**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក

សមាគមមិត្តភាពកម្ពុជា-ចិន ជូនពរថ្នាក់ដឹកនាំ បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន ក្នុងឱកាសឆ្នាំថ្មី ២០២៣ និង បង្ហាញក្តីរំពឹងខ្ពស់លើសហប្រតិបត្តិការដ៏ជ្រាលជ្រៅ ចេញពីបេះដូងរបស់ប្រជាជននៃប្រទេសទាំងពីរ នៅឆ្នាំ២០២៣

ខណៈដែលខិតចូលមកដល់ឆ្នាំ២០២៣ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានទូរស័ព្ទមកកញ្ញា Kong Siqi អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជា-ចិន ដើម្បីជូនពរដល់បុគ្គលិកទាំងអស់ ដែលបម្រើការងារនៅវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣ សូមឲ្យមានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច និងសូមទទួលបានពុទ្ធពរទាំង៤ប្រការ។
ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ក៏បានឆ្លើយតបនឹងសំណួររបស់វិទ្យុមិត្តភាពកម្ពុជា ទាក់ទងនឹងកិច្ចសប្រតិបត្តិការរវាងកម្ពុជានិងចិន នៅឆ្នាំ២០២៣ខាងមុខផងដែរ។ ឯកឧត្តម បានបង្ហាញក្តីរំពឹងខ្ពស់ពីកិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅ ចេញពីបេះដូង របស់ប្រជាជនប្រទេសកម្ពុជានិងចិន នៅឆ្នាំ២០២៣។
ឆ្លើយតបនឹងសំណួររបស់វិទ្យមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជានិងចិន នៅឆ្នាំ២០២៣ ឯកឧត្តម ឯក សំអុល បានឆ្លើយតបថា សមាជលើកទី២០របស់បក្សកម្មុយនីស្តចិន គឺជាសាក្ខីភាពមួយនៃការរួមចំណែក ជាវិជ្ជមានដល់ទំនាក់ទំនងមិត្តភាព ជាអ្នកជិតខាងល្អ ជាមិត្តភាពពិសេស មិត្តភាពដែកថែប និងការបន្តភាពជាដៃគូសហប្រតិបត្តិការការលើគ្រប់វិស័យ។ ទំនាក់ទំនងទ្វេភាគីនេះត្រូវបានលើកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និរន្តរភាព និងយូរអង្វែង។ ជាមួយគ្នានេះ បើទោះបីជាមានជំងឺកូវីដ១៩ លើសកលលោកក៏ដោយ កម្ពុជានិងចិននៅតែជាដៃគូពាណិជ្ជកម្ម និងរក្សាបានសន្ទុះកំណើន។
ឯកឧត្តមបានរំពឹងខ្ពស់ចំពោះសហប្រតិបត្តិការដ៏ជ្រាលជ្រៅ ចេញពីបេះដូង របស់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជានិងចិន តាមរយៈគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ, ផែនការសកម្មភាព ឆ្នាំ២០១៩-២០២៣ ស្តីពីការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ដោយផ្តោតលើ នយោបាយ សន្តិសុខ សេដ្ឋកិច្ច ទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជន និងសហប្រតិបត្តិការពហុភាគី។
ក្រៅពីនេះ ឯកឧត្តម ឯក សំអុល ក៏រំពឹងខ្ពស់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន, កិច្ចព្រមព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ហៅកាត់ថា RCEP ដែលចិនជាតួអង្គដ៏សំខាន់ ក្នុងកិច្ចព្រមព្រៀងតំបន់នេះ ព្រមទាំងក្របខណ្ឌអាស៊ាន និង មេគង្គ-ឡានឆាង ផងដែរ។
«ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី ទំនាក់ទំនងរវាងកម្ពុជានិងចិន នៅឆ្នាំ២០២៣ គឺជាឆ្នាំមិត្តភាព ខួប៦៥ឆ្នាំ នៃទំនាក់ទំនងកាទូត នឹងបន្តធ្វើពិពិធកម្ម និងពង្រឹងលើគ្រប់វិស័យដើម្បីធានាបាននូវការយោគយល់គ្នា ទៅវិញទៅមក និងសម្រេចបាននូវសមិទ្ធិផលធំៗថែមទៀត រួមចំណែកយ៉ាងសំខាន់ ដល់ការស្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់កម្ពុជា»
ឯកឧត្តម ឯក សំអុល ក៏រំពឹងបានលើកឡើងផងដែរ អំពីការរំពឹងចំពោះប្រទេសចិន នៅឆ្នាំ២០២៣។ ឯកឧត្តមថា ឆ្នាំ២០២៣ គឺជាសញ្ញាដ៏សំខាន់ សម្រាប់ប្រទេសចិន ក្នុងការបន្តដំណើរថ្មីរបស់ខ្លួន ក្នុងការកសាងប្រទេសង្គមនិយមទំនើបមួយ និសម្រេចបាននូវគោលដៅ សតវត្សរ៍ទី២របស់ខ្លួន ដែលផ្តោតលើប្រជាជនចិន និងសសម្រាប់ការអភិវឌ្ឍពិភពលោក តាមរយៈការប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍន៍ ដោយសន្តិវិធី ស្នេហាសន្តិភាព គុណប្រយោជន៍ទៅវិញទៅមក និងសហប្រតិបត្តិការ ឈ្នះ ឈ្នះ។
ឯកឧត្តមបានមានប្រសាសន៍ផងដែរថា សមាជបក្សកម្មុយនីស្តចិន លើកទី២០ នាពេលថ្មីៗនេះ គឺដើរតួនាទីយ៉ាងសំខាន់ នៅក្នុងជីវិតនយោបាយរបស់ប្រទេសចិន ដែលគូសបញ្ជាក់អំពីនីតិរដ្ឋសង្គមនិយមជាលក្ខណៈចរិតចិន ដើម្បីសម្រេចបាននូវគោលដៅសតវត្សរ៍ទី២ នៅក្នុងសករាជថ្មី និងរួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង