**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក ខេត្តរតនគិរី និងប្រកាសទទួលស្គាល់លោក ញ៉ែម សំអឿន ជាប្រធាន ស.ស.យ.ក ខេត្ត

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តរតនគិរី និងប្រកាសទទួលស្គាល់លោក ញ៉ែម សំអឿន ជាប្រធាន ស.ស.យ.ក ខេត្តរតនគិរី។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី, លោកថ ង សាវុន គណៈអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាល, សមាជិក សមាជិកា ស.ស.យ.ក.ខេត្តប្រមាណ៤០០នាក់។

លោក ង៉ែត ពិទូ អនុប្រធាន ស.ស.យ.ក ខេត្តរតនគិរី បានឱ្យដឹងថា អគារ ស.ស.យ.ក ថ្មីនេះ ស្ថិតនៅទីតាំងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ត្រូវបានផ្តួចផ្តើមឡើងកសាងដោយលោក ថង សាវុន សមាជិកអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាល និងលោក វ៉ាន់ សោភា អតីតប្រធានមន្ទីរមុខងារសាធារណៈ កាលពីខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមឧនត្ថម្ភគាំទ្រពីសមាជិក សមាជិកា ស.ស.យ.ក. ខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងសម្បុរសជននានា ដោយមានការគាំទ្រកែលំម្អរសោភ័ណភាពបន្ថែមពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

អគារនេះសាងសង់លើផ្ទៃដីសរុប ១, ៦៨០ម៉ែត្រការ៉េ ដោយអគារទីស្នាក់ការមានទំហំសរុប ២២១ម៉ែត្រការ៉េ របងព័ទ្ធជុំវិញប្រវែង ១៦៤ម៉ែត្រការ៉េ បន្ទប់ទឹកចំនួន៦ ចាក់សាបបេតុងបរិវេណជុំវិញអគារ រៀបឥដ្ឋកន្សែង និងផ្លូវចូល សរុប ៤៣៦ម៉ែត្រការ៉ដោយចំណាយថវិកាសាងសង់ចំនួន ១២៧,៦២៤ដុល្លារ។

ក្រោយពីការអានសេចក្តីសម្រេចទទួលស្គាល់ប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តរតនគិរី ដោយលោក ថង សាវុន រួចមក, ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានអញ្ជើញប្រគល់សេចក្តីសម្រេចជូនប្រធាន គណៈកម្មាធិការ ស.ស.យ.ក. ខេត្តរតនគិរី ជូនលោក ញ៉ែម សំអឿន។

នាឱកាសនោះដែរ លោក ញ៉ែម សំអឿន បានប្តេជ្ញាចិត្តក្នុងការលៈបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត រួមទាំងពេលវេលា ដោយគោរពតាមបទបញ្ជាផ្ទៃក្នុង គោរពប្រតិបិត្តនូវសរសរស្តម្ភ និងបេសកម្មការងារ ស.ស.យ.ក ថែរក្សាសាមគ្គីភាព ដើម្បីការអភិវឌ្ឍ និងលើកស្ទួយសង្គមជាតិ តាមរយៈការចូលរួម ក្នុងការងារសង្គមនិងមនុស្សធម៌ ដែលជាកម្លាំងស្នូលដ៏រឹងមាំក្នុងការលើកកម្ពស់សមត្ថភាពយុវជន និងពង្រីក ពង្រឹងសកម្មភាពប្រកបដោយគុណធម៌ សីលធម៌ និងគុណតម្លៃ។

ឯកឧត្ដម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរ និងអបអរសាទរចំពោះ សមិទ្ធផលនានាដែលស.ស.យ.ក. ខេត្តរតនគិរី បានសម្រេចបាន ជាពិសេសនោះ គឺអគារទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តរតនគិរី។ ទន្ទឹមនឹងនេះលោកបានធ្វើការអបអរសាទរ ចំពោះលោក ញ៉ែម សំអឿន ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាការ ស.ស.យ.ក. ខេត្តរតនគិរីផងដែរ។

ឯកឧត្ដម ហ៊ុន ម៉ានី បានរំលេចបន្ថែមថា ទីស្នាក់ការថ្មីៗរបស់ ស.ស.យ.ក. តាមបណ្តារាជធានី-ខេត្ត បានបង្ហាញពីវិសាលភាពកម្លាំង និងសក្តានុពលការងាររបស់មហាក្រុមគ្រួសារយុវជនទូទាំងប្រទេស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការសង្គម មនុស្សធម៌ និងបុព្វហេតុជាតិ មាតុភូមិគ្រប់កាលៈ ទេសៈទាំងអស់ គ្រប់ទីកន្លែងដែល នេះគឺជាមោទកភាពដ៏ធំបំផុតរបស់ ស.ស.យ.ក ជាពិសេស ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយគឺការរីកលូតលាស់ នៃមហាក្រុមគ្រួសារ ស.ស.យ.ក ទូទាំងប្រទេស៕

 

អត្ថបទដែលជាប់ទាក់ទង