**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

សម្ដេច ស ខេង៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ថា ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ដល់កងកម្លាំងនគរបាលជាតិ គឺជាការចាំបាច់ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ព្រោះថា សភាពការណ៍បច្ចុប្បន្នកំពុងមានការប្រែប្រួល។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្រសួងមហាផ្ទៃ កំពុងបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការអភិវឌ្ឍធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា “ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ដល់កងកម្លាំងនគរបាលជាតិ គឺជាការចាំបាច់ ជាដាច់ខាត ហើយត្រូវធ្វើជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ហើយត្រូវចាត់ទុកការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ដល់មន្ដ្រីនគរបាល គឺជាការងារចាំបាច់ ជាដាច់ខាត ដោយមិនអាចខ្វះបាន”។

លើសពីនេះទៀត សម្ដេចក្រឡាហោម បានឱ្យដឹងថា ស្ថានការណ៍នាពេលបច្ចុប្បន្ននេះ មានការផ្លាស់ប្ដូរ ដូចជា បទល្មើសបច្ចេកទេសជាដើម បើធ្វើមិនទាន់នោះទេ នឹងប៉ះពាល់ដល់សន្ដិសុខជាតិ ដូច្នេះចាំបាច់បំផុត ត្រូវបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ឱ្យបានជាប់ជាប្រចាំផងដែរ។ សម្ដេច បន្ដថា ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលនេះ ក្នុងគោលដៅកសាងពង្រឹងសមត្ថភាពដល់មន្ដ្រីនគរបាលគ្រប់រូប ឱ្យមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការពេញបំពេញតួនាទីភារៈកិច្ច ឱ្យទទួលបានជោគជ័យគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ដំណាក់កាលបច្ចេកវិទ្យានេះ ក្រសួងមហាផ្ទៃ ក៏ត្រូវធានា ដើម្បីគ្រប់គ្រងសភាពការណ៍ ទន្ទឹងនឹងនេះ កងកម្លាំងនគរបាលជាតិគ្រប់រូប ត្រូវគោរពវិន័យឱ្យបានម៉ឺងម៉ាត់ ដោយមានសីលធម៌ល្អ គុណធម៌ល្អ ទើបប្រតិបត្តិការបំពេញការងារប្រកមដោយវីជ្ជាជីវៈផងដែរ៕

អត្ថបទដែលជាប់ទាក់ទង