**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចុះសំណេះសំណាលសួរសុខទុក្ខ​ និងនាំយកអំណោយចែកជូនបងប្អូន​អ្នករេីសអេតចាយ​ នៅទីលានចាក់សំរាមដង្កោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​២​ ខែ​មករា ឆ្នាំ​២០២៣ នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិតាឡី​ សង្កាត់ដង្កោ ខណ្ឌដង្កោ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកជំទាវ​ ជា​ សុីណា​ ឃួង​ ស្រេង​ ប្រធានក្រុមការងារសាខា​ តំណាងឯកឧត្តម ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការសាខា​ បានចុះសំណេះសំណាលសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់បងប្អូន​អ្នករេីសអេតចាយ​ នៅទីលានចាក់សំរាមដង្កោ សរុបចំនួន៣៨០គ្រួសារ ។

មានមតិនាឱកាសនោះ លោកជំទាវ​ ជា​ សុីណា​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន​អ្នករេីសអេតចាយ​នៅទីលានចាក់សំរាមទាំងអស់ប្រកបដោយសេចក្តីនឹករលឹក​ ។

លោកជំទាវ​ បានគូសបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានការព្រួយបារម្ភ​ អាណិតស្រលាញ់​ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋយេីងជានិច្ច​ ជាពិសេសជនរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល​ ឱ្យតែកន្លែងណាមានការរងគ្រោះ​ ប្រជាពលរដ្ឋជួបការលំបាក​ តែងតែមានវត្តមានកាកបាទក្រហមកម្ពុជា​ ទៅជួយសង្គ្រោះជានិច្ច​ ។

លោកជំទាវប្រធានក្រុមការងារសាខា​ ក៏សូមថ្លែងនូវការកោតសរសេីរដល់បងប្អូនអ្នករេីសអេតចាយ​ទាំងអស់ ទោះជាមានជួបការលំបាកក្នុងជីវភាពយ៉ាងណាក្តី​ ក៏បងប្អូនខិតខំប្រកបរបរដែលសុចរិតដេីម្បីចិញ្ចឹមជីវិត ព្រមទាំងសូមផ្តាំផ្ញេីដល់បងប្អូនយកចិត្តទុកដាក់ជានិច្ចការពារ​ និងថែរក្សាសុខភាពជាចំបង​ ជាពិសេសសូមបងប្អូនអញ្ជេីញទៅចាក់វ៉ាក់សាំងដុសជំរុញបង្ការ​ការពារជំងឺកូវីដ១៩​ ឱ្យបានគ្រប់ៗគ្នា​ និងបន្តអនុវត្តវិធានការបង្ការ​ និងការពារខ្លួនគឺ៣ការពារ​ និង៣កុំ​ ឱ្យបានខ្ជាប់ខ្ជួន ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ​ ទឹកសុីអុីវ១យួរ ទឹកសុទ្ធឱរ៉ាល់១កេស​ នំបុ័ងបាក់យ៉ុង២ដេីម​ ថ្នាំបំបាត់ក្តៅខ្លួន២បន្ទះ​ និងថវិកាចំនួន៣មុឺនរៀល ។ សូមបញ្ជាក់ថា៖​ ក្នុងនោះ​ នំបុ័ងបាក់យ៉ុង​ ថ្នាំបំបាត់ក្តៅខ្លួន និងថវិកាចំនួន៣មុឺនរៀល​សម្រាប់ក្នុង១គ្រួសារៗ ជាអំណោយរបស់សប្បុរសជនខ្មែររស់នៅប្រទេសអូស្ត្រាលី​៕

អត្ថបទដែលជាប់ទាក់ទង