើរ ដល់សិស្សជាប់ ជ័យលាភី ក្នុងឆ្នាំ២០២១-២០២២ ទាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ស្ថិតក្នុងក្នុងអនុវិទ្យាល័យ ហ៊ុន សែន អណ្តូងថ្ម ស្ថិតនៅភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ឃុំ សប្បុរសជននានា លោកមេភូមិ អនុភូមិ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ លោក ចេង ស្រុង ប្រធានក្រុមការងារចុះជួយ មូលដ្ឋានឃុំអណ្តូងថ្ម បានអានសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២ – ២០២៣។

ក្នុងឱកាសនោះដែរ លោក ចេង ស្រុង មានប្រសាសន៍ថា សូមចូលរួមអបអរសាទរចំពោះប្អូនៗនឹងក្មួយសិស្សានុសិស្សទាំងអស់ ដែលមានឱកាសបានចូលរៀន ទទួលយកចំណេះដឹងនាពេលនេះ ហើយក៏សង្ឃឹម និងជឿជាក់ថាប្អូនៗនិងក្មួយៗទទួលបានចំណេះដឹងពីលោកគ្រូ អ្នកគ្រូរួចហើយ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស អាចកសាងអនាគតផ្ទាល់ខ្លួន អោយក្លាយជាទំពាំងស្នងឬស្សីដែរដុះលូតបានល្អក្នុងសង្គមជាតិ ហើយអភិវឌ្ឍខ្លួនក្លាយទៅជាធនធានមនុស្សដ៏សំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងផងដែរ ។

លោកបានបន្ថែមទៀតថា សូមឲ្យក្មួយៗសិស្សានុសិស្សបេ្តជ្ញាចិត្តខ្ពស់ខិតខំប្រឹងប្រែងរៀនសូត្រ និងគោរពវិន័យរបស់សាលារៀន ដើម្បីប្រែក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ពលរដ្ឋល្អ។ សរុបមកកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ពិតជាលក្ខណៈសម្បត្តិប្រសើរ ថ្លៃថ្នូរ គួរឲ្យស្ងប់ស្ងែង ដូចនេះ យើងត្រូវខិតខំធ្វើខ្លួនឯង ប្រតិបត្តិលក្ខណៈសម្បត្តិទាំងនេះ ឲ្យខាងតែបាន ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ សម្រាប់សង្គមដ៏ផូរផង់នៃយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ លោកប្រធានក្រុមកាងារ ក៏ថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី មាតាបិតា អាណាព្យាបាល សប្បុរជន គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការធានាបាននូវដំណើរការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព តាមគ្រប់រូបភាពក្នុង អំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមកនេះ។

តាមរបាយការណ៍បញ្ជាក់ជូនដោយលោកនាយកអនុវិទ្យាល័យ ហ៊ុន សែន អណ្តូងថ្ម សាលាបឋមសិក្សា ហ៊ុន សែន អណ្តូងថ្ម មានអាគារចំនួន ៤ខ្នង ស្មើនឹង១៧បន្ទប់ សរុបសិស្សចំនួន ៥៥០នាក់ ស្មើនឹង១៥ថ្នាក់ លោកគ្រូ អ្នកគ្រូចំនួន ២២នាក់ ស្រីចំនួន១៣នាក់។

ក្នុងពិធីនោះដែរ លោកប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអណ្តូងថ្ម និងលោកអនុប្រធាន បានឧបត្ថម្ភនូវថវិការមួយចំនួន ជូនដល់សាលាបឋមសិក្សាអណ្តូងថ្ម និងអនុវិទ្យាល័យ ហ៊ុន សែនអណ្តូងថ្ម ក្នុងឱកាសពិធីបើបវេសនកាលឆ្នំាសិក្សាថ្មីនេះ៕

អត្ថបទដែលជាប់ទាក់ទង