**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

គណៈប្រតិភូក្រុមមិត្តភាពសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម ចូលរួមសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងសភាកម្ពុជា និងរដ្ឋសភាវៀតណាម

ភ្នំពេញ៖ គណៈប្រតិភូក្រុមមិត្តភាពសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទសភា និងអធិការកិច្ច និងជាប្រធានមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាចូលរួមសិក្ខាសាលាផ្លាស់ប្តូរ បទពិសោធន៍ការងាររវាសភាកម្ពុជា និងរដ្ឋសភាវៀតណាម
ស្តីពីការចែករំលែកតួនាទីសមាជិកសភានៃប្រទេសទាំងពីរ ក្នុងការស្តារ និងអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចឡើងវិញ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ កិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់មេគង្គ សភាអេឡិចត្រូនិច នៅសណ្ឋាគារ NAIOD ទីក្រុងដាណាង ខេត្តក្វាងណាម ប្រទេសវៀតណាម។

អង្គសិក្ខាដំណើរការតាមកម្មវិធី ដោយមានការឡើងថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តម ង្វៀន ឌឹកហាយ អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទសភា និងអធិការកិច្ច និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម។

ជាមួយគ្នានេះ ក៏មានការឡើងធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹង៖
១. អន្តរាគមន៍របស់គណៈកម្មការ សេដ្ឋកិច្ច ពីភាគីវៀតណាម ស្តីពីតួនាទីរបស់់រដ្ឋសភាក្នុងការស្តារឡើងវិញនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។
២. អន្តរាគមន៍របស់គណៈកម្មការវប្បធម៌ និងអប់រំ រដ្ឋសភាវៀតណាម ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជាលើការអភិវឌ្ឍវិស័យវប្បធម៌ ទេសចរណ៍ និងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ។
៣. បទអន្តរាគមន៍របស់គណៈប្រតិភូកម្ពុជាស្តីអំពីកិច្ចសហប្រតិបត្តិការ ទន្លេមេគង្គ ការការពារ និងគ្រប់គ្រង គ្រោះមហន្តរាយធម្មជាតិ ការឆ្លើយតប និងការប្រែប្រួលអាកាសធាតុ។
៤. បទអន្តរាគមន៍របស់គណៈកម្មការ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានរដ្ឋសភាវៀតណាម ស្តីអំពីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ។
៥. បទអន្តរាគមន៍របស់គណៈកម្មការកិច្ចការបរទេសស្តីអំពីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងក្រុមមិត្តភាពសភាវៀតណាម-កម្ពុជាក្នុងបរិបទបច្ចប្បន្ន។
៦. បទអន្តរាគមន៍របស់គណៈប្រតិភូកម្ពុជា ស្តីពី ទិសដៅ និងយន្តការពង្រឹង កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរនិយាយជារួម និងរវាងក្រុមសមាជិកមិត្តភាពសភា នៃប្រទេសទាំងពីរនិយាយដោយ ឡែកក្នុងការរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើវិស័យផ្សេងៗ ក្នុងបរិបទនៃការអភិវឌ្ឍដ៏ស្មុគស្មាញនៅក្នុងពិភពលោក និងក្នុងតំបន់ ៕

អត្ថបទដែលជាប់ទាក់ទង